ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​ចិន​ជំរុញ​សហប្រតិបត្តិការ​វិស័យ​ការពារ​ជាតិ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា និង​ចិន​បាន​ប្តេជ្ញា​រួម​គ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ ចរចា លើ​អនុស្សា​រណៈ នៃ​ការ​យោគយល់​គ្នា ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិ​សុខភាព​កងទ័ព និង​បន្ត​កិច្ច​សហប្រតិបត្តិការ លើ​គម្រោង​សំខាន់​ៗ​ដូច​ជា…

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា និង​ចិន​បាន​ប្តេជ្ញា​រួម​គ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ ចរចា លើ​អនុស្សា​រណៈ នៃ​ការ​យោគយល់​គ្នា ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិ​សុខភាព​កងទ័ព និង​បន្ត​កិច្ច​សហប្រតិបត្តិការ លើ​គម្រោង​សំខាន់​ៗ​ដូច​ជា សមយុទ្ធ​យោធា​រួម​គ្នា និង​ការ​អភិវឌ្ឍ​បណ្ឌិតសភាយោធា​ជាដើម​។ ទាំងនេះ​ជា​លទ្ធផល​មួយ​ក្នុង​ចំណោម​លទ្ធផល​ច្រើន ដែល​កិច្ចប្រជុំ គណៈកម្មការ​សម្របសម្រួល​អន្ត​រដ្ឋាភិបាល កម្ពុជា​-​ចិន លើក​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​២០២០​នេះ​បាន​សម្រេច​។

គឺជា​កិច្ចប្រជុំ ដែល​ភាគី​កម្ពុជា ដឹកនាំ​លោក ហោ ណាំ​ហុង ឧបនាយករដ្ឋមន្ត្រី​កម្ពុជា និង​ភាគី​ចិន ដឹកនាំ​ដោយ​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន ក្រោយ​កិច្ចប្រជុំ​គណៈកម្មការ​សម្រប សម្រួល​អន្ត​រដ្ឋាភិបាល​កម្ពុជា​-​ចិន លើក​ទី​៥ បាន​បញ្ចប់​នោះ លទ្ធផល​កិច្ចប្រជុំ​ត្រង់​ចំណុច​កិច្ច​សហប្រតិបត្តិការ វិស័យ​ការពារ​ជាតិ ប្រទេស​កម្ពុជា និង​ចិន បាន​លើក​ឡើង​ថា​ប្រទេស​ទាំង​ពីរ គួរតែ​ផ្តល់​តួនាទី​ពេញលេញ​ដល់ កិច្ច​សហប្រតិបត្តិការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា ចិន និង​ដំណើរការ​នៃ​ការិយាល័យ សម្របសម្រួល ដើម្បី​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ដូច​ជា៖

​បទល្មើស​លេងល្បែង​ស៊ីសង​អន​ឡាញ និង​បទល្មើស​ឆរ​បោក​តាម​មធ្យោបាយ​ទូរគមនាគមន៍ ព្រមទាំង​បន្ត​លំ​អាន​ល្អ​សម្រាប់​ឆ្នាំ​នៃ កិច្ច​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​។ សូម​ជម្រាប​ថា​កិច្ចប្រជុំ គណៈកម្មការ​សម្របសម្រួល​អន្ត​រដ្ឋាភិបាល កម្ពុជា​ចិន​លើក​ទី​៥​នេះ ប្រទេស​ទាំង​ពីរ​បាន​សម្រេច​ជា​លទ្ធផល​លើ​៧​ចំណុច​ធំ​ៗ ពោល​គឺ​កម្ពុជា និង​ចិន បន្ត​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ជា​ច្រើន​វិស័យ ទាំង​ទ្វេភាគី និង​ពហុភាគី​៕ ដោយ ៖ អ​. សួស្តី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ