ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​រី ៖ ពួក​ឧទ្ទាម​វាយប្រហារ​នៅ​ក្រុង​អា​ឡែ​ប​ជន​ស៊ី​វិល​ជាង​900​នាក់​ស្លា.ប់​ឬ​របួស

9 ឆ្នាំ មុន

អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ដែល​មាន​ប្រភព​ព័ត៌មាន​ច្រើន រាយការណ៍​កាលពី​ថ្ងៃ​ទី​១២ ធ្នូ កន្លង​មកនេះ​ថា ជន​ស៊ី​វិល​ជាង​៩០០​នាក់ ស្លា.ប់​ឬ​របួស​រយៈពេល​១៦២​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយសារ​ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​លើ​តំបន់​នានា ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​នៅ​ទីក្រុង​អា​ឡែ​ប

អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ដែល​មាន​ប្រភព​ព័ត៌មាន​ច្រើន រាយការណ៍​កាលពី​ថ្ងៃ​ទី​១២ ធ្នូ កន្លង​មកនេះ​ថា ជន​ស៊ី​វិល​ជាង​៩០០​នាក់ ស្លាប់​ឬ​របួស​រយៈពេល​១៦២​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយសារ​ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​លើ​តំបន់​នានា ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​នៅ​ទីក្រុង​អា​ឡែ​ប ភាគ​ខាងជើង​ប្រទេស ។

OSDH បញ្ជាក់​ថា ជន​ស៊ី​វិល​២០៣​នាក់ ត្រូវ​ស្លាប់​ហើយ​៧០០​នាក់​ទៀត​ត្រូវ​របួស ដោយសារ​ការ​វាយប្រហារ​នានា​របស់​ក្រុម​ឧទ្ទាម​មួយ​ដែល​ហៅ​ខ្លួន​គេ​ថា ក្រុម «​កងពល​ទុក្ករកម្ម BADR» ។ អង្គការ​នេះ​បន្ត​ថា កុមារ​៤២​នាក់ មាន​អាយុ​ក្រោម​១៨​ឆ្នាំ ត្រូវ​ស្លាប់​ដោយសារ​ការ​បាញ់​ផ្លោង​ដាក់​បណ្តា​ផ្នែក​នៃ​ទីក្រុង​អា​ឡែ​ប ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល ។

OSDH គូសបញ្ជាក់​ថា ក្រុម​ដែល​ធ្វើការ​វាយប្រហារ​ទាំងនេះ​ដឹកនាំ​ដោយ​បុរស​ម្នាក់​មានឈ្មោះ​ថា ខា​ឡេ​ដ ហា​យា​៉​នី ។ ក្រុម​នោះ​ប្រើប្រាស់​កាំភ្លើងត្បាល់ គ្រាប់​រុ​៉​ក្កែ​ត និង​ដប​ឧស្ម័ន​លាយ​គ្រឿងផ្ទុះ​សម្រាប់​វាយប្រហារ ។ ក្រុង​អា​ឡែ​ប ដែល​កាលពីមុន​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​របស់​ស៊ី​រី នោះ​ជាទី​លាន​នៃ​ការ​ប្រយុទ្ធ​គ្នា​យា​៉​ង​សាហាវ​បំផុត​មួយ​រវាង​ពួក​ឧទ្ទាម និង​កង​ទាហាន​រដ្ឋាភិបាល ។ ពួក​ឧទ្ទាម​កាន់កាប់​ជិត​ពាក់កណ្តាល​ទីក្រុង​នោះ និង​តំបន់​ជុំវិញ​ភាគច្រើន ។ ចំណែក​រដ្ឋាភិបាល​វិញ បន្ត​ការ​តស៊ូ​ដើម្បី​វាយ​បណ្តេញ​ពួក​ឧទ្ទាម​ចេញពី​ទីក្រុង​នោះ ៕