ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជាប់​ពន្ធនាគារ​ត្រូវ​បាន​ផ្តល់​នូវ​សម្ភារ​មួយ​ចំនួន​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ​មូលនិធិ​អង្គការ សហប្រជាជាតិ ដើម្បី​កុមារ (​យូ​នី​សេ​ហ្វ​) ប្រចាំ​ប្រទេស​កម្ពុជា និង​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ប្រចាំ​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ​មូលនិធិ​អង្គការ សហប្រជាជាតិ ដើម្បី​កុមារ (​យូ​នី​សេ​ហ្វ​) ប្រចាំ​ប្រទេស​កម្ពុជា និង​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ប្រចាំ​ប្រទេស​កម្ពុជា (UNOHCHR) បាន​ផ្តល់​សម្ភារៈ​មួ​យំ​នួន​ដល់​អ្នក​ជាប់​ពន្ធនាគារ​ប្រើប្រាស់ ក្នុង​ការ​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។

សម្ភារ​ដែល​អង្គការ​ទាំង​ពីរ​ផ្តល់​ជូន​អ្នក​ជាប់​ឃុំ​មាន សាប៊ូ​ដុំ ៥ ០៤០​ដុំ សាប៊ូម្សៅ ២៩៤០​កញ្ចប់ ថ្នាំ​ដុស​ធ្នេ​ញ ៧៦៨​ដុំ ច្រាស់​ដុសធ្មេញ ៦១២​ច្រាស់ និង​សំឡី​អនាម័យ​ស្ត្រី ១០៨០​កញ្ចប់​។ សម្ភារៈ​ទាំងអស់​នេះ​សម្រាប់ ពន្ធនាគារ រាជធានី​-​ខេត្ត​។

លោក ចាន់ គី​ម​សេង អគ្គនាយក អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា អង្គការ​យូ​នី​សេ​ហ្វ និង UNOHCHR មានការ​ចាប់​អាម្ម​ណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​សហការ​ជាមួយ អគ្គនាយកដ្ឋាន​ពន្ធនាគារ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល់​ជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា​។

លោក​បាន​ស្នើ​ដល់​ស្ថាប័ន​អង្គការសហប្រជាជាតិ​ទាំង​ពីរ ត្រូវ​ពិភាក្សា​គ្នា​បន្ត​ទៀត ដើម្បី​បង្កើន ការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ដល់​អនីតិជន ឬ​ជន​ជាប់​ឃុំខ្លួន ដទៃ​ទៀត​ក្នុង​ពន្ធនាគារ​។ «​ខ្ញុំ​ជឿជាក់​ថា អង្គការ យូ​នី​សេ​ហ្វ និង UNOHCHR នឹង​បន្ដ​កិច្ចសហការ​យ៉ាង​ល្អ​បន្ថែម​ទៀត​ជាមួយ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ដែល​នាំ​មក​នូវ​ផលប្រយោជន៍​ក្នុង​វិស័យ ពន្ធនាគារ​នៅ​កម្ពុជា​។

ឯកឧត្តម​បាន​បញ្ជាក់​ដែរ​ថា វិស័យ​ពន្ធនាគារ​នេះ អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ធ្វើការ​គ្រប់គ្រង​យ៉ាង​ល្អ ស្រប​តាម​ពាក្យ ស្លោក សន្ដិសុខ សុខភាព និង​មនុស្សធម៌​» ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ចាន់ គី​ម សេង​។ ក្នុង​ពិធី​ប្រគល់​សម្ភារៈ​ការពារ​ជំងឺ​កូ​វី​ដ​១៩ ដល់​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៅ​ព្រឹក​ថ្ងៃ​ទី​២​កក្កដា​នេះ លោក JALLAA ABDELWAHAB អនុប្រធាន​មូលនិធិ អង្គការសហប្រជាជាតិ ដើម្បី​កុមារ (​យូ​នី​សេ​ហ្វ​) បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ កិច្ច​ការងារ​ជួយ​កុមារ ក៏​បាន​ជួប​ប្រទះ​ជា​ច្រើន ជា​ពិសេស​ជំងឺ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឲ្យ​មាន ការ​ប៉ះពាល់​វិស័យ​អប់រំ សុខភាព​សាធារណៈ និង​សុខភាព​របស់​កុមារ នៅ​តាម​ពន្ធនាគារ​ផង​ដែរ​។

លោក​បាន​បន្ថែម​ថា ផល​ប៉ះពាល់​ទាំងនោះ មាន​រយៈពេល​វែង និង​ខ្លី ប៉ុន្តែ​ជា​ការ​ពិត​ណាស់ យូ​នី​សេ​ហ្វ បាន​ទទួល ការ​គាំទ្រ​ពី​ជំនួយ​របស់ សហរ​ដ្ឋា​អា​មេ​រិ​ក រដ្ឋាភិបាល​ជប៉ុន និងរ​ដ្ឋា​ភិ​បា ល​ចិន ដើម្បី​ទិញ​សម្ភារ​យក​មក​ចែក​ជូន​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា​។​

លោក​ថា យូ​នី​សេ​ហ្វ នឹង​បន្ដ​ទិញ​សម្ភារ​បន្ថែម​ទៀត ដើម្បី​បំពេញតម្រូវការ​នៅ​តាម​ពន្ធនាគារ ហើយ​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ កុំ​ឲ្យ ឆ្លង ទៅ​ដល់​អ្នក​ជាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​។ ចំណែក​តាំងរបស់ UNOHCHR ថា​នឹង​សហការ​ជាមួយ ក្រសួងយុត្តិធម៌ អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ កុំ​ឲ្យ​ឆ្លង​ទៅ​ដល់​អ្នក​ជាប់​ពន្ធនាគារ​នៅ​តាម​រាជធានី​-​ខេត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ