កោះសន្តិភាពសូមបង្ហាញជូនវ៉ែនតា១០ ប្រភេទមានតម្លៃខ្ពស់កប់ពពកនៅលើពិភពលោក ។
១-វ៉ែនតាម៉ាក Chopard De Rigo Vision
វ៉ែនតាម៉ាក Chopard De Rigo Visionផលិតដោយក្រុមហ៊ុនស្វ៊ីស Chopard សហការជាមួយក្រុមហ៊ុនផលិតកញ្ចក់ De Rigo Vision ។ វ៉ែនតា Chopard De Rigo Vision ស្រោបមាសទម្ងន់៦០ក្រាម ចំណែកដងរបស់វាដាំត្បូងពេជ្រ៤ការាត់ ។ វ៉ែនតានេះមានតម្លៃ ៤០៨.០០០ដុល្លារ ។
២-វ៉ែនតាម៉ាក Dolce & Gabbana DG2027B
វ៉ែនតាម៉ាក Dolce & Gabbana DG2027B ផលិតដោយក្រុមហ៊ុនអុីតាលី Dolce & Gabbana ។ ដងវ៉ែនតា Dolce & Gabbana DG2027B ធ្វើពីមាស និងដាំដោយត្បូងពេជ្រ តូចៗជាច្រើនគ្រាប់ ។ វ៉ែនតានេះមានតម្លៃ៣៨៣.៦០៩ដុល្លារ ។
៣-វ៉ែនតាម៉ាក Shiels Jewellers Emerald
វ៉ែនតាម៉ាក Shields Jewellers Emerald ផលិតដោយក្រុមហ៊ុនអូស្ត្រាលី Shiels Jewellers ។ ដងនិងតួរបស់វ៉ែនតានេះធ្វើពីមាស និងពេជ្រ និងមានតម្លៃ២០០.០០០ដុល្លារ ។
៤-វ៉ែនតាម៉ាក CliC Gold 18 Carat Gold Sport
វ៉ែនតាម៉ាក CliC Gold 18 Carat Gold Sport ផលិតពីមាស និងចំណាយពេល៤០ ទៅ ៥០ម៉ោងក្នុងការផលិត ។ វ៉ែនតានេះមានតម្លៃ៧៥.០០០ដុល្លារ។
៥-វ៉ែនតាម៉ាក Luxuriator Style 23 Canary Diamond
វ៉ែនតាម៉ាក Luxuriator ដងរបស់វាធ្វើពីស្នែងក្របី ចំណែកឯតួខាងមុខផលិតចេញពីមាស និងដាំត្បូងពេជ្រ១៣២ការាត់ ។ វ៉ែនតានេះមានតម្លៃ៦៥.០០០ដុល្លារ ។
៦-វ៉ែនតា Maybach “The Diplomat I
តួវ៉ែនតា Maybach «The Diplomat I» ធ្វើពីមាស និងត្បូងពេជ្រ១,១៨ការាត់ ចំណែកឯដងរបស់វាធ្វើពីស្នែងក្របី ។ វ៉ែនតានេះមានតម្លៃ៦០.០០០ដុល្លារ ។
៧-វ៉ែនតាម៉ាក Bulgari Flora
វ៉ែនតាម៉ាក Bulgari Flora ផលិតចេញពីមាស.ស ព្រមទាំងត្បូងកណ្តៀងពណ៌ខៀវ និងពេជ្រ មានតម្លៃ៥៩.០០០ដុល្លារ ។
៨-វ៉ែនតាម៉ាក Bentley Platinum
វ៉ែនតាម៉ាក Bentley Platinum ផលិតពីផ្លាទីន មានតម្លៃ៤៥.២៧៦ដុល្លារ ។
៩-វ៉ែនតាម៉ាក Bvlgari Parentesi Diamond
វ៉ែនតា Bvlgari Parentesi Diamond ដងរបស់វាផលិតពីពេជ្រចំនួន២០៦គ្រាប់ សរុប២.៥ការ៉ាត់ ។
១០-វ៉ែនតាម៉ាក Lugano Diamond Sunshades
វ៉ែនតា Lugano Diamond Sunshades ផលិតចេញពីមាស ព្រមទាំងពេជ្រផ្កាឈូក ២,៨៥ការាត់ និងពេជ្រពណ៌ខ្មៅចំនួន៣,៥៩ការាត់ ៕
ចែករំលែកព័តមាននេះ