មនុស្ស​ល្អ​មាន​លក្ខណៈ​សម្គាល់​យ៉ាងនេះ


មនុស្ស​ល្អជា​អ្នក​ដែល​គិត​ត្រូវ ប្រព្រឹត្ត​ល្អ ធ្វើ​ល្អ និយាយ​ពាក្យពិត​ត្រង់ សម្តី​ផ្អែម​ពីរោះ ពិសេស​ប្រព្រឹត្ត​សុចរិត​ទាំង​៣​គឺ កាយសុចរិត វចីសុចរិត មនោ​សុចរិត​ជា​និច្ច ទាំង​អស់នេះ​ជា​សន្តាន​របស់​មនុស្ស​ល្អ ។

ក្នុង​លោក​នេះ មិន​មាន​អ្វី​ដែល​សំខាន់​សម្រាប់​យើង​ជាង​យើង​ខ្លួនឯង​ជា​មនុស្ស​ល្អ​នោះ​ឡើយ ។ មាន​ន័យ​ថា បើ​យើង​ចង់​ឲ្យ​អ្នក​ដទៃ​ធ្វើ​សេចក្ដី​ល្អ​ដល់​យើង គឺ​យើង​ត្រូវ​ព្យាយាម​ធ្វើ​សេចក្ដី​ល្អ​សម្រាប់​ខ្លួនឯង​ជា​មុន​សិន អំពើ​ល្អ​នោះ​ឯង​នឹង​អន្ទង​ចិត្ត​មនុស្ស​ល្អ​ចូល​មក​រក​យើង​ដោយ​ភក្តីភាព ។

សេចក្ដី​ល្អ​ដែល​យើង​ធ្វើ​នោះ ឈ្មោះ​ថា​យើង​បាន​ជួយ​ខ្លួន​យើង​ឱ្យ​រួច​អំពី​ទុក្ខ​ភ័យ​ទាំងឡាយ ហើយ​សេចក្តី​ល្អ​នេះ​មាន​អានុភាព​ដល់​ចិត្ត​យ៉ាង​ពិតប្រាកដ គឺ​ធ្វើ​ឲ្យ​ចិត្តបាន​សុខ​ស្ងប់ ហើយ​អ្វី​ៗ​ក៏​រៀបរយ​ទៅ​ដោយ​ល្អ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ