ស្វា«ត្រោស»១ក្បាល លែងចូលក្នុងព្រៃធម្មជាតិវិញ
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃទី៣០ មិថុនា លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមលែងសត្វស្វាត្រោស១ក្បាល ឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ…
ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃទី៣០ មិថុនា លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមលែងសត្វស្វាត្រោស១ក្បាល ឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ…
ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃទី៣០ មិថុនា លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមលែងសត្វស្វាត្រោស១ក្បាល ឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ ស្ថិតក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃកែវសីមា ។
សត្វស្វាត្រោស១ក្បាលនេះ ត្រូវបានក្រុមការងារអនុវត្តច្បាប់ចល័តនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលយកបានពីលោក ជឹម ផន្នី ជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ខណៈលោកជួយសង្គ្រោះបានពីការតាមប្រម៉ាញ់ ហើយបានទំនាក់ទំនងទៅកាន់មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរី ឲ្យមកទទួលដើម្បីការពារអភិរក្ស ថែទាំសុខភាព និងលែងឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ។
ចែករំលែកព័តមាននេះ