ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទបន្ទាយឆ្មា និង​ប្រាសាទបន្ទាយ​ទ័ព​ត្រូវ​ដើម​ជ្រៃ​ដុះ​ពីលើមហាជន​បារម្ភ​ប៉ះពាល់​ប្រាសាទ តែ​អ្នកជំនាញ​យល់​ផ្សេង

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ប្រាសាទបន្ទាយឆ្មា និង​ប្រាសាទបន្ទាយ​ទ័ព ត្រូវ​ដើម​ជ្រៃ​ដុះ​ពីលើ ដូច្នេះ​មហាជន​យល់​ថា អាច​បង្ក​មហន្តរាយ​ដល់​ប្រាសាទ ។ ចំពោះ​អ្នកជំនាញ​វិញ​អះអាង​បែប​ណា ?

ខេត្តបន្ទាយមានជ័យ ៖ ប្រាសាទបន្ទាយឆ្មា និង​ប្រាសាទបន្ទាយ​ទ័ព ត្រូវ​ដើម​ជ្រៃ​ដុះ​ពីលើ ដូច្នេះ​មហាជន​យល់​ថា អាច​បង្ក​មហន្តរាយ​ដល់​ប្រាសាទ ។ ចំពោះ​អ្នកជំនាញ​វិញ​អះអាង​បែប​ណា ?

ប្រាសាទបន្ទាយឆ្មា និង​ប្រាសាទបន្ទាយ​ទ័ព ស្ថិត​ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ កសាង​ឡើង​នៅ​ចុង​សតវត្ស​ទី​១២ ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ។ ប្រាសាទបន្ទាយឆ្មា​មាន​បណ្តោយ​៩០០​ម៉ែត្រ និង​ទទឹង​៨០០​ម៉ែត្រ ។

ចំណែក​ប្រាសាទបន្ទាយ​ទ័ព​មាន​បណ្តោយ​៨០០​ម៉ែត្រ ទទឹង​៦៥០​ម៉ែត្រ ។ ប្រាសាទ​ទាំង​២​នេះ​កសាង​ដោយ​ថ្មភក់ និង​ថ្មបាយក្រៀម​ដូច​គ្នា ។

ប្រាសាទបន្ទាយឆ្មា​រង​ការ​បាក់បែក​ស្ទើរ​ទាំងស្រុង​ដោយ​ជនល្មើស​គាស់​យក​វត្ថុ​បុរាណ​ក្នុង​សម័យ​សង្គ្រាម និង​ខូចខាត​ដោយ​ធម្មជាតិ​។ ចំណែក​ប្រាសាទបន្ទាយ​ទ័ព​វិញ​ក៏​ខូចខាត​ខ្លាំង​ដែរ ។

លោក​យ៉ង់ តាំង​គួ​យ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តបន្ទាយមានជ័យ កាលពី​ពេល ថ្មី​ៗ​នេះ​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ថា ប្រាសាទបន្ទាយឆ្មា និង​ប្រាសាទបន្ទាយ​ទ័ព ក្រោយ​ពេល​រង​ការ​បំផ្លាញ​ពី​ជនល្មើស​ក្នុង​សម័យ​សង្គ្រាម និង​បាក់បែក​ដោយ​គ្រោះ​ធម្មជាតិ​មក ត្រូវ​បានការ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ជួសជុល​ឡើង​វិញ​ដោយ​អភិរក្ស​ដ្ឋា​ន​គម្រោង​ប្រាសាទ ។

ចំពោះ​ប្រាសាទបន្ទាយឆ្មា និង​ប្រាសាទបន្ទាយ​ទ័ព ដែល​ត្រូវ​ដើម​ជ្រៃ​ដុះ​ពីលើ​នោះ លោក​យ៉ង់ តាំង​គួ​យ បញ្ជាក់​ថា មន្ទីរ​ជំនាញ​ដូច​ជា​គ្មាន​វិធាន​កាប់​វា​ចេញ ឬ​បាញ់ថ្នាំ​សម្លាប់​វា​ទេ ព្រោះ​អាច​ប៉ះពាល់​ដល់​ថ្ម ឬ​ថ្ម​អាច
ជ្រុះ​បាក់បែក​បាន ដូច្នេះ​ហើយ​ទើប​ទុក​រហូត​ដល់​ពេល​នេះ ៕