រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ផ្ទះរួមជាមួយប្រជាពលរដ្ឋបានឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ បន្ទាប់ពីធ្វើសកម្មភាពប្រុងឆ្កឹះសោផ្ទះគេលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៣មិថុនា នេះ នៅទល់និងផ្ទះសំណាក់មួយកន្លែង ផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
ជនសង្ស័យឈ្មោះ អ៊ិន ឧត្តម ហៅចិន អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ការផ្ទះជួល សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។ សមត្ថកិច្ចដកហូតសោតាន់១ដុំ និងកង់កញ្ចាស់មួយគ្រឿង ។ តាមសម្ដី បុរសជាម្ចាស់ផ្ទះ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យ គឺរូបលោក ត្រឡប់មកពីហូបអីជាមួយមិត្តភ័ក្ដិ លុះមកដល់ជិតផ្ទះក៏ឈប់រថយន្ដ ហើយសំឡឹងឃើញ បុរសជាជនសង្ស័យ កំពុងតែជិះកង់ ឈប់នៅមុខផ្ទះ ដោយសកម្មភាពអើតឡឺមងាកឆ្វេងស្ដាំ ។
ដោយឃើញសភាពមិនស្រួល រូបគាត់បានទូរសព្ទ័ប្តឹងសមត្ថកិច្ចឱ្យមកដល់ផ្ទះក៏បានឃាត់ខ្លួន បុរសខាងលើ សួរនាំឆែកឆេរ ស្រាប់តែរកឃើញនូវឧបករណ៍សម្រាប់ ឆ្កឹះសោមួយដុំនៅក្នុងខ្លួន ទើបប្រគល់អោយសមត្ថកិច្ចយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១តែម្តង ។ដោយឡែក ជនសង្ស័យវិញ បាននិយាយថា ខ្លួនមិនបានធ្វើសកម្មភាពអ្វីនោះទេ តែត្រូវបានគេចាប់ ហើយចោទថា ចូលបត់ជើងធំដាក់ផ្ទះ គេនិងប្រើប្រាស់គ្រឿងញៀនថែមទៀត។
ចែករំលែកព័តមាននេះ