ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​សាសនា​អន្តរធាន​ព្រោះ​ហេតុ​៥​យ៉ាង

3 ឆ្នាំ មុន

បើ​បរិស័ទ​ទាំង​៤​ពួក​ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា​មិន​គោរព​ធម៌​វិន័យ ពិសេស​ព្រះសង្ឃ​ដែល​ជា​អ្នក​រស់នៅ​ផ្ទាល់​នឹង​សាសនា​លែង​ប្រតិបត្តិ​ទៅ​តាម​តួនាទី​របស់​ខ្លួន​រវល់​តែ​ភ្លើតភ្លើន​លោត​ហក់​ទៅ​តាម​សម័យ​ទំនើប​ដោយ​ភិក្ខុ​អង្គ​ខ្លះ​បែកធ្លាយ​ទំនាក់ទំនង​ស្នេហា​ហើយ​ត្រូវ​បាន​អ្នកលេង​បណ្តាញ​សង្គម​បង្ហោះ​ព្រោងព្រាត ភិក្ខុអង្គខ្លះលូតដៃចូលកិច្ចគ្រហស្ថ ​ខ្លះ​សិក្សា​មន្តអាគម​ស្រោច​ទឹក ចងខ្សែ ចារ​យ័ន្ត ធ្វើ​ពេទ្យ​មើលជំងឺ…

បើ​បរិស័ទ​ទាំង​៤​ពួក​ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា​មិន​គោរព​ធម៌​វិន័យ ពិសេស​ព្រះសង្ឃ​ដែល​ជា​អ្នក​រស់នៅ​ផ្ទាល់​នឹង​សាសនា​លែង​ប្រតិបត្តិ​ទៅ​តាម​តួនាទី​របស់​ខ្លួន​រវល់​តែ​ភ្លើតភ្លើន​លោត​ហក់​ទៅ​តាម​សម័យ​ទំនើប​ដោយ​ភិក្ខុ​អង្គ​ខ្លះ​បែកធ្លាយ​ទំនាក់ទំនង​ស្នេហា​ហើយ​ត្រូវ​បាន​អ្នកលេង​បណ្តាញ​សង្គម​បង្ហោះ​ព្រោងព្រាត ភិក្ខុអង្គខ្លះលូតដៃចូលកិច្ចគ្រហស្ថ ​ខ្លះ​សិក្សា​មន្តអាគម​ស្រោច​ទឹក ចងខ្សែ ចារ​យ័ន្ត ធ្វើ​ពេទ្យ​មើលជំងឺ សកម្មភាព​បែប​នេះ​ហើយ​ដែល​នាំ​ឱ្យ​សាសនា​អាប់ឱន​​នោះ ។ ខាងក្រោម​នេះ​ជា​ហេតុ​នាំ​ឱ្យ​ព្រះពុទ្ធ​សាសនា​វិនាស​ចាក​លោកៈ

១-​បរិស័ទ​ទាំង​៤​ពួក​មិន​ស្តាប់ធម៌​ដោយ​គោរព

២-​អ្នកបួស​មិន​រៀន​ធម៌​វិន័យ​ដោយ​គោរព

៣-​មិន​ទ្រទ្រង់ធម៌​ដោយ​គោរព

៤-​មិន​ពិចារណា​នូវ​សេចក្តី​នៃ​ធម៌​ទាំងឡាយ​ដែល​ខ្លួន​ទ្រទ្រង់​នោះ

៥-​ព្រះសង្ឃ​មិន​ប្រតិបត្តិ​ធ្វើ​តាម​ធម៌​វិន័យ​ដោយ​គោរព ។

វិន័យ​ជា​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​ការ​លើកតម្កើង​ជ្រោង​សាសនា​ឱ្យ​ខ្ពស់ត្រដែត​ឡើង តែបើ​ព្រះសង្ឃ​លែង​ធ្វើ​តាម​វិន័យ ឧបាសក ឧបាសិកា​លែង​ស្តាប់ធម៌ លែង​គោរព​ព្រះសង្ឃ​ទៅ​ហើយ សាសនា​ធ្វើ​ម្តេច​នឹង​ខ្ពង់ខ្ពស់​ទៅ​បាន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ