រាជធានីភ្នំពេញ ៖ តាមរយៈការប្រជុំពិភាក្សា Video Conference របស់ក្រសួងធនធានទឹក និងឧតុនិយមបានសម្រេចឲ្យអង្គការអភិរក្សសត្វព្រៃឈ្មោះ WCS ធ្វើជាអ្នកមើលថែទាំសត្វព្រៃជាពិសេសសត្វខ្សឹប និងសត្វគ្រាល ដែលជាប្រភេទសត្វកម្រ នៅក្នុងតំបន់ការដ្ឋានប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ដែលស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ។

ក្នុងកិច្ចប្រជុំបានធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បានដឹកនាំក្រុមការងាររបស់ក្រសួងជាច្រើនរូប និងក្រុមទីប្រឹក្សា ADB និង CFW ប្រចាំ ក្រសួងធនធានទឹក និងឧតុនិយមចូលរួមប្រជុំ Video Conference, VC ជាត្រីភាគី រួមមាន ៖១- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ២- ក្រសួងធនធានទឹក និងឧតុនិយម និង៣- អង្គការ អភិរក្សសត្វព្រៃ WCS ។

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា «ក្នុងការសម្រេចនេះ ក្រសួងធនធានទឹក និងឧតុនិយម និង ADB នឹងធ្វើការងារទំនើបកម្មរហូតដល់មានលក្ខណ:គ្រប់ជ្រុងជ្រោយ លើប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតខាងលើ ក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ហើយអង្គការ WCS ខាងលើក៏ត្រូវគោរពនូវលក្ខណជាអ្នក បង្កើនប្រពលវប្បកម្មទំនើបក្នុងវិស័យកសិកម្មក្នុងតំបន់ប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតខាងលើ»។

ក្នុងនោះផងដែរ ស្ថាប័នពាក់ព័ន្ធក៏បានធ្វើការណែនាំដល់អង្គការ WCS ខាងលើឲ្យធ្វើការចំណាយដោយមានការសន្សំសំចៃឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ លើគ្រប់មុខចំណាយទាំងអស់របស់ខ្លួន ។ មិនត្រឹមតែប៉ុនណ្ណោះអង្គការមួយនេះក៏ត្រូវអនុវត្តជាប្រចាំលើការបង់ពន្ធជូនរដ្ឋ ៕

ចែករំលែកព័តមាននេះ