ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​មាន​កូ​វី​ដ​-១៩ កម្ពុជា​នៅ​តែ​នាំ​ចេញ​អង្ករ​ក្នុង​រយៈពេល​៦​ខែ​កើនឡើង​ដល់​ជាង​៤១%

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២០​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​៥៦ ប្រទេស មាន​បរិមាណ​សរុប​ជាង​៣៩​ម៉ឺន​តោន កើនឡើង​ប្រមាណ​៤១% បើ​ប្រៀបធៀប​គ្រា​ដូច​គ្នា​នឹង ឆ្នាំ​២០១៩​នោះ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២០​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​៥៦ ប្រទេស មាន​បរិមាណ​សរុប​ជាង​៣៩​ម៉ឺន​តោន កើនឡើង​ប្រមាណ​៤១% បើ​ប្រៀបធៀប​គ្រា​ដូច​គ្នា​នឹង ឆ្នាំ​២០១៩​នោះ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​អង្ករ​ដែល​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ ភូតគាម​អនាម័យ ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២០ សម្រេច​បាន ៣៩៧. ៦៦០ តោន កើនឡើង​ប្រមាណ ១១៦. ១២២ តោន ស្មើនឹង ៤១,២៥% ដែល​ធៀប​ទៅ​នឹង​រយៈ​៦​ខែ​ដើមឆ្នាំ​២០១៩ មាន​ចំនួន ២៨១. ៥៣៨ តោន​។

ដោយឡែក​សម្រាប់​ខែមិថុនា ឆ្នាំ​២០២០ នេះ សម្រេចការ​នាំ​ចេញ អង្ករ​បាន​ចំនួន ៤១. ៥៦៣ តោន កើនឡើង​ចំនួន ១០. ១៩៧ តោន ស្មើនឹង ៣២,៥១% ធៀប​ទៅ​នឹង​ខែឧសភា ឆ្នាំ​២០១៩ ដែល​ក្នុង​នោះ អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ៤១. ៨៦៤ តោន​, អង្ករ​ចម្រុះ​គ្រប់​ប្រភេទ​មាន​ចំនួន ៨. ៧៥២ តោន​, អង្ករ​ចំហុយ​មាន​ចំនួន ៩២៤ តោន និង​អង្ករ​ក្រហម មាន​ចំនួន ២៣ តោន​។ លោក វេ​ង សា​ខុន បាន​បញ្ជាក់​ថា «​ប្រទេស​ដែល​បាន​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា ក្នុង​រយៈពេល ៦​ខែ​នេះ មាន​ចំនួន ៥៦​ប្រទេស នៅ​ក្នុង​សហភាព​អ៊ឺ​រ៉ុ​ប​មាន​ប្រទេស​ចំនួន​២៤ ក្នុង​ចំណោម​២៨ ប្រទេស​, ប្រទេស​ចិន​, ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៦ ហើយនឹង​នៅ​ទ្វីប​ដទៃ​ទៀត ចំនួន ២៥ ប្រទេស​»​។

លោក​លើក​ឡើង​ថា ទន្ទឹម​នឹង​នេះ​ក៏​មាន​ក្រុមហ៊ុន​ចំនួន​៥ ក្នុង​ចំណោម ៦៦ ក្រុមហ៊ុន ដែល​បាន​នាំ​ចេញ​អង្ករ​ច្រើន​ជាងគេ​។ ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ ដូច​គ្នា​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៩ មាន​កំណើន​នៅ​គ្រប់​គោលដៅ​នាំ​ចេញ​ទាំងអស់​៖ សហភាព​អ៊ឺ​រ៉ុ​ប​កើនឡើង​ចំនួន ៤៥,១៩%, ប្រទេស​ចិន​កើន​ចំនួន ២៥,២០%, បណ្តា​ប្រទេស​សមាជិក​អាស៊ាន​កើន​ចំនួន ៤៧,៦៩%, និង​គោលដៅ​ដទៃ​ទៀត​បាន​កើនឡើង​ចំនួន ៧៩,២៦%៕ ដោយ ៖ ឡុ​ង សា​រ៉េ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ