ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ដៅ​នយោបាយ​នៅ​ហុងកុង​កើនឡើង ខណៈ​ដែល​ច្បាប់​សន្តិសុខ​ជាតិ​បាន​ត្រូវ​អនុម័ត

3 ឆ្នាំ មុន

អន្តរជាតិ ៖ ប្រធានាធិបតី​ស៊ីជី​ន​ពីង បាន​ចុះហត្ថលេខា​លើ​ច្បាប់​សន្តិសុខ​ជាតិ​ដែល​ទីក្រុង​ប៉េ​កាំ​ង​បាន​បង្កើត​ឡើង សម្រាប់​ហុងកុង ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន​មុន​ដំណាច់​ថ្ងៃ​អង្គារ​នេះ​។ ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ី​ន​ហួរ បាន​រាយការណ៍​ថា ការ​ចុះហត្ថលេខា​ត្រូវ​បាន​រាយការណ៍​ថា​ស្ថាប័ន​នីតិបញ្ញត្តិ​កំពូល​របស់​ប្រទេស​គឺ គណៈកម្មាធិការ​អចិន្ត្រៃយ៍…

អន្តរជាតិ ៖ ប្រធានាធិបតី​ស៊ីជី​ន​ពីង បាន​ចុះហត្ថលេខា​លើ​ច្បាប់​សន្តិសុខ​ជាតិ​ដែល​ទីក្រុង​ប៉េ​កាំ​ង​បាន​បង្កើត​ឡើង សម្រាប់​ហុងកុង ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន​មុន​ដំណាច់​ថ្ងៃ​អង្គារ​នេះ​។ ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ី​ន​ហួរ បាន​រាយការណ៍​ថា ការ​ចុះហត្ថលេខា​ត្រូវ​បាន​រាយការណ៍​ថា​ស្ថាប័ន​នីតិបញ្ញត្តិ​កំពូល​របស់​ប្រទេស​គឺ គណៈកម្មាធិការ​អចិន្ត្រៃយ៍ សភា​ប្រជា​ជនជាតិ​បាន​អនុម័ត​ច្បាប់​នេះ​។

ភ្លាម​ៗ​បន្ទាប់​ពី​របាយការណ៍ របស់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួរ រដ្ឋាភិបាល​ហុងកុង​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ធ្វើ​តាម​ច្បាប់​ដែល​នឹង​ហាមឃាត់ សកម្មភាព នៃ​ការ​ធ្វើ​អបគមន៍ ការ​ធ្វើ​វិទ្ធង្សនា អំពើ​ភេរវកម្ម និង​ការ​ឃុបឃិត​ជាមួយ​កងកម្លាំង​បរទេស ដើម្បី​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​។

ជាមួយ​គ្នា​នេះ ក្រុមប្រឆាំង​មាន​គម្រោង​នឹង​ធ្វើការ​តវ៉ា​តាម​ដង ផ្លូវ​នៅ​ថ្ងៃ​ទី​១ ខែកក្កដា ដើម្បី​ប្រឆាំង​នឹង​ច្បាប់​នេះ​ដោយ​មិន​ខ្វល់​នឹង​ការ​ព្រមាន​ពី​ប៉ូលិស​។ ប៉ូលិស​បាន​ដាក់​ពង្រាយ​កម្លាំង ៤ ០០០​នាក់ ចាប់ពី​យប់​ថ្ងៃ​អង្គារ​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ