​តើ​បងប្អូន​ស្គាល់​រូប​ចម្លាក់ជា​ប្រវត្តិសាស្ត្រ​នេះ​ទេ ហើយ​​ធ្លាប់មកលេងទីនេះអត់?​


ខេត្តព្រះសីហនុ ៖ រូបចម្លាក់​ស្ត្រីម្នាក់ឈរហើយមានទទូរ​ស្លឹកចេក​មួយ​នេះ​ទើប​ជា​រូប​នាង​សិលា​ចាំ​ប្ដី​ពិតប្រាក​ដ​ ដែល​​កំពុង​ឈរបណ្តែត​​ខ្លួន​កណ្តាល​ទី​ស្ងាត់ ស្ទើរតែ​គ្មាន​មនុស្ស​បាន​ទៅ​ដល់ និង​បាន​ទៅ​លេង​​នៅ​កន្លែង​រូបចម្លាក់​នាង​សិលា​ចាំ​ប្ដី​ ហើយរូប​ចម្លាក់​​ជា​ប្រ​វត្តិ​សាស្ត្រ​មួយនេះ ​ស្ថិត​នៅ​ភូមិ​ចាំ​ស្រី ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ ។

នៅពេលឃើញ​រូបចម្លាក់​ស្ត្រីម្នាក់ឈរហើយមានទទូរ​ស្លឹកចេក​​ដែល​ជា​រូប​នាង​សិលា​ចាំ​ប្ដី​នេះដែរ គេក៏នឹកឃើញ​ដល់​បទចម្រៀងមួយបទដែលមានចំណងជើងថា «សិលាចាំប្តី» ដោយ​នៅ​ក្នុងអត្ថន័យ​បទចម្រៀងនោះ​ក៏មានរៀបរាប់ផងដែរថា «​រលឹម​តក់​ៗ ទឹក​ដក់​រង​ម្លូ អូន​ចាំ​បង​យូ​រ​ទទូ​រ​ស្លឹកចេក ចាំ​បង​យូ​រ​ៗ ឥ​ន្ទូ​បាក់​មេឃ ទទូរ​ស្លឹកចេក ចាំ​បង​ហាលភ្លៀង…ស៊ូក្ស័យឈ្មោះ​ថា សិលាចាំប្តី» ៕​ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ