ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ចៃដន្យ​! ទៅ​ស៊ីឈ្នួល​កាត់​ស្មៅ​ឱ្យ​គេ បែរជា​ផ្លែ​ម៉ាស៊ីន​បាក់​ហោះ​មក​ចំ​ក្បាល

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ប្រកប​របរ​ស៊ីឈ្នួល​កាត់​ស្មៅ​ចំការ​ឱ្យ​គេ ស្រាប់តែ​ជួប​គ្រោះ​អកុសល​ដោយ​ត្រូវ​ផ្លែ​ម៉ាស៊ីន​កាត់​ស្មៅ​បាក់​មួយ​កំណាត់ ហើយ​ខ្ទាត​ហោះ​មក​ប៉ះ​ចំ​ក្បាល​ជន​រង​គ្រោះ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​មួយ​រំពេច​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៤​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែមិថុនា…

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ប្រកប​របរ​ស៊ីឈ្នួល​កាត់​ស្មៅ​ចំការ​ឱ្យ​គេ ស្រាប់តែ​ជួប​គ្រោះ​អកុសល​ដោយ​ត្រូវ​ផ្លែ​ម៉ាស៊ីន​កាត់​ស្មៅ​បាក់​មួយ​កំណាត់ ហើយ​ខ្ទាត​ហោះ​មក​ប៉ះ​ចំ​ក្បាល​ជន​រង​គ្រោះ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​មួយ​រំពេច​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៤​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ ត្រង់​ចំណុច​ចំការ ស្ថិត​ក្នុង​នៅ​ភូមិ​កា​ម៉ែ​ន​តូច ឃុំ​សាមគ្គី ស្រុក​អូរ ជុំ ខេត្ត​រតន​គិរី ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ស្រុក​អូរ​ជុំ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ យ៉ែ ក ហឿ​ន ភេទ​​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​ធ្វើ​ចំការ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ស៊ីឈ្នួល​កាត់​ស្មៅ​ឱ្យ​គេ​នៅ​ចំការ​ខាងជើង ដែល​មាន​ម្ចាស់​ឈ្មោះ ភើ​ន ប្លា​ន់ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ក្នុងភូមិ​ការ​ម៉ែ​ន​តូច ចម្ងាយ​ប្រហែល​៣​គីឡូម៉ែត្រ​ពី​ភូមិ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​កាត់​ស្មៅ​នោះ ស្រាប់តែ ចៃដន្យ​អាក្រក់​អី ផ្លែ​ម៉ាស៊ីន​កាត់​ស្មៅ​នោះ​បាន​ប៉ះ​ចំ​ថ្ម​ធ្វើ​ឱ្យ​បាក់​ផ្លែ​ម៉ាស៊ីន​កាត់​ស្មៅ​មួយ​កំណាត់ ហើយ​ខ្ទាត​ហោះ​ទៅ​ត្រូវ​ចំ​ក្បាល​ខាង​មុខ​លើ​ថ្ងាស​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ដួល​បាត់​បង់ជីវិត​ភ្លាម​ៗ​មួយ​រំពេច​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ធ្វើ​កោសល្យវិច័យ រួច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​បាត់បង់​ជីវិត​ដោយសារ​តែ​ត្រូវ​ចំ​ផ្លែ​ម៉ាស៊ីន​កាត់​ស្មៅ​នោះ​ពិត​ប្រាកដ​មែន​។

បន្ទាប់​ពី​ពិនិត្យ​រួចរាល់ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ឱ្យ​សាច់​ញាតិ និង​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ