រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃបានប្រកាសថា នឹងមានការជួបប្រជុំលើកទី៦ ជាមួយអង្គការសង្គមស៊ីវិល ដើម្បីពិគ្រោះយោបល់លើខ្លឹមសារសំខាន់ៗពាក់ព័ន្ធនឹងការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពី «សមាគម និងអង្គការមិនមែនរដ្ឋាភិបាល» នៅថ្ងៃទី៦ កក្កដាខាងមុខនេះនៅទីស្តីការក្រសួង។
រូបភាពតវ៉ានឹងច្បាប់នេះកន្លងមកច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មាន៩ជំពូក និង៣៩មាត្រា ត្រូវបានអនុម័តដោយរដ្ឋសភាជាតិ កាលពីខែកក្កដា ឆ្នាំ២០១៥ ។ ប៉ុន្តែច្បាប់នេះបានទទួលរងការិះគន់ពីក្រុមសង្គមស៊ីវិលថា បានបិទសិទ្ធិសេរីភាព ដល់ការធ្វើសកម្មភាពរបស់សង្គមស៊ីវិល ។

សង្គមស៊ីវិលបានទទួចស្នើសុំឲ្យមានការធ្វើវិសោធនកម្មលើច្បាប់ខាងលើនោះ ។
ក្រុមសង្គមស៊ីវិលបានលើកឡើង ចាប់តាំងពីច្បាប់នេះបានអនុវត្តមកមានអង្គការ សមាគមមួយចំនួនបានបិទទ្វារ ឬផ្អាកសកម្មភាព ។ សង្គមស៊ីវិលខ្លះថា ចាប់ពីមានច្បាប់នោះមក ពិបាកស្នើសុំបើកអង្គការសមាគមថ្មី ។
ទោះយ៉ាងណាការទទួលជួបពិភាក្សាជាមួយសង្គមស៊ីវិល គឺការទទួលស្តាប់ ពិគ្រោះយោបល់ពីអ្នកពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ។ ខាងរាជរដ្ឋាភិបាលក៏ធ្លាប់លើកឡើងថា សង្គមស៊ីវិលនៅកម្ពុជាមួយចំនួនមាននិន្នាការបម្រើឲ្យគណបក្សនយោបាយ ។
នៅក្នុងសេចក្តីជូនដំណឹង ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់ការចម្លងរាលដាលជំងឺកូវីដ១៩ ការប្រជុំពិភាក្សាលើកទី៦នេះ ក្រសួងនឹងអញ្ជើញតំណាងអង្គការសមាគមមួយចំនួនដែលធ្លាប់ចូលរួមប្រជុំលើកមុនៗ តែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ