ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីរាជការ​ចូល​និវត្តន៍​ម្នាក់ទើប​ចេះ​បើកឡាន​ថ្មី​ៗ ប្រាវខ្ទេច​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីរាជការ​ចូល​និវត្តន៍​ម្នាក់ទើប​ចេះ​បើករថយន្ត​ថ្មី​ៗ ពេល​យក​រថយន្ត​មក​លាងបាន​បើក​​​រថយន្ត​ឡើង​លើ​ខឿន​លាងរថយន្ត ស្រាប់តែ​ច្រឡំ​ជាន់​ហ្គា​រ​បន្ថែម បណ្តាល​អោយ​រថយន្ត​ស្ទុះ​ទៅ​បុក​ជញ្ជាំង​របង​ផ្ទះ​គេ​បាក់​អស់​ប្រមាណ​២​ម៉ែត្រការ៉េ លាន់ឮ​ដូច​រន្ទះ លៀន​ក្បាល​រថយន្ត​អើត​ទៅ​ម្ខាង ។ ហេតុ​ការណ៍​ខាងលើ​នេះ…

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីរាជការ​ចូល​និវត្តន៍​ម្នាក់ទើប​ចេះ​បើករថយន្ត​ថ្មី​ៗ ពេល​យក​រថយន្ត​មក​លាងបាន
​បើក​​​រថយន្ត​ឡើង​លើ​ខឿន​លាងរថយន្ត ស្រាប់តែ​ច្រឡំ​ជាន់​ហ្គា​រ​បន្ថែម បណ្តាល​អោយ​រថយន្ត​ស្ទុះ​ទៅ​បុក​ជញ្ជាំង​របង​ផ្ទះ​គេ​បាក់​អស់​ប្រមាណ​២​ម៉ែត្រការ៉េ លាន់ឮ​ដូច​រន្ទះ លៀន​ក្បាល​រថយន្ត​អើត​ទៅ​ម្ខាង ។ ហេតុ​ការណ៍​ខាងលើ​នេះ បាន​កើតឡើង​នៅ​ម៉ោង​៩​និង​១៥​នាទី ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​យានដ្ឋាន​លាង​រថយន្ត​មួយ​កន្លែង នៅ​មុខ​ហាង​កាហ្វេ​បុរី ខ្លះ​ហៅ​ហាង​បឹង​កំប្លោក ស្ថិត​នៅ​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។

សមត្ថកិច្ច​នគរបាល​នៅ​ក្នុង​មូលដ្ឋាន ដែល​បាន​ចុះ​ទៅ​សម្របសម្រួល​គ្រោះថ្នាក់​ខាងលើ​នេះ បានអោយ​ដឹង​ថា រថយន្ត​បង្ក​គ្រោះថ្នាក់​ខាងលើ​នេះ ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​២AT ០៩៩៦ បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់ ជា​មន្ត្រីរាជការ​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​ចូល​និវត្តន៍ មាន​ទីលំនៅ​ក្នុង​ក្រុង​កំពង់​ឆ្នាំង ។

នៅ​មុន​ពេល​កើតហេតុ បុរស​ម្នាស់​រថយន្ត​បាន​បើករថយន្ត​មក​លាង នៅ​កន្លែង​លាង​រថយន្ត​ខាងលើ ប៉ុន្តែ​គេ​ដឹង​ថា ដោយសារ​គាត់​ទើបតែ​ចេះ​បើក​ស្ទើរភ្លើង ដែល​កូន​គាត់​បាន​ទិញ​រថយន្ត​ថ្មី​ជិះ ហើយ​អោយ​រថ​យន្ត​កូ​រ៉ូ​ឡា​នេះ​មក​គាត់ ។ ពេល​គាត់​បើករថយន្ត​ឡើង​លើ​ខឿន​លាង​រថយន្ត គឺ​ពេល​ត្រូវ​ជាន់​ហ្វាំ​ង​ឈប់ ភ្លាត់ស្នៀត​មិន​ជាន់​ហ្វ្រាំង​ទេ បែរជា​ច្រឡំ​ជាន់​ហ្គា​រ​បន្ថែម ធ្វើ​អោយ​រថយន្ត​ស្ទុះ​ទៅ​បុក​ជញ្ជាំង​របង​ថ្មី​លាន់​ឮ​ដូច​ផ្ទុះ​គ្រាប់បែក ផ្អើល​អ្នក​ផឹក​កាហ្វេ​ពេញ​ហាង​បុរី​ទាំង​ព្រឹក ។

ករណី​នេះ បណ្តាល​អោយ​របង​ថ្ម​ប្រមាណ​២​ម៉ែត្រការ៉េ​បាក់​ធ្លុះធ្លាយ និង​សំណាង​ដែរ ក្នុង​ពេល​នោះ​កង់​រថយន្ត​ខាង​មុខ បាន​កល់​ជាប់​នឹង​ធ្នឹម​សសរខឿន​លាង​រថយន្ត​ទៅ​មុខ​លែង​រួច កុំ​អី​ម៉ា​ល្បឿន​ស្ទុះ​នេះ រថយន្ត​នោះ​អាច​នឹង​ធ្លាយ​ទៅ​បុក​នឹង​ជញ្ជាំង​ផ្ទះ​អ្នកលក់​បុកល្ហុង​ថៃ​ថែម​ទៀត ។ ភ័យ​ម្យ៉ាងទៀត ប្រ​សិន​ពេល​នោះ​មានកម្ម​ករ​លាង​រថយន្ត​នៅ​ស៊ី​ញ៉ូ​ចំ​ពីមុខ​វិញ ក៏​អាច​ត្រូវ​រថយន្ត​នេះ​បុក​ស្លាប់​ផង​ក៏​មិនដឹង ។

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​ម្ចាស់​កន្លែង​លាង​រថយន្ត បាន​ហៅ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ អោយ​មក​ជួយ​សម្របសម្រួល​ជាមួយ​ម្ចាស់​របង​ផ្ទះ និង​ម្ចាស់​កន្លែង​លាង​រថយន្ត ដោយ​ត្រូវ​តែ​សង​ថ្លៃ​របង​ថ្ម​គេ​មិន​តិច​ជាង​១០០​ដុល្លារ​ឡើយ ។ បន្ទាប់​មក ទើប​ឃើញ​មាន​រថយន្ត​ស្ទូច​មក​ស្ទូច​រថយន្ត​បង្ក​គ្រោះថ្នាក់​ខាងលើ​នេះ ចេញពី​កន្លែង​កើតហេតុ​អស់ប្រាក់​ឈ្នួល​ប្រមាណ​១០០​ដុល្លារ​ទៀត ដើម្បី​យក​រថយន្ត​នេះ​ចេញ​ទៅ​ជួសជុល ។ ចំណែក​រថយន្ត​នោះ ក៏​រង​ការ​ខូចខាត​បាក់​កាង​មុខ​ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ