ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​លប​លួច​ចូល​ប្រព្រឹត្ត​ពី​យប់ លុះ​ព្រឹក​ឡើង​អស់លក្ខណ៍​ដល់​៤​នាក់

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ថា ជនសង្ស័យ​៤​នាក់​ជា​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូ​ទ័​រ​ទឹក និង​កាមេរ៉ា​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ហើយ​ត្រូវ​បាន​ម្ចាស់​ឃាត់ខ្លួន រួច​ក៏​រាយការណ៍​ជូន​នគរបាល​ស្រុក​អង្គស្នួល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី ម៉ោង​១​និង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែមិថុនា…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ថា ជនសង្ស័យ​៤​នាក់​ជា​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូ​ទ័​រ​ទឹក និង​កាមេរ៉ា​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ហើយ​ត្រូវ​បាន​ម្ចាស់​ឃាត់ខ្លួន រួច​ក៏​រាយការណ៍​ជូន​នគរបាល​ស្រុក​អង្គស្នួល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី ម៉ោង​១​និង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ ២០២០ នៅ​ចំណុច​ភូមិ​ផ្ទះសំណាក់​អរុណរស្មី ស្ថិត​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ចំនួន​២​នាក់ ១-​ឈ្មោះ តាំ សឹម​អុល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល និង​២-​ឈ្មោះ​សុង សុធា ភេទ​ស្រី អាយុ​​៤៤​ឆ្នាំ មុខរបរ​មេផ្ទះ ស្នាក់​នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដ​ណា​ក់អំ​ពិល ស្រុក​អង្គស្នួល ។

សេចក្តីរាយការណ៍​បន្ត​ថា ចំណែក​ជនសង្ស័យ​ទាំង​៤​នាក់ មាន ១-​ឈ្មោះ សរ វិ​រៈ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិត រស់នៅ​ភូមិ​តា​ឡក ឃុំ​ត្រាច​ទង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ២-​ឈ្មោះ វុ​ធ វិ​ចិ​ត្រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់​នៅ​ភ​មិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ៣-​ឈ្មោះ សេង ប៊ុ​ន​លៀង ហៅ​ហ៊ីង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិត រស់នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​លំហាច ស្រុក​អង្គស្នួល និង​៤-​ឈ្មោះ ធឿ​ន ចាន់​ថន ហៅ​ចឺ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់​នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​លំហាច ស្រុក​អង្គស្នួល ។

បើ​តាម​នគរបាល​ស្រុក​អង្គស្នួល បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ម៉ោង​០១​និង​៣០​នាទី​ទៀប​ភ្លឺ ជន​រង​គ្រោះ​បាន​បាត់​ម៉ូ​ទ័​រ​បូមទឹក​ចំនួន​១​គ្រឿង និង​កាមេរ៉ា​សុវត្ថិភាព​ចំនួន​៣​គ្រឿង ព្រមទាំង​កង់​១​គ្រឿង​ផង​ដែរ​។ លុះ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ទើប​ជន​រង​គ្រោះ​ឃាត់ខ្លួន​បាន​ជនសង្ស័យ រួច​ក៏​រាយការណ៍​មក​សមត្ថកិច្ច​តែ​ម្តង​។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ​សរ វិ​រៈ បាន​សារភាព​ថា ខ្លួន​ជា​អ្នក​ចូល​លួច បន្ទាប់​ពី​លួច​បាន​ហើយ​ខ្លួន​បាន​យក​ឱ្យឈ្មោះ​វុ​ធ វិចិត្រ និង​ឈ្មោះ សេង ប៊ុ​ន​លៀង ហៅ​ហ៊ីង និង​ឈ្មោះ​ធឿ​ន ប៊ុ​ន​ថន ហៅ​ចឺ ជា​អ្នក​យក​ទៅ​លក់ ដើម្បី​បាន​លុយ​ចែក​គ្នា​ចាយ​។

ក្រោយ​ពេល​សួរនាំ​រួច​ហើយ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​នេះ ក៏​ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំ​ញៀន​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ