រាជធានីភ្នំពេញ ៖ ជាច្រើនឆ្នាំមកហើយ ដែលតារាចម្រៀង នៅ ស៊ីនឿន បានភ្ជាប់ពាក្យ ជាមួយគូដណ្តឹងរស់នៅអាមេរិក។ ពួកគេនៅមិនទាន់ដល់ថ្ងៃចូលរោងការនៅឡើយ បើគិតទៅច្រើនឆ្នាំទៅហើយ ស៊ីនឿន និងម្ចាស់ចិត្ត នៅតែលៃលកពេលល្អមិនឃើញ។ នៅ ស៊ីនឿន បានបណ្តោយឱ្យតារាមានគូក្រោយលោកចូលរោងការ និងខ្លះបែរជាមានកូនជាចំណងដៃប្រឡែងលេង ។

ចំណែក ស៊ីនឿន បានត្រឹមតែដឹកដៃគូដណ្តឹងដ៏ស្រស់ស្អាត ចូលរួមជូនពរជ័យគូស្វាមីភរិយាគេទៅវិញ។ តើមានកត្តាចម្បងយ៉ាងណាខ្លះ? បណ្តាលឱ្យតារាប្រុសនៅ ហង្សមាស រូបនេះ ផ្អិបដំណើររៀបការ ដើម្បីតបចង់ឃើញពីសំណាក់ហ្វេនៗ។
ស្របពេលនេះ សាមីខ្លួនទាំងសងខាងនៅតែមិនចាប់អារម្មណ៍ក្នុងពេលថ្ងៃភ្ជាប់ពាក្យប្រកាសថា នឹងរៀបការឱ្យផ្អើលគេឯង។

នៅ ស៊ីនឿន កាលពីច្រើនឆ្នាំមុនបានភ្ជាប់ពាក្យ នៅក្នុងបុរីមួយនៃក្រុងតាខ្មៅ ខេត្តកណ្តាល។ ពិធីភ្ជាប់ពាក្យ របស់លោកមានការឃើញថា រៀបចំហឹកហ័កណាស់ ធ្វើឡើងដូចការមួយ។ ក្នុងនោះពិធីព្រឹកឡើងតាមក្បួនច្បាប់ ឯពេលល្ងាចមានពិធីជប់លៀងច្រើនតុ ភ្លេងសម័យរៀបចំអមដោយតារាមួយចំនួនចូលរួម អាចថាដូចការដែរ។







ចែករំលែកព័តមាននេះ