ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងមែន! មិនត្រឹមតែលឿនទេ បើកជែងទៀត ចៃដន្យ​ជួប​អ្នកជែងដូចគ្នា​ឡើងសួន​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រថយន្ត​ក្រុង​ប្រភេទ​ទេសចរណ៍​​​មួយ​គ្រឿងមាន​ដឹក​ទំនិញ​ពេញ ​បាន​បើក​គេច​រថយន្ត​មួយ​គ្រឿង​ផ្សេងទៀត​ក៏​ជ្រុល​ចង្កូត​​ឡើង​លើ​សួនច្បារ​ខណ្ឌ​ចែក​ទ្រូង​ផ្លូវជាតិ​លេខ​៦ ​រួច​​បុក​បង្គោល​ភើ្ល​ង​គោម​បំភ្លឺ​ផ្លូវ​ បណ្តាល​អោយ​ទ្រេត ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ត្រង់​​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ២០២០ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦…

រាជធានី​ភ្នំពេញ​៖ រថយន្ត​ក្រុង​ប្រភេទ​ទេសចរណ៍​​​មួយ​គ្រឿងមាន​ដឹក​ទំនិញ​ពេញ ​បាន​បើក​គេច​រថយន្ត​មួយ​គ្រឿង​ផ្សេងទៀត​ក៏​ជ្រុល​ចង្កូត​​ឡើង​លើ​សួនច្បារ​ខណ្ឌ​ចែក​ទ្រូង​ផ្លូវជាតិ​លេខ​៦ ​រួច​​បុក​បង្គោល​ភើ្ល​ង​គោម​បំភ្លឺ​ផ្លូវ​ បណ្តាល​អោយ​ទ្រេត ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ត្រង់​​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ២០២០ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

រថយន្ត​​​ក្រុង​មួយគ្រឿង​ដែល​ជួប​គ្រោះថ្នាក់​​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​ប្រភេទ​ទេសចរណ៍​២៥​កៅអី​ ពណ៌​ខៀវ​លា​យស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ៣B-៤០៤១ ​អ្នកបើកបរ​មិនស្គាល់អត្ត​សញ្ញាណ ។​

តាម​​ប្រភពពី​អ្នកបើកបរ​​បាន​អោយ​ដឹង​ថា ​មុន​ពេល​កើតហេតុ គាត់​បាន​​​បើក​រថយន្ត​​​មួយគ្រឿង​ខាងលើ​​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​(​ចេញពី​រាជធានី​ភ្នំពេញ​)​ ក្នុង​ល្បឿន​លឿន​​ លុះ​មក​ដល់​កន្លែង​កើតហេតុ ក៏​បាន​បើក​ជែង​ខាង​ឆ្វេង​រថយន្ត​មួយ​គ្រឿង​ទៀត​ប្រុង​វ៉ា​ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត មក​ពីក្រោយ​ជែង​ដែរ​ ជា​ហេតុ​ធ្វើ​អោយគាត់​ទាញ​ចង្កូត​គេច​ ក៏​ជ្រុល​ឡើង​សួនច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ និង​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្តាល​អោយ​ទ្រេត ។​ ចំណែក​រថយន្ត​ក៏​បាន​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​បែក​កង់​ទៅ​មុខ​លែង​រួច​។​

នៅ​ក្នុង​គ្រោះថ្នាក់​​ចរាចរណ៍​ខាងលើ​នោះ​ពុំ​បណ្តាល​អោយ​មនុស្ស​​ណា​ម្នាក់​​រង​របួស​ឡើយ ។​ ​ក្រោយពេលកើតហេតុ ម្ចាស់​រថយន្តមួយគ្រឿង​ខាងលើ​ក៏​បាន​ហៅ​រថ​យន្ត​​ផ្សេង​មក​សេងអីវ៉ាន់​ ហើយ​នគរបាល​បាន​ចុះ​​ចុះ​ទៅ​វាស់​វែង​នាំ​យក​រថយន្ត​នោះ​បញ្ជូន​ទៅ​កាន់​ការិយាល័យចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​ទ្រព្យសម្បត្តិ​សា​ធារ​ណៈ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ