ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ត្រៀម​គ្រោះ​ទឹកជំនន់​ឆ្នាំ​នេះ​រួច​ជា​ស្រេច

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ត្រៀម​បម្រុង​ឆ្លើយ​តប គ្រោះ​ទឹកជំនន់​ឆ្នាំ​២០២០ ដែល​ត្រូវ​បាន​ប្រជុំ​សិក្សា​នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ សាលា​ខេត្តបន្ទាយមានជ័យ​។ ក្រុមការងារ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​មាន…

ខេត្តបន្ទាយមានជ័យ ៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ត្រៀម​បម្រុង​ឆ្លើយ​តប គ្រោះ​ទឹកជំនន់​ឆ្នាំ​២០២០ ដែល​ត្រូវ​បាន​ប្រជុំ​សិក្សា​នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ សាលា​ខេត្តបន្ទាយមានជ័យ​។ ក្រុមការងារ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​មាន ប្រសាសន៍​ថា​៖ គោល​គំនិត និង​ផែនការ​សកម្មភាព​ការ​សិក្សា​ពី​ការ​ត្រៀម​បម្រុង​ឆ្លើយ​តប គ្រោះ​ទឹកជំនន់​ឆ្នាំ​២០២០​នៅ​ខេត្តបន្ទាយមានជ័យ យោង​តាម​ការ​ព្យាករណ៍​របស់​ក្រសួង ធនធានទឹក និង​ឧត្តុនិយម​បាន​បញ្ជាក់​ថា ឆ្នាំ​២០២០ នេះ​អាច​នឹង​មាន​គ្រោះ​ទឹកជំនន់​ដោយសារ​តែ​កត្តា អាកាសធាតុ​មិន​អំណោយផល​។

ឈរ​លើ​ស្មារតី​នេះ និង​ផ្អែក​តាម​តម្រូវការ​ជាក់ស្តែង របស់​អង្គភាព​ដែល​បាន​បញ្ជាក់​ក្នុង​ផែនការ​គ្រប់គ្រង​គ្រោះ អាសន្ន​ឆ្នាំ​២០២០ (​សកម្មភាព​ទី​១.២) ជា​ការ​ចាំបាច់​ដែល​នាយកដ្ឋាន​ជំនាញ​របស់​អគ្គលេខាធិការ គ​.​ជ​.​គ​.​ម​. ត្រូវ​ចុះ​សិក្សា​ជាក់ស្តែង ការងារ​ត្រៀម​បម្រុង​របស់​ខេត្ត​គោលដៅ​នីមួយ​ៗ ដែល​ឈម​នឹង​គ្រោះ​ទឹកជំនន់​ក្នុង​គោលបំណង ១.​បាន​ត្រៀម​បម្រុង​ដោយ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ២.​បន្ថែម​សម្រាប់​ការ​ត្រៀម​បម្រុង​ឲ្យ​កាន់តែ​ប្រសើរ​សម្រាប់​ការ​ឆ្លើយ​តប​។


លទ្ធផល​រំពឹង​ទុក​១.​របាយការណ៍​ដែល​ត្រូវ​បាន​បញ្ជាក់​ពី​ចំណុចខ្លាំង និង​អា​នុ​សាសន៍​នានា ចំពោះ​ចំណុច​ដែល​ត្រូវ​បំពេញបន្ថែម ដើម្បី​ឲ្យ​ការងារ​ត្រៀម​បម្រុង​សម្រាប់​ឆ្លើយ​តប នៅ​រដូវ ទឹកជំនន់​ខាង​មុខ​នេះ​។ ២.​មន្ត្រី​គ្រប់​នាយកដ្ឋាន​បាន​ស្វែង​យល់​ពី​ការងារ​ត្រៀម​បម្រុង របស់​ខេត្ត និង​ដឹង​ពី​ភារកិច្ច​តាម​ជំនាញ​រៀងខ្លួន​ក្នុង​ការងារ​ត្រៀម និង​ឆ្លើយ​តប​គ្រោះ​ទឹកជំនន់​។
ការ​ត្រៀម​បង្កា​គ្រោះ​ទឹកជំនន់ ១.​គ្រោង​ផែនការ​ថវិកា ស្បៀង ប្រេងឥន្ធនៈ សម្ភារ​ផ្សេង​ៗ សម្រាប់​ឆ្លើយ​តប​សង្គ្រោះ​បន្ទាន់ និង​ស្តារ​ឡើង​វិញ​ទៅ​នឹង​គ្រោះ​មហន្តរាយ​, ២.​ចលនា​តម្រូវការ​មូលនិធិ និង​ធនធាន​សម្ភារ​សម្រាប់​ការ​គ្រប់គ្រង​ហានិភ័យ​គ្រោះ​មហន្តរាយ​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ