ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំឡេង​ជាង​៣២​នាទី​ការ​សន្ទនា​រវាង​សម្តេច​តេ​ជោ​ជាមួយ​កឹ​ម សុខា​តាម​ទូរស័ព្ទ​មិន​អត់ឱន​ឲ្យ​សម រ​ង្ស៊ី​ឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាសប្រាប់​លោក​កឹ​ម សុខា ថា មិន​អាច​អត់ឱន​ឲ្យ​លោក​សម រ​ង្ស៊ី​បានជា​ដាច់ខាត…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាសប្រាប់​លោក​កឹ​ម សុខា ថា មិន​អាច​អត់ឱន​ឲ្យ​លោក​សម រ​ង្ស៊ី​បានជា​ដាច់ខាត ​ទោះបីជា​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។ នេះ​បើ​តាម​សារ​សម្លេង​ដែល​បែកធ្លាយ​បាន​បណ្តាញ​សង្គម​ជាង​៣២​នាទី​។

យោង​តាម​សំឡេង​ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«​យុត្តិធម៌​សង្គម​» កាលពី ថ្ងៃ​ទី​៣០ ខែមិថុនា សម្តេច​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ៖ ឃើញ​គេ​វៃ​មក​ខ្ញុំ អី​ញ្ចឹ​ង​យើង​ធ្វើ​តាម​ដំណើរ​នឹង​ទៅ​ខ្ញុំ​គិត​ថា ជំហាន​ហើយ​ដើរទៅ​ស្របគ្នា​ហើយ ប៉ុន្តែ​ឯកឧត្តម​ត្រូវ​យល់​ពី​បញ្ហា​របស់ខ្ញុំ​តិច​ថា លើក​នេះ​ខ្ញុំ​មិន​អាច​អត់ឱន​ឲ្យ​រ​ង្ស៊ី​បាន​ទេ​«​ខ្ញុំ​សុំ​ទោស​» ព្រោះថា ខ្ញុំ​បាន​អត់ឱន​ឲ្យ​រ​ង្ស៊ី​ហ្នឹង​ច្រើន​លើក​ច្រើន​សារ​ហើយ ។

សម្តេច​បន្ត​ថា ថ្ងៃ​ដែល​ឱ​ពុក​សម្តេច​ស្លាប់ ជា​ថ្ងៃ​ដែល​សម្តេច​បាន​ចុះហត្ថលេខា​ឲ្យ​សម រ​ង្ស៊ី ហើយ​កន្លែង​មក​ខ្ញុំ​បាន​ព្យាយាម​ណាស់ ដើម្បី​ធ្វើ​ជាមួយ​សម រ​ង្ស៊ី រហូត​ដល់​ពេល​ដល់​កូនចៅ ហូប​បាយ​ជាមួយ​គ្នា ប៉ុន្តែ​សម រ​ង្ស៊ី មិន​គួរ​យក​រូប​ខ្ញុំ​ប្រៀបធៀប​ជាមួយ ហ្កា​ដា​ហ្វី ឬ​អ្នក​ផ្សេង​ៗ ហើយ​ម្យ៉ាងទៀត​គាត់​បាន​សុំ​ទោស​ខ្ញុំ នៅ​ថ្ងៃ​ទី​២៩ ខែតុលា ពី​បារាំង​មក ។ ប៉ុន្តែ​ហេតុ​អ្វី​ក៏​មក​វាយ ប្រហារ​ខ្ញុំ​ពី​ទីក្រុង​តូ​ត្យូ សូ​ម្បី​លោក ស៊ិ​ន​ស៊ូ​អា​បេ​ក៏​ខ្ញុំ​ស្តី​ឲ្យ​ដែរ​ថា មិន​សម​ណា​ទីក្រុង​តូ ត្យូ​ក្លាយជា​កន្លែង​វាយប្រហារ​ខ្ញុំ​អី​ញ្ចឹ​ង ប៉ុន្តែ​អា​លូវ​នេះ​វា​បាន​ចប់​ហើយ ។

សម្តេច​បញ្ជាក់​ប្រាប់​លោក កឹ​ម សុខា ៖«​សម្រាប់​រឿង រ​ង្ស៊ី មិន​អាច​វិល​ត្រឡប់​ដូច​ដើម​ទេ ខ្ញុំ​សុខចិត្ត​ថា បើ​ប្រទេស​កម្ពុជា​ទៅ​ជា​អ្វី​ទៅ​ចុះ ប៉ុន្តែ​ប្រទេស​មិនមែន​ជា​ចំណាប់ខ្មាំង​របស់រ​ង្ស៊ី​ទេ ។ ថ្ងៃមុន​ខ្ញុំ​ប្រាប់​ទូត​ជប៉ុន​ថា ប្រទេស​កម្ពុជា​មិនមែន​ជា​ចំណាប់ខ្មាំង​របស់រ​ង្ស៊ី​ទេ ។ ព្រោះ​គណ បក្ស​នេះ​មាន​មេដឹកនាំ​បន្ត​ដូច​ជា ឯកឧត្តម កឹ​ម សុខា និង​មេដឹកនាំ​ដ៏​ទៃ​នៅ​តែ​ចូលរួម​បោះ​ឆ្នោត អី​ញ្ចឹ​ង​ហើយ​មាន​គណបក្ស​ផ្សេង​ទៀត​» ។
ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​ផ្តល់​យោបល់​ទៅ​កាន់​លោក កឹ​ម សុខ «​តាម​គំនិត​ខ្ញុំ​ឯក ឧត្តម​ត្រូវ​កាន់​កូនសោ​ទៅ​ពេល​នេះ​» ។

ចំណែក លោក កឹ​ម សុខា បាន​លើក​ឡើង​ថា លោក​បាន​និយាយ​ជាមួយ​សម្តេច ក្រឡាហោម ស ខេ​ង ច្រើន​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​អាច​រៀប​ជូន​សម្តេច អស់​ទេ តែ​ខ្ញុំ​បាន​បង្ហាញ​ទឹកចិត្ត​ក្នុង​ការ​ដោះស្រាយ ។ ឆ្លើយ​នឹង​ការ​លើក​ឡើង​របស់​លោក កឹ​ម សុខា សម្តេច​តេ​ជោ បាន បញ្ជាក់​ថា ៖«​ការ​និយាយ​មិន​ប្រើ​ហិង្សា​ជា​ការ​ល្អ ប៉ុន្តែ​និយាយ​ខាង​មុខ​ចាក់​គ្នា​ខាងក្រោយ​ពិបាក ។ រឿង​នេះ​កើត​ចេញពី​សម រ​ង្ស៊ី មិនមែន​ជា​ឯកឧត្តម​ទេ ។ ដូច​ជា​រឿង​បង្ហោះ​ផែនទី​ក្លែងក្លាយ​លើ​ហ្វេ​ស​ប៊ុ​ក និង​ប្រព័ន្ធ​ផ្សេង​ៗ អី​ញ្ចឹ​ង​បានរ​ង្ស៊ី​នៅ​ជាប់​រឿង​ក្តី​ក្កាំ​ង​ច្រើន​ណាស់ ។ ប៉ុន្តែ​អា​លូវ​ខ្ញុំ​គិត​អីចេះ ហើយ​ខ្ញុំ​ក៏​យល់​ដែរ​អំពី​តម្រូវការ​ផ្នែក​មធ្យោបាយ​ការងារ​របស់​ក្រុមការងារ​ភាគតិច និង​ភាគច្រើន ។ ខ្ញុំ​បាន​ប្រាប់ ខេ​ង ហើយ​រឿង​នេះ ប៉ុន្តែ​មិនដឹង​ថា ខេ​ង បាន​ប្រាប់ ឯកឧត្តម​ទេ​» ។

ត្រង់​ចំណុច​នេះ​លោក​កឹ​ម សុខា​បាន​និយាយ​ថា​៖«​យើង​មាន​ចែង​ក្នុង​ចំណុច​ទី​៣ ប៉ុន្តែ ជាក់ស្តែង​យ៉ាងណា​នោះ​ចាំ​មើល​សភាព​» ។ ចំណែក​សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ចំណុច​នេះ សម្តេច​បាន​និយាយ​ជាមួយ​សម្តេច ស ខេ​ង រួច​ហើយ ថា យើង​ត្រូវ​ឲ្យ​មាន​មធ្យោបាយ​គ្រប់គ្រាន់ ដែល​មាន​ចែង​ក្នុង​បទបញ្ជាផ្ទៃក្នុង រដ្ឋសភា​រួច​ហើយ ប៉ុន្តែ​ត្រូវ​តែ​មាន​សេចក្តីសម្រេច​របស់​ប្រធានរដ្ឋសភា​អំពី​បញ្ហា​ថា តើ​មាន​ជំនួយ ការ​ប៉ុន្មាន​នាក់?​ហើយ​មាន​ធ​ម្យោ​បាយ​អ្វីខ្លះ? ខ្ញុំ​ក៏​បាន​ឲ្យ​យោបល់​ថា​មធ្យោបាយ​ចំពោះ​ប្រធាន ក្រុម​ភាគច្រើន និង​ភាគតិច​ត្រូវ​មាន​រថយន្ត​១​គ្រឿង ហើយ​ត្រូវ​មាន​ជំនួយការ​ប៉ុន្មាន? ហើយ ត្រូវ​ថវិការ​ប៉ុន្មាន​ក្នុង​មួយ​ឆ្នាំ ឬ​ក្នុង​មួយ​ខែ ។ ចំណុច​នេះ​ត្រូវ​ឲ្យ​ប្រធានរដ្ឋសភា​ចេញ​សេចក្តីសម្រេច ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា មក​ដល់​ពេល​នេះ​ត្រូវ​ដល់​ពេលវេលា​សម្រាប់​ធ្វើការ ចំពោះ​ការងារ​របស់​ខាង​លោក កឹ​ម សុខា ជា​រឿង​របស់​លោក ក្ន​ង​ការ​ចាត់ ចែង ប៉ុន្តែ​មិន​ត្រូវ ទុក​ពេល​យូរ​ទេ ព្រោះថា ដល់​ពេលវេលា​ត្រូវធ្វើ​ការ​ហើយ ។ អី​ញ្ចឹ​ង​ទេ​ចាំ​ខ្ញុំ​ប្រាប់​សម្តេច ស ខេ​ង ប៉ុន្តែ​ខ្ញុំ​ប្រាប់​ថា មិន​ចាំ​គិត​ថា ក្រុម​សម្លេង​ភាគច្រើន​ត្រូវ​បាន​ប៉ុណ្ណេះ​ភាគតិច​បាន​ប៉ុណ្ណេះ យក​ប្រហាក់​ស្មើគ្នា​តែ​ម្តង​ទៅ និង​មាន​ការិយាល័យ និង​ជំនួយការ ។

តើ​តាម​សំដី​លោក កឹ​ម សុខា បាន​លើក​ឡើង​ថា លោក​ចង់​ឲ្យ​មាន​សភា​រឹង​មាំ​គោរព​តាម លទ្ធិប្រជាធិបតេយ្យ ហើយ​ឲ្យ​មាន​សម្លេង​ភាគតិច​មាន​ទីប្រឹក្សា ក្នុង​ការ​ពិនិត្យ​ច្បាប់​ដែល​ដំបូង ឡើង គឺ​ច្បាប់​សហជីព ។ ខ្ញុំ​ក៏​បាន​ប្តេជ្ញា​ថា មិន​ឲ្យ​មានរឿង​អ្វី​កើរ​ឡើង​ហើយ លោក​ក៏​បាន​ប្រាប់ សម្តេច​ស ខេ​ង ដែរ ហើយនឹង​បង្កើត​ក្រុមការងារ​រួម​មួយ​តាមដាន​ទាំងអស់​គ្នា នៅ​ពេល​មានរឿង អ្វីមួយ​រួម​គ្នា​ដោះស្រាយ​ភ្លាម ។

ក្នុង​ង​ជំនួប​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​លើក​ឡើង​ថា នៅ​ពេល​រៀបចំ​ចប់ ហើយ​ត្រូវ​តែ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ដោយ​លើកយក​វប្បធម៌​សន្ទនា​ដាក់ ចូល​ទៅ​ក្នុង​ច្បាប់​តែ​ម្តង ព្រោះ​កន្លង​ទៅ​អត់​មាន​បទបញ្ញត្តិ​ទាក់ទិន​នឹង​បញ្ហា​ថា ការ​បំពាន​ត្រូវ មានទោស​ទាន់​យ៉ាងម៉េច ។ សម្តេច​បញ្ជាក់​ពី​ចំណុច​ដែល​ដាក់​ក្នុង​ច្បាប់​គណបក្ស​នយោបាយ​នូវ​ចំណុច​វប្បធម៌​សន្ទនា​ថា ៖«​លើកកម្ពស់​ការ​អនុវត្ត​សន្ទនា ។ ការ​កម្ពស់​ខាង​នេះ​មាន​គោលដៅ ដើម្បី​ធ្វើ​ឲ្យ​ទៅ​ជា​ក្រម​សីល ធម៌​សម្រាប់​ប្រទេស​យើង​ព្រោះ​ជេរ​គ្នា អាក្រក់​ណាស់ គួរ​ត្រូវ​គោរព​ទាំងអស់​គ្នា បើ​អ្នក​ណា​មិន គោរព​ត្រូវ​មានទោស​ទាំងអស់​គ្នា​»​។

សម្តេច​ក៏​បាន​លើក​ឡើង​ទៀត​ថា ចំពោះ​ការ​បង្កើត​ក្រុម​ពិភាក្សា​ផ្លូវច្បាប់​ត្រូវ​បាប់​ផ្តើម​ពី​ពេល​នេះ​ទៅ ដោយ​ធ្វើ​ពី​តិច​ទៅ​ច្រើន គឺ​មាន​ចំនួន​៧​នាក់​ទៅ ព្រោះ​អ្វី​ៗ​ដែល​ឯកភាព​គ្នា ហើយ អ្នក​សម្រេច​នោះ​គឺជា​ប្រធានរដ្ឋសភា ។ ជាមួយ​គ្នា​នោះ​សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា អាណត្តិ​ក្រោយ​អាច​នឹង​មាន​គណបក្ស​នយោបាយ​មួយ​ចំនួន​មាន​សម្លេង​ក្នុង​សភា ពី​តិច​ទៅ​ច្រើន ដូច្នេះ​អ្វី​ដែល​ចាប់ផ្តើម​ត្រូវធ្វើ​នោះ​គឺ​ច្បាប់​សហជីព ។

សម្តេច​ថា សម្តេច​នឹង​បង្កើត​ក្រុមការងារ​ចំនួន​២ គឺ​ក្រុមការងារ​ខាង​រាជរដ្ឋាភិបាល និង ក្រុមការងារ​ស្តី​ពី​គណបក្ស​នយោបាយ​ដែល​គោលដៅ​ធំ គឺ​បញ្ចូល​ខ្លឹមសារ​ប​វប្បធម៌​សន្ទនា​ចូល​ទៅ​ក្នុង​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដើម្បី​ឲ្យ​មាន​ក្រមសីលធម៌​។ សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​សម្តេច​មិន​អន់ឱន​ឲ្យ​លោក សម រ​ង្ស៊ី ជា​ដាច់ខាត​ទោះ បី​ជា​ក្នុង​តម្លៃ​ណា​ក៏​ដោយ ។ ចំណុច​នេះ ត្រូវ​បាន​លោក កឹ​ម សុខា​ប្តេជ្ញា​ថា ក្នុង​នាម ជា​អ្នកដឹកនាំ​មិន​អនុញ្ញាត​ឲ្យ​មាន​ករណី​កើត​ឡើងជា​ដាច់ខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ