ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​កូ​វី​ដ​ហាក់​ត្រូវប៉ាន់​! ជនខិលខូច​លួច​បោះបង្គោល​ហ៊ុម​ព័ទ្ធ​យក​ដី​ព្រៃ​ធ្វើ​ជា​កម្ម​សិទ្ធ​ជា​ហូរហែរ

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ស្រុក​វើ​ន​សៃ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា នេះ​បាន​ចុះ​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ​ប៉ា​កា​ឡាន់ ចុះ​ល្បាត​ក្នុង​គោលដៅ​ក្នុង​តំបន់ ដើម្បី​ពិនិត្យ​និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ដោយ​បានឃើញ​បង្គោល​ហ៊ុម​ព័ទ្ធ​យក​ដី​ព្រៃ​ធ្វើ​ជា​កម្ម​សិទ្ធ ។…

ខេត្តរតនគិរី ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ស្រុក​វើ​ន​សៃ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា នេះ​បាន​ចុះ​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ​ប៉ា​កា​ឡាន់ ចុះ​ល្បាត​ក្នុង​គោលដៅ​ក្នុង​តំបន់ ដើម្បី​ពិនិត្យ​និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ដោយ​បានឃើញ​បង្គោល​ហ៊ុម​ព័ទ្ធ​យក​ដី​ព្រៃ​ធ្វើ​ជា​កម្ម​សិទ្ធ ។ ក្នុង​នោះ​ក្រុមការងារ​បាន​ដក​បង្គោល​ចំនួន​៥០​បង្គោល ។

លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ប្រាប់​សារព័ត៌មាន​កាសែត​កោះសន្តិភាព ថ្ងៃ​ទី​១៨ ខែមិថុនា នេះ​ថា «​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​បង្ក្រាប​បទល្មើស​នៃ​ធនធានធម្មជាតិ និង​ការ​ទន្ទ្រាន​ហ៊ុម​ព័ទ្ធ​យក​ដី​ព្រៃ ក្នុង​ដែន​ការពារ​ព្រៃ​ធម្មជាតិ ពេល​ឧ​ទ្យា​នុ​រក្ស​ចុះ​ល្បាត ហើយ​ប្រទះ​ឃើញ​បង្គោល​ត្រូវ​បាន​ដាំ ឬ​គូសវាស​ជា​សញ្ញា​អ្វីមួយ គឺ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នឹង​ដក​ចេញ ឬ​គាស់​ចេញ​ភ្លាម ។

ជនខិលខូច​មួយ​ចំនួន​បាន​ប្រើ​វិ​សាស្ត្រ​បែប​នេះ ដើម្បី​បន្លំ​យក​ដី​ព្រៃ​ធ្វើ​ជា​កម្ម​សិទ្ធ ហើយ​អ្នកខ្លះ​ទៀត​ធ្វើការ​បន្លំ​ក្រោម​រូបភាព​ដាំ​បន្លែ​» ។ លោក ភក្ត្រា បាន​បន្ថែម​ថា ព្រោះ​ក្នុងអំឡុងពេល​នេះ​ជា​រដូវវស្សា រុក្ខជាតិ​នានា ឬ​ដំណាំ​ហូប​ផ្លែ​ជា​ច្រើន ងាយ​នឹង​ដុះ​លូតលាស់​បាន​លឿន ដូចនេះ​ជន​ខិត​ខូច​ខ្លះ​លួច​ដាំ​ដូច​ជា​ចេក ស្វាយ និង​ស្វាយ​ចា​ទី ។

សូម​បញ្ជាក់​ថា ក្រុមការងារ​បាន​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ច្រករបៀង​អភិរក្ស​ជីវៈចម្រុះ និង​ការ​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ដីចម្ការ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​ខ្មែរ ស្ថិត​ក្នុងភូមិ​កំពង់ចាម ឃុំ​ប៉ា​កា​ឡាន់ ស្រុក​វើ​ន​ស ខេត្តរតនគិរី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ