ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនុំជម្រះ​បណ្តឹងសាទុក្ខ​អតីត​អ្នក ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ចំនួន​២​នាក់​គ្រោង​ប្រកាស​ថ្ងៃ​ទី​១៥ ខែកក្កដា​ខាង​មុខ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ៖ លោក​ជំទាវ គឹ​ម សុ​ត្ថា​វី ចៅក្រម​ជំនុំជម្រះ​តុលាការ​កំពូល នៅ​ព្រឹក ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០…

ភ្នំពេញ ៖ លោក​ជំទាវ គឹ​ម សុ​ត្ថា​វី ចៅក្រម​ជំនុំជម្រះ​តុលាការ​កំពូល នៅ​ព្រឹក ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ នេះ​បាន​បើក​សវនាការ​លើ​បណ្តឹងសាទុក្ខ​របស់​លោក អ៊ួ​ង ឈិ​ន និង លោក យាង សុធា​រិ​ន្ទ ហៅ យាង សុ​ជា​មេត្តា ធ្វើ​ឡើងជា​សាធារណៈ​នៅ​ចំពោះ​មុខ​ជនជាប់ចោទ ។

ការ​បើក​សវនាការ​របស់​តុលាការ​កំពូល​លើ​សំណុំរឿង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​២ នាក់ នា​ពេល​នេះ បន្ទាប់​ពី​សាលាឧទ្ធរណ៍​បាន​ច្រាន​ចោលការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ប្រកាស​សាលក្រម​ចាត់​របៀប កាលពី​ខែសីហា ឆ្នាំ​២០១៩ ដែល​តុលាការ​បាន​ចោទប្រកាន់​ជនជាប់ចោទ​ពាក់ព័ន្ធ និង​រឿង​លួច​ផ្តល់​ព័ត៌មាន​ឲ្យ​បរទេស និង​ផលិត​វី​ដេ​អូ​អាសអាភាស ។

លោក យាង សុធា​រិ​ន្ទ ហៅ យាង សុ​ជា​មេត្តា​បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ក្រៅរបង​តុលាការ​កំពូល​ថា ពេល​នេះ​តុលាការ​មិន​ទាន់​បាន​រក​ឃើញ​ថា ពួក​គាត់​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នៅឡើយ​ទេ ។ ហើយ​បើ​តុលាការ​មិន​ទាន់​រក​ឃើញ និង​បន្ត​ស៊ើបអង្កេត​ទៀត​វា​អាច​ប៉ះពាល់​ដល់​ប្រយោជន៍​ពួក​គាត់​ជា​ជនជាប់ចោទ ។

សូម​បញ្ជាក់​ថា លោក អ៊ួ​ន ឈិ​ន និង​លោក យាង សុធា​រិ​ន្ទ ហៅ យាង សុ​ជា​មេត្តា អតីត​បុគ្គលិក របស់​វិទ្យុ​អាស៊ី​សេរី (RFA) ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​យប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លង​ទៅ នៅ​ក្នុង​បន្ទប់​សណ្ឋាគារ ម៉ារ​ឌី ស្ថិត នៅ​ក្បែរ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ជនជាប់ចោទ​ទាំង ២​នាក់​ខាងលើ ត្រូវ​តុលាការ​ចេញ​ដីកាឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស ម​១ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ។ ក្រោយមក​នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨ ជនជាប់ចោទ​ទាំង ២​នាក់​ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ជា​បណ្តោះអាសន្ន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ