ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​សម្តី​ឃាតករ​ប្រាប់​ពី​មូលហេតុ​អ្វី ទើប​ដាច់​ចិត្ត​លើកដៃ​ប្រល័យ​សង្ខារ​ប្រពន្ធ (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ការ​ចាប់ខ្លួន​នាំ​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល​រួច​មក ជនសង្ស័យ​ជា​ឃាតករ​ដៃដល់​ហៅ​វ៉េវ​អាយុ​២៣​ឆ្នាំ​មានស្រុក​កំណើត​នៅ ស្រុក​អង្គស្នួល ដែល​ចាក់​ប្រពន្ធ​ខ្លួនឯង​រហូត​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​នោះ រហូត​ព្រឹក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០​នេះ ត្រូវ​បាន​នគរបាល​ខណ្ឌ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ការ​ចាប់ខ្លួន​នាំ​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល​រួច​មក ជនសង្ស័យ​ជា​ឃាតករ​ដៃដល់​ហៅ​វ៉េវ​អាយុ​២៣​ឆ្នាំ​មានស្រុក​កំណើត​នៅ ស្រុក​អង្គស្នួល ដែល​ចាក់​ប្រពន្ធ​ខ្លួនឯង​រហូត​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​នោះ រហូត​ព្រឹក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០​នេះ ត្រូវ​បាន​នគរបាល​ខណ្ឌ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ បន្ទាប់​ពី​ការ​កសាង​សំណុំរឿង​រួចរាល់​។

ជនសង្ស័យ​ជា​ឃាតករ​រូប​នេះ​មានឈ្មោះ សុខ លី​សម្បត្តិ ហៅ​វ៉េវ អាយុ​២៣​ឆ្នាំ មានស្រុក​កំណើត​​​នៅ​ក្នុងភូមិ​ទួល​ខ្លុង ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ខ​ត្ត​កណ្ដាល ។ ចំណែក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ លាង ផល្លា អាយុ​២៣​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ក្នុងភូមិ​ដូនរ័ត្ន សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល​។

ពេល​សួរនាំ​ជន​ដៃដល់​រូប​នេះ បាន​ប្រាប់​នគរបាល​ឱ្យ​ដឹង​ថា មាន​មូលហេតុ​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​ខ្លួន​ដាច់​ចិត្ត​លើកដៃ​ចាក់​ប្រពន្ធ​ខ្លួនឯង រហូត​ដល់​បាត់​បង់ជីវិត​ដើម្បី​ជា​ការ​រំសាយ​កំហឹង និង​ភាព​ក្ដៅក្រហាយ​ហ្មងសៅ​នៅ​ក្នុង​ចិត្ត​យ៉ាង​ពុះកញ្ជ្រោល​ជា​យូរ​មក​ហើយ​។ ដោយ​ក្នុង​នោះ​គឺ ៖

ទី​១-​រយៈពេល​ជាង​៣​ខែ​កន្លង​មក​ហើយ ដែល​ខ្លួន​និង​ប្រពន្ធ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ មិន​បាន​ចុះ​ដំណេក​គ្នា​ទេ ទោះបីជា​ដេក​នៅ​ក្នុង​បន្ទប់​តែ​មួយ​ជាមួយ​គ្នា​ពិតមែន ប៉ុន្តែ​ខ្លួន​មិន​អាច​ប៉ះពាល់​ខ្លួន​នាង​បាន​ទាល់តែ​សោះ ។

ទី​២-​ប្រពន្ធ​តែងតែ​លេង​ឆាត​ជាមួយ​ប្រុស​ផ្សេង​ដែល​ធ្វើ​ឲ្យ​ខ្លួន​មិន​សប្បាយចិត្ត​ឡើយ ព្រោះ​សង្ស័យ​ថា នាង​មាន​ស្នេហ៍​ថ្មី ។

ទី​៣-​ពេល​ដែល​ខ្លួន​យក​ទូរស័ព្ទ​នាង​មក​មើល ប្រពន្ធ​បាន​និយាយ​ថា «​បើ​អ្ហែង​ចង់​ប៉ះ​ទូរស័ព្ទ​របស់​អញ ចាំ​អ្ហែង​មាន​លុយ​ដូរ​របស់​ឲ្យ​អញ​សិន ចាំ​អញ​ឲ្យ​ប៉ះ ហើយ​អញ​អត់​ដាក់​លេខ​កូដ​ទេ​។

ជន​ដៃដល់​ប្រាប់​ទៀត​ថា ក្រោយ​ពី​ប្រពន្ធ​និយាយ​បញ្ហា​ទី​៣​បែប​ប​នេះ នៅ​ថ្ងៃ​ទី​១ ខែមិថុនា ខ្លួន​បាន​ទៅ​ខ្ចី​លុយ​ម្ដាយបង្កើត​២០០​ដុល្លារ ប៉ុន្តែ​ពុំ​បាន​ភ្លាម​ៗ​នោះ​ទេ រហូត​ដល់​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ទើប​ម្ដាយ​ផ្ញើ​លុយ​ឲ្យ ហើយ​ខ្លួន​បាន​ដក​រួច​យក​លុយ​នោះ​ទៅ​ឲ្យ​ប្រពន្ធ​ចំនួន​១៦០​ដុល្លារ ដើម្បី​ឲ្យ​នាង​ដូរ​ទូរស័ព្ទ​។ ខណៈនោះ​ខ្លួន​បាន​បបួល​នាង​ថា «​តោះ​ទៅ​ដូរ​ទូរស័ព្ទ​បាន​លុយ​ហើយ ប៉ុន្តែ​ប្រពន្ធ​បាន​ឆ្លើយ​ថា «​ថ្ងៃនេះ​ជាងគេ​អត់​បើកហាង​ទេ ចាំ​ថ្ងៃ​ច័ន្ទ ពេល​នាង​ទៅ​ធ្វើការ​ចាំ​នាង​ដូរ​ខ្លួនឯង​» រីឯ​ខ្លួន ក៏​យល់ព្រម​តាម​នឹង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា លុះ​ស្អែក​ឡើង​ថ្ងៃ​ច័ន្ទ ក្រោយ​ពី​ប្រពន្ធ​ត្រឡប់​មក​ពី​ធ្វើការ​រោងចក្រ​វិញ​ដល់​ផ្ទះ​ពេល​ល្ងាច ខ្លួន​ក៏​បាន​ឡើង​ទៅ​លើ​ផ្ទះ​សុំ​មើល​ទូរស័ព្ទ ហើយ​ឃើញ​ទូរស័ព្ទ​នៅ​ដដែល​លុយ​ក៏​អស់​ទៀត​។ ពេល​នោះ​ខ្លួន​សួរ​ថា «​ទូរស័ព្ទ​នឹង​ដូរ​ឬ​អត់? បើ​ថា ទូរស័ព្ទ​នឹង​អត់​ដូរ​ទេ ឲ្យ​លុយ​មក​ខ្ញុំ​វិញ​មក ខ្ញុំ​យក​ទៅ​ទុក​» ស្រាប់តែ​ប្រពន្ធ​ឆ្លើយ​វិញ​ថា «​អញ អត់​បាន​យក​លុយ​អ្ហែង​ទេ សមត្ថ​ភាព​​អ្ហែង​ប៉ុណ្ណឹង អ្ហែង​មាន​លុយ​ឲ្យ​អញ​ទាំង​រយ​ដែរ​ឬ?​»​។

ទី​៤-​បន្ទាប់​មក​ខ្លួន បាន​ចុះពីលើផ្ទះ​វិញ​បបួល​ប្រពន្ធ​ស្បថ​ដោយ​ខ្លួន​និយាយ​ថា «​ហ៊ាន​ស្បថ​ជាមួយ​ខ្ញុំ​អត់ បើ​ថា​អត់​បាន​យក​លុយ​ខ្ញុំ? ចង់​ឲ្យ​ឡាន​បុក​ក៏​បាន ឬ​ក៏​រន្ទះបាញ់​ក៏​បាន​ដែរ​» រួច​ហើយ​ខ្លួន​បានរ​ត់ទៅ​យក​ធូប​មក​ស្បថ ស្រាប់តែ​ប្រពន្ធ​ឆ្លើយ​ថា «​បើ​អញ​ស្បថ​ឲ្យ​ឪ​អ្ហែង​ងាប់ អញ​ស្បថ​» មិនតែប៉ុណ្ណោះ​ថែម​ទាំង​និយាយ​ទៀត​ថា «​អ្ហែង​រស់នៅ​ជាមួយ​អញ​ដល់​ណា​ទៀត បើ​អញ​មិន​ដែល​ខ្វល់​ជាមួយ​អ្ហែង​ផង​នឹង?​»​។

ជន​ដៃដល់​ខាងលើ​និយាយ​បន្ត​ថា សម្ដី​មាក់ងាយ​ពី​សំណាក់​ប្រពន្ធ​បែប​នេះ ធ្វើ​ឲ្យ​ខ្លួន​ខឹង​ខ្លាំង​ណាស់ ហើយ​ក្រោយ​ពី​ការ​ឈ្លោះប្រកែក​គ្នា​មួយ​ប្រាវ ខ្លួន​ក៏​បានរ​ត់ទៅ​យក​កាំបិត​ត្នោត រួច​បាន​ចាក់​ទៅ​លើ​ប្រពន្ធ​១​កាំបិត​ប៉ុណ្ណោះ ខណៈ​ដែល​នាង​កំពុង​ឈរ​ហាល​សម្លៀក​បំពាក់ បណ្ដាល​ឲ្យ​នាង​ដួល​ដេក​។ បន្ទាប់​មក​ទៀត ខ្លួន​ក៏​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ គេចខ្លួន​ទៅ​កាន់​ភូមិ​ពោធិ៍​តា​អ៊ុ​ន សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ដោយ​ស្នាក់​នៅ​លាក់ខ្លួន​នៅផ្ទះ​អ្នក​ភូមិ​ជាមួយ​គ្នា​កាលពីមុន ហើយ​ក៏​ទៅ​រស់នៅ​ខេត្តកំពង់ធំ​នោះ លុះ​ក្រោយមក​ក៏​ត្រូវ​នគរបាល​ចុះ​ទៅ​ឃាត់ខ្លួន​បាន​តែ​ម្ដង​។

សូម​រម្លឹក​ផង​ដែរ​ថា ប្ដី​ប្រពន្ធ​១​គូ​នេះ​បាន​រៀប​ការ​ជាមួយ​គ្នា​កាលពី​ឆ្នាំ​២០១៧ និង​បង្កើត​បានកូន​ប្រុស​ម្នាក់​អាយុ​ជាង​២​ខួប ហើយ​ជន​ដៃដល់​ជា​ប្ដី​បាន​ចាក់​ប្រពន្ធ​កាលពី​ម៉ោង​៧​យប់ ថ្ងៃ​២២ ខែមិថុនា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ដូនរ័ត្ន សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

តាម​ក្រុម​គ្រួសារ​ខាង​ស្រី​ប្រាប់​ថា មូលហេតុ​គឺ​បណ្ដាល​មក​ពី​ជន​នេះ​ប្រចណ្ឌ​ប្រពន្ធ​ហួសហេតុ​ពេក សូ​ម្បី​តែ​នាង​ទៅ​បុណ្យ​ទាន ឬ​ចូលរួម​មង្គលការ​ណាមួយ​ក៏​មិន​បាន​ផង ប៉ុន្តែ​បើ​នៅ​ពេល​ដែល​នាង​ហ៊ាន​តែ​ធ្វើខ្លួន​ទៅ​ការ ឬ​បុណ្យ​មិត្តភក្ដិ​ម្ដង​ៗ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ គឺ​ដឹង​តែ​មានរឿង​ហើយ និង​ធ្លាប់​ជិះ​ម៉ូតូ​បំ​បុក​ប្រពន្ធ​ធ្វើ​ឱ្យ​រង​របួស​ម្ដង​រួច​មក​ហើយ​ដែរ ក្រៅពី​នេះ​នាង​ត្រូវ​ប្ដី​វាយដំ​ជា​បន្តបន្ទាប់​ថែម​ទៀត​ផង​។ មិនតែប៉ុណ្ណោះ​ជន​នេះ ត្រូវ​ជាប់​ឈ្មោះ​ថា «​ពូកែ​ប្រចណ្ឌ​ប្រពន្ធ​ត​ពូជ​តែ​ម្ដង​» ព្រោះ​កាលពី​ឪពុក​របស់​គេ​ក៏​ជា​អ្នក​ប្រចណ្ឌ​ប្រពន្ធ​យ៉ាង​គ្មាន​ហេតុផល រហូត​ឈាន​ដល់​ការ​លែងលះ​បែកបាក់​គ្រួសារ​ដែរ ។

គួរ​រំលឹក​ទៀត​​ថា ប្រចណ្ឌ​តំណពូជ​! តាំងពី​ឪពុក​ដល់​កូនប្រុស រហូត​ដាច់​ចិត្ត​លើកដៃ​ប្រល័យ​សង្ខារ​នាង (​វី​ដេ​អូ​) ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ