ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េ​ម៉ូ​រី​យ៉ាផា​ឡេ​ស​ជា​រមណីយដ្ឋាន​កែ​ច្នៃ​ត្រជាក់ចិត្ត​នៅ​ប៉ៃលិន

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ រមណីយដ្ឋាន​ថ្មី​មួយ​នៅ​លើ​ទឹកដី​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន មានឈ្មោះ​ថា «​រមណីយដ្ឋាន​ម៉េ​ម៉ូ​រី​យ៉ា​ផា​ឡេ​ស​» សម្បូរ​ទៅ​ដោយ​ធម្មជាតិ​ស្រស់បំព្រង រួម​ជាមួយ​អាង​ហែល​ទឹក​ពណ៌​ខៀវស្រងាត់ ស្ថិត​នៅ​ក្បែរ​ព្រៃ​ភ្នំ​ក្រំ​ថ្ម​គួរ​ឱ្យ​ចង់ទៅ​កម្សាន្ត ។ រមណីយដ្ឋាន​ម៉េ​ម៉ូ​រី​យ៉ា​ផា​ឡេ​ស ស្ថិត​ក្នុង​ភូមិប​យ៉ា​ខា

ខេត្ត​ប៉ៃលិន ៖ រមណីយដ្ឋាន​ថ្មី​មួយ​នៅ​លើ​ទឹកដី​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន មានឈ្មោះ​ថា «​រមណីយដ្ឋាន​ម៉េ​ម៉ូ​រី​យ៉ា​ផា​ឡេ​ស​» សម្បូរ​ទៅ​ដោយ​ធម្មជាតិ​ស្រស់បំព្រង រួម​ជាមួយ​អាង​ហែល​ទឹក​ពណ៌​ខៀវស្រងាត់ ស្ថិត​នៅ​ក្បែរ​ព្រៃ​ភ្នំ​ក្រំ​ថ្ម​គួរ​ឱ្យ​ចង់ទៅ​កម្សាន្ត ។ រមណីយដ្ឋាន​ម៉េ​ម៉ូ​រី​យ៉ា​ផា​ឡេ​ស ស្ថិត​ក្នុង​ភូមិប​យ៉ា​ខា សង្កាត់​ប​យ៉ាខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

រមណីយដ្ឋាន​មាន​ច្រើន​នៅ​ខេត្ត​ប៉ៃលិន ក្នុង​នោះ​មាន​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ រមណីយដ្ឋាន​អាង​ជីងចក់ និង​រមណីយដ្ឋាន​ទឹកធ្លាក់​៣២​ជាន់​ជាដើម ។ ចំពោះ​រមណីយដ្ឋាន​ដែល​ទើប​បង្កើត​ថ្មី គឺ​រមណីយដ្ឋាន​ម៉េ​ម៉ូ​រី​យា​៉​ផា​ឡេ​ស​អ្នកទេសចរ​ដែល​ទៅ​កម្សាន្ត តែងតែ​សរសើរ​ចំពោះ​ធម្មជាតិ​ដ៏​ល្អ​ប្រណីត​គាប់​ភ្នែក គាប់ចិត្ត ។

លោក​លឺ ធា​រ៉ា អាយុ​២៩​ឆ្នាំ ជា​មេការ​ប្រចាំ​រមណីយដ្ឋាន​ម៉េ​ម៉ូ​រី​យ៉ា​ប្រាប់​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​នេះ​ថា រមណីយ​ដ្ឋា​នេះ​ជា​របស់​អ្នកស្រី​ប្រិ​ម សុ​ជី អាយុ​៣៦​ឆ្នាំ មាន​លំនៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ម៉េ​ម៉ូ​រី​យ៉ា ស្ថិត​នៅ​ចម្ងាយ​ពី​ភ្នំ​ខៀវ​ប្រហែល​៥​ទៅ​៦​គីឡូម៉ែត្រ កសាង​ឡើង​នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១០ លើ​ផ្ទៃដី​ទំហំ​១៣​ហិ​កតា ។

តាំងពី​ចាប់ផ្តើម​បង្កើត រហូត​មក​ដល់​បច្ចុប្បន្ន​នេះ លោក​លី ធា​រ៉ា ប្រាប់​ថា​មាន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើន​ទៅ​កម្សាន្ត ជា​ពិសេស​សម្បូរ​អ្នកទេសចរ​នៅ​ថ្ងៃ​បុណ្យ​ទាន ដូច​ជា ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន ចូល​ឆ្នាំ​ខ្មែរ និង​ថ្ងៃ​ភ្ជុំបិណ្ឌ​ជាដើម ។ នៅ​រមណីយដ្ឋាន មាន​ភោជនីយដ្ឋាន​មួយ អាច​ទទួលភ្ញៀវ​បាន​ចំនួន​១០០​នាក់ មាន​បន្ទប់​ស្នាក់​នៅ​ចំនួន​១៩​បន្ទប់ មាន​បន្ទប់​ប្រជុំ​ទទួល​បាន​ជាង​២០០​នាក់ និង​មាន​អាង​ហែល​ទឹក​ដ៏​ធំ​មួយ​សម្រាប់​ឱ្យ​ភ្ញៀវ​ហែល​លេង​កម្សាន្ត​។ រមណីយដ្ឋាន​មាន​ធ្វើ​ម្ហូប​គ្រប់មុខ​តាម​តម្រូវការ​របស់​ភ្ញៀវ ដូច​ជា​សម្លកកូរ សម្លម្ជូរ ឆា ស្ងោរ ចៀន និង​ញាំ ជាដើម រីឯ​ម្ហូប​អឺរ៉ុប ក៏​មាន​ច្រើន​មុខ​ដែរ ។
លោក​ឡុ​ង ពុទ្ធ​ជាតិ អាយុ​៤០​ឆ្នាំ ជា​បុគ្គលិក​បម្រើ​ការ​នៅ​រមណីយដ្ឋាន​ម៉េ​ម៉ូ​រី​យ៉ា​ផា​ឡេ​ស ឱ្យ​ដឹង​ថា បុគ្គលិក​មាន​ចំនួន​១៩​នាក់ ក្នុង​នោះ​ស្រី​ចំនួន​៣​ទៅ​៤​នាក់ និង​មាន​មេការ​ចំនួន​៣​នាក់ ។ រមណីយដ្ឋាន​មាន​កង់​សម្រាប់​ជួល​ឱ្យ​អ្នកទេសចរ​ជិះ​លេង​កម្សាន្ត​នៅ​ជុំវិញ​រមណីយដ្ឋាន​ផង​ដែរ ។

អាណិកជន​ខ្មែរ​នៅ​អា​មេ​រិ​ក ដែល​នាំ​ក្រុម​គ្រួសារ​ទៅ​លេង​រមណីយដ្ឋាន​ម៉េ​ម៉ូ​រី​យ៉ា ផា​ឡេ​ស និយាយ​ថា រមណីយដ្ឋាន​នេះ​ស្ងប់ស្ងាត់ មាន​ខ្យល់​បរិសុទ្ធ ជា​ពិសេស​ឮ​សំឡេង​សត្វ​បក្សី​យំ​ខ្ញៀវខ្ញារ​នៅ​លើ​ដើមឈើ​ធ្វើ​ឱ្យ​ពួក​គាត់​ស្ទើរតែ​មិន​ចង់​ត្រឡប់​ទៅ​រស់នៅ​បរទេស​វិញ​ឡើយ ។ ម្យ៉ា​វិញទៀត នៅ​ពេល​ហត់នឿយ ធុញថប់​ក្នុង​អារម្មណ៍​ពួក​គាត់​នាំ​គ្នា​ទៅ​សម្រាក​កម្សាន្ត​នៅ​ទីនោះ ។ ចំណែក​ម្ហូប​វិញ​គួរ​ឱ្យ​ចង់​ហូប មាន​ត្រី​ចៀន ញាំ​ស្វាយ​ត្រីឆ្អើរ ស្ងោរ​តុំ​យ៉ាំ​បង្គា ឬ​បង្កង ជាដើម ។

អាណិកជន​ខ្មែរ​ទាំងនោះ​បាន​ធ្វើ​ពិធី​រំលឹក​ខួបកំណើត​អាពាហ៍ពិពាហ៍​នៅ​រមណីយដ្ឋាន​មេ​ម៉ូ​រី​យ៉ា​ផា​ឡេ​សទៀត​ផង ៕