ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់រៀលធ្លាក់ថ្លៃធៀបនឹងដុល្លារអាមេរិក អូស្ត្រាលី សាំងហ្គាពួរ និងប្រាក់យន់ចិន !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរថ្ងៃនេះបានធ្លាក់ថ្លៃបន្តិចធៀបនឹងប្រាក់ដុល្លារ អាមេរិក, ដុល្លារអូស្រ្តាលី, ប្រាក់យន់ចិន និងដុល្លារសាំងហ្គាពួរ ។ ដូច្នេះសម្រាប់អ្នកនិយម ចាយប្រាក់របស់ប្រទេសទាំងនេះ…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរថ្ងៃនេះបានធ្លាក់ថ្លៃបន្តិចធៀបនឹងប្រាក់ដុល្លារ អាមេរិក, ដុល្លារអូស្រ្តាលី, ប្រាក់យន់ចិន និងដុល្លារសាំងហ្គាពួរ ។ ដូច្នេះសម្រាប់អ្នកនិយម ចាយប្រាក់របស់ប្រទេសទាំងនេះ សូមមកតាមដានពីអត្រាប្តូរប្រាក់ធៀបនឹងប្រាក់រៀល ថាតើប្រែប្រួលយ៉ាងណា ។

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១ខែកក្កដា ឆ្នាំ ២០២០នេះឱ្យដឹងថា ប្រាក់ដុល្លារអាមេរិក មានប្រៀបជាងប្រាក់រៀលខ្មែរ ដែល ១ដុល្លារអាមេរិក ស្មើនឹង ៤០៩៥ រៀល ហើយកាលពី ថ្ងៃម្សិលមិញ ១ដុល្លារ គឺស្មើនឹង ៤០៩៣ រៀលប៉ុណ្ណោះ ។

ទន្ទឹមនេះសម្រាប់ប្រាក់ដុល្លារអូស្ត្រាលីក៏មានកម្លាំងខ្លាំងជាងប្រាក់រៀលខ្មែរដែរ គឺថ្ងៃនេះ ១ដុល្លាអូស្ត្រាលី ទិញចូល ២៨២៦ រៀល លក់ចេញ ២៨៥៤ រៀល ដែលកាលពីថ្ងៃម្សិល មិញ ទិញចូលត្រឹមតែ ២៨១៣ រៀល និងលក់ចេញតែ ២៨៤១ រៀល ប៉ុណ្ណោះ ។

ចំពោះប្រាក់យន់ចិនវិញថ្ងៃនេះបានបង្ហាញពីកម្លាំងខ្លាំងជាងប្រាក់រៀលខ្មែរដែរ ដែល ១យន់ចិន ទិញចូល ៥៨០ រៀល លក់ចេញ ៥៨៥ រៀល ហើយថ្ងៃម្សិលមិញ ទិញចូល ត្រឹមតែ ៥៧៨ រៀល និងលក់ចេញតែ ៥៨៤ រៀលប៉ុណ្ណោះ ។

ជាមួយគ្នានេះសម្រាប់ប្រាក់ដុល្លារសាំងហ្គាពួរក៏មានភាពខ្លាំងជាងប្រាក់រៀលខ្មែរផងដែរ ដោយ ១ដុល្លារសាំងហ្គាពួរ ទិញចូល ២៩៣៩ រៀល លក់ចេញ ២៩៦៨ រៀល ដែលម្សិល មិញ ទិញចូលត្រឹមតែ ២៩៣៨ រៀល និងលក់ចេញតែ ២៩៦៧ រៀលប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ