ជប៉ុន ៖ បាតុភូតដ៏កម្រមួយដែលត្រូវបានពិពណ៌នាជាទូទៅថា ជា «ពពកឥន្ធនូ» ត្រូវបានគេប្រទះឃើញនៅលើមេឃនៃទីក្រុងតូក្យូ ហើយរូបភាពរបស់វាបានក្លាយជាប្រធានបទពេញនិយមនៅលើបណ្តាញសង្គម។

នៅថ្ងៃទី២៦ ខែមិថុនា មានរបាយការណ៍អំពីពពកចម្លែក ដែលអាចមើលឃើញនៅខាងលើទីក្រុងតូក្យូ ត្រូវបានគេចែកចាយនៅលើបណ្តាញសង្គម Twitter ហើយមិនយូរប៉ុន្មានរូបថតនៃបាតុភូតគួរឱ្យចាប់អារម្មណ៍ បានធ្វើឱ្យហេតុការណ៍នេះល្បីពេញប្រទេស។

ជាទូទៅ ត្រូវបានគេស្គាល់ថា ជាឥន្ធនូភ្លើង ពីព្រោះវាច្រើនតែមើលទៅដូចជាអណ្តាតភ្លើងចម្រុះនៅលើមេឃ ដោយសារតែរូបរាងនៃពពកដូចជាភ្លើង។ គួរឱ្យចាប់អារម្មណ៍ វាគឺជាបាតុភូតធម្មតាមួយនៅក្នុងផ្នែកខ្លះនៃពិភពលោកដូចជាសហរដ្ឋអាមេរិក ដែលជាកន្លែងសម្បូរហេតុការណ៍នេះ នៅក្នុងរដូវក្តៅនៅកន្លែងណាមួយ ហើយកម្រមាននៅប្រទេសដទៃទៀតដូចជានៅអឺរ៉ុបខាងជើង

វិគីភីឌាពន្យល់ថា ក្រៅពីវត្តមាននៃពពកដែលផ្ទុកទឹកកក នៅក្នុងទីតាំងត្រឹមត្រូវនៅលើមេឃ គេក៏តម្រូវឱ្យមានប្រភពពន្លឺ (ព្រះអាទិត្យ ឬព្រះច័ន្ទ) ខ្ពស់នៅលើមេឃ នៅកម្ពស់ ៥៨អង្សារ ឬខ្ពស់ជាងនេះ។ នេះមានន័យថា ពន្លឺព្រះអាទិត្យ មិនអាចមើលឃើញនៅទីតាំងខាងជើង ៥៥អង្សា ឬ ខាងត្បូង ៥៥អង្សារទេ៕ ដកស្រង់ចេញវេបសាយ ៖ odditycentral (កែសម្រួលដោយ ៖ បុប្ផា)
https://www.youtube.com/watch?v=8vc9Ckp6i9Y

ចែករំលែកព័តមាននេះ