ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយខ្មែរខ្សោយកម្លាំងជាងលុយអឺរ៉ូ កូរ៉េ តែខ្លាំងជាងលុយជប៉ុន !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះ គឺបានធ្លាក់ថ្លៃបន្តិចធៀបជា មួយប្រាក់អឺរ៉ូ និងប្រាក់វុនកូរ៉េ ប៉ុន្តែមានកម្លាំងខ្លាំងជាងប្រាក់យ៉េនជប៉ុន នេះបើធៀបកាលពីថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះ គឺបានធ្លាក់ថ្លៃបន្តិចធៀបជា មួយប្រាក់អឺរ៉ូ និងប្រាក់វុនកូរ៉េ ប៉ុន្តែមានកម្លាំងខ្លាំងជាងប្រាក់យ៉េនជប៉ុន នេះបើធៀបកាលពីថ្ងៃម្សិលមិញ ។

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣០ខែមិថុនា ឆ្នាំ ២០២០នេះឱ្យដឹងថា ប្រាក់អឺរ៉ូមានកម្លាំងខ្លាំងជាងប្រាក់រៀលខ្មែរ ដែល ១អឺរ៉ូ ទិញចូលរហូតដល់ ៤៦០២ រៀល លក់ ចេញ ៤៦៤៨ រៀល ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៤៥៩៤ រៀល លក់ចេញ តែ ៤៦៤០ រៀលប៉ុណ្ណោះ ។

ជាមួយគ្នានេះដែរសម្រាប់ប្រាក់វុនកូរ៉េក៏មានប្រៀបខ្លាំងជាងប្រាក់រៀលខ្មែរផងដែរ ដោយ ថ្ងៃនេះ ១០០វុនកូរ៉េ ទិញចូលរហូតដល់ ៣៤២ រៀល លក់ចេញ ៣៤៥ រៀល ខណៈកាល ពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣៤០ រៀល ហើយលក់ចេញតែ ៣៤៣ រៀលប៉ុណ្ណោះ ។

ទន្ទឹមនេះសម្រាប់ប្រាក់យ៉េនជប៉ុនបែរជាខ្សោយកម្លាំងជាងប្រាក់រៀលខ្មែរទៅវិញ ដែល ថ្ងៃនេះ ១០០យ៉េនជប៉ុន ទិញចូលត្រឹមតែ ៣៨០២ រៀល និងលក់ចេញតែ ៣៨៤១ រៀល ប៉ុណ្ណោះ ដោយកាលពីម្សិលមិញ ទិញចូលរហូតដល់ទៅ ៣៨១៩ រៀល ហើយលក់ចេញ ដល់ទៅ ៣៨៥៧ រៀលឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ