ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ អំពាវនាវ​ពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច​រក្សា​ពូជ​ត្រី និង​ជីវៈចម្រុះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អាជ្ញាធរ និង​សមត្ថកិច្ច និង​អភិរក្ស​ពូជ​ត្រី និង​ជីវៈចម្រុះ​ផ្សេង​ៗ​ទៀត…

រាជធានី​ភ្នំពេញ ៖ សម្ដេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អាជ្ញាធរ និង​សមត្ថកិច្ច និង​អភិរក្ស​ពូជ​ត្រី និង​ជីវៈចម្រុះ​ផ្សេង​ៗ​ទៀត ។

ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​គោលបំណង​រក្សា​ពូជ​ត្រី និង​ជីវៈចម្រុះ​ផ្សេង​ៗ​ទៀត​ដែល​អាច​នឹង​ជិត​ផុត​ពូជ ដើម្បី​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បានដឹង ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ បាន​អបអរសាទរ​ទិវា​មច្ឆា​ជាតិ ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ ។ សម្តេច​បាន​បញ្ជាក់​ថា​៖«​ទិវា​មច្ឆា​ជាតិ ថ្ងៃ​ទី​១ កក្កដា គឺជា​ទិវា​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ ដើម្បី​បំផុស​ចលនា​យល់​ដឹង​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​ក្នុង​ការ​ថែរក្សា​ពូជ​ត្រី ឱ្យ​មាន​ក្នុង​ដែនទឹក​ធម្មជាតិ​ផង និង​បង្កើន​ផល​ត្រី​នៅ​តំបន់​ឆ្ងាយ​ពី​ដែន​នេសាទ​ផង ជា​ពិសេស​នៅ​តាម​តំបន់​សម​ស្រប​នៃ​វាលទំនាប និង​នៅ​តាម​វាលស្រែ​ទូ​ទាំង​ប្រទេស ។

សម្តេច​ក៏​បាន​គូសបញ្ជាក់​ថា​«​សូម​បងប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ​ដែនដី មន្ត្រី​មាន​សមត្ថកិច្ច ចូលរួម​ថែរក្សា ពូជ​ត្រី និង​ចូលរួម​អភិរក្ស​ជីវចំរុះ​ផ្សេង​ៗ​ទៀត​ឲ្យ​បាន​គង់វង្ស ដើម្បី​ធានា​និរន្តរភាព​ធនធាន​ជលផល​ឲ្យ​បាន​គ្រប់គ្រាន់ សម្រាប់​តម្រូវការ​ទទួលទាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ