ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ស្និទ្ធ​ប្រជាធិបតេយ្យ​នៅ​ថៃ​ខួប​ដួល​រលំ​របប​រាជា​និយម​ផ្ដាច់​ការ

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ពួក​សកម្មជន​ស្និទ្ធ​ប្រជា​ធិ​បតេ​យ្យ បាន​លើកគ្នា​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ទី​២៤ មិថុនា នៅ​ក្នុង​ប្រទេស​ថៃ​នា​ឱកាស​ខួប​បះបោរឆ្នាំ​១៩៣២ ដែល​បញ្ចប់​របប​រាជា​និយម​ផ្ដាច់​ការ​ដោយ​ទាមទារ​ការ​កែទម្រង់ និង​បរិហារ​ប្រព័ន្ធ​នយោបាយ​មួយ​ដែល​នៅ​បន្ត​ស្ថិត​ក្រោម​ឥ​ទ្ខិ​ពល​របស់​កងទ័ព ។ ថ្ងៃ​ទី​២៤…

ប្រទេស​ថៃ ៖ ពួក​សកម្មជន​ស្និទ្ធ​ប្រជា​ធិ​បតេ​យ្យ បាន​លើកគ្នា​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ទី​២៤ មិថុនា នៅ​ក្នុង​ប្រទេស​ថៃ​នា​ឱកាស​ខួប​បះបោរឆ្នាំ​១៩៣២ ដែល​បញ្ចប់​របប​រាជា​និយម​ផ្ដាច់​ការ​ដោយ​ទាមទារ​ការ​កែទម្រង់ និង​បរិហារ​ប្រព័ន្ធ​នយោបាយ​មួយ​ដែល​នៅ​បន្ត​ស្ថិត​ក្រោម​ឥ​ទ្ខិ​ពល​របស់​កងទ័ព ។

ថ្ងៃ​ទី​២៤ មិថុនា ឆ្នាំ​១៩៣២ គណបក្ស​របស់​ប្រជាជន ដែល​មាន​ពួក​ការិយាធិបតេយ្យ​និង​ពួក​យោធា​បាន​បញ្ចប់​របប​រាជា​និយម​ផ្ដាច់​ការ​ដែល​មាន​ជា​ច្រើន​សតវត្ស ដោយ​ថ្ងៃ​នោះ​ជា​ថ្ងៃ​និម្មិត
រូប​សម្រាប់​បណ្ដា​ក្រុម​ស្និទ្ធ​ប្រជាធិបតេយ្យ ពិសេស​ចាប់តាំងពី​រដ្ឋប្រហារ​របស់​ឧត្ដមសេនីយ​ប្រា​យុទ្ធ​ចាន់​អូ​ចា​កាលពី​ឆ្នាំ​២០១៤ ដែល​នៅ​តែ​បន្ត​កាន់​អំណាច​ក្រោយ​ការ​បោះ​ឆ្នោត​ដ៏​​ចម្រូង​ចម្រាស់​កាលពី​ឆ្នាំទៅ​មិ​ញ ។

មនុស្ស​ច្រើន​សិប​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នា​ថ្ងៃ​ទី​២៤ មិថុនា នៅ​ជិត​ទីតាំង​សភា​ក្រុង​បាងកក ដោយ​មួយ​ចំនួន​បាន​លើក​ប៉ង់​កាត​ជាមួយ​ពាក្យស្លោក​ថា ចូរ​លុប​ចោល​រដ្ឋធម្មនុញ្ញ​ដែល​រក្សា​អំណាច​របស់​យោធា​ឬ​ពាក្យ​ថា ប្រទេស​នេះ​ជា​របស់​ប្រជាជន ។

បាតុកម្ម​មួយទៀត​កើត​មាន​នា​ព្រឹក​ព្រលឹម នៅ​មុខ​វិមាន​ប្រជាធិបតេយ្យ​ក្រុង​បាងកក ។ សកម្មជន​ម្នាក់​លោក​ប្រា​ចា​នី​កាម​ណា​ក់​និយាយ​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​សាកល្បង​កាត់​បន្ថយ
អំណាច​របស់​ប្រជាជន ។ រដ្ឋធម្មនុញ្ញ​ត្រូវ​តែ​ធ្វើ​ដោយ​ប្រជាជន​និង​សម្រាប់​ប្រជាជន មិនមែន​ដោយ​មនុស្ស​មួយ​ក្រុម​ដែល​ជា​អ្នក​តាក់តែង​វា​ដើម្បី​ត្រួតត្រា​យើង​ឡើយ ។

កង​យោធា​និង​ព្រះមហាក្សត្រ​នៅ​តែ​ជា​តួអង្គ​សំខាន់ និង​មាន​ឥទ្ធិពល​បំផុត​ក្នុង​ជីវភាព​នយោ​បាយ​ថៃ ។ ការ​ប្រមូលផ្ដុំ​មនុស្ស​ធ្វើ​បាតុកម្ម​នោះ កើត​មាន​ក្នុង​ដំណាក់កាល​រសើប​មួយ ។ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា នា​ពេល​ថ្មី​ៗ​នេះ​បាន​ព្រមាន ប្រឆាំង​រាល់​ការ​រិះគន់​ចំពោះ​ព្រះមហាក្សត្រ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ