ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្យាន​ធម្មជាតិ​ស្រស់​ប្រណីត​នៅ​ប្រទេស​ក្រូ​អាស៊ី

9 ឆ្នាំ មុន

Plitvice Lakes National Park ជា​សួន​បៃតង​អម​ដោយ​ទឹកជ្រោះ និង​ទឹក​បឹង​ដ៏​ស្រស់​ត្រកាល​បែប​ធម្មជាតិ​មាន​អាយុកាល​យូរ​ជាងគេ ស្ថិត​ក្នុង​តំបន់​អឺរ៉ុប​ភាគ​អាគ្នេយ៍ និង​ជា​សួន​ជាតិ​ធំ​ជាងគេ​របស់​ប្រទេស​ក្រូ​អាស៊ី ។

Plitvice Lakes National Park ជា​សួន​បៃតង​អម​ដោយ​ទឹកជ្រោះ និង​ទឹក​បឹង​ដ៏​ស្រស់​ត្រកាល​បែប​ធម្មជាតិ​មាន​អាយុកាល​យូរ​ជាងគេ ស្ថិត​ក្នុង​តំបន់​អឺរ៉ុប​ភាគ​អាគ្នេយ៍ និង​ជា​សួន​ជាតិ​ធំ​ជាងគេ​របស់​ប្រទេស​ក្រូ​អាស៊ី ។

ឧទ្យាន Plitvice Lakes National Park រក​ឃើញ​ក្នុង​ឆ្នាំ​១៩៤៩ ស្ថិត​ក្នុង​តំបន់​ភ្នំ Karst នៃ​ភាគ​កណ្តាល​ប្រទេស​ក្រូ​អាស៊ី និង​ជាប់​តំបន់​ព្រំដែន​ប្រទេស​បូ​ស្ន៊ី ។ សួន Plitvice Lakes National Park គ្របដណ្តប់​លើ​ផ្ទៃដី​២៩៦,៨៥​គីឡូ​ម៉ែត្រការ៉េ ក្នុង​នោះ​៩០​ភាគរយ​គឺជា​ទីប្រជុំជន Lika-Senj និង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លើ​ពិភពលោក​ជាទី​កន្លែង​បាតុភូត​ធម្មជាត​បង្កើត​បានជា​បឹង និង​ទឹកជ្រោះ​ស្រស់​ប្រណីត ។

ក្នុង​ឆ្នាំ​១៩៧៩​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ Plitvice Lakes National Park បាន​ចុះបញ្ជី​ជា​សម្បត្តិ​ធម្មជាតិ​ពិភពលោក ។

ជា​រៀង​រាល់​ឆ្នាំ​អ្នកទេសចរ​ច្រើន​ជាង ១.២០០.០០០​នាក់ បាន​ទៅ​ទស្សនា​កម្សាន្ត និង​លំហែកាយ​ពេលទំនេរ ជា​ពិសេស​ទទួលយក​អារម្មណ៍ល្អ​ប្លែក​ជាមួយ​រុក្ខជាតិ​ខៀវស្រងាត់​អម​ដោយ​ទឹក​បឹង​ថ្លាយង់ និង​ទឹកជ្រោះ​ត្រជាក់​ដល់​បេះដូង នៅ Plitvice Lakes National Park ។ ការ​ចូល​កម្សាន្ត​សម្រាប់​មនុស្ស​ពេញវ័យ​ត្រូវ​ចំណាយ​៣២​ដុល្លារ​ទិញ​សំបុត្រ ។

ឧទ្យាន Plitvice Lakes National Park ជាទី​ជម្រក​របស់​សត្វ មាន​ដូច​ជា​ខ្លាឃ្មុំ​ពណ៌​ត្នោត ចចក ឥន្ទ្រី ទីទុយ និង ឆ្នា  ព្រៃ ។ ចំណែក​រុក្ខជាតិ​ធំ​ៗ​មាន​ដូច​ជាដើម Beech Spruce និង​ដើម Fir ៕