ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្តាប់​មតិ​ពី​អា​មេ​រិ​កលើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​បទល្មើស​ប​ច្ចេ​វិទ្យា​ព័ត៌មាន

3 ឆ្នាំ មុន
  • ភ្នំពេញ

ខណៈ​កំពុង​ពិនិត្យ​ព្រាង​ច្បាប់​ស្តី​ពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន ក្រសួងមហាផ្ទៃ​កម្ពុជា បាន​ពិគ្រោះ​យោបល់​ជាមួយ​ស្ថានទូត​សហរដ្ឋអាមេរិក ក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​របស់​សហរដ្ឋអាមេរិក ដើម្បី​ឲ្យ​សេចក្តីព្រាងច្បាប់​នេះ មាន​សុ​ក្រិត​ភាព និង​ស្រប​តា​មកា​រវិ​វ​ឌ្ឍ​របស់​សង្គម​ជាតិ ។…

ខណៈ​កំពុង​ពិនិត្យ​ព្រាង​ច្បាប់​ស្តី​ពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន ក្រសួងមហាផ្ទៃ​កម្ពុជា បាន​ពិគ្រោះ​យោបល់​ជាមួយ​ស្ថានទូត​សហរដ្ឋអាមេរិក ក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​របស់​សហរដ្ឋអាមេរិក ដើម្បី​ឲ្យ​សេចក្តីព្រាងច្បាប់​នេះ មាន​សុ​ក្រិត​ភាព និង​ស្រប​តា​មកា​រវិ​វ​ឌ្ឍ​របស់​សង្គម​ជាតិ ។

ជាក់ស្តែង​ការ​កិច្ច​ពិគ្រោះ​យោបល់​មួយ​បាន​ធ្វើ​តាម​ប្រព័ន្ធ​វី​ដេ​អូ​នៅ​រសៀល​ថ្ងៃ​ទី​១៥ មិថុនា​នេះ​ដែល​តំណាង​ក្រសួងមហាផ្ទៃ​ដឹកនាំ​ដោយ​លោក ប៊ុ​ន ហុ​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អ្នក​ទទួល​បន្ទុក​ក្រុមប្រឹក្សា​នីតិកម្ម​របស់​ក្រសួង ចំណែក​ភាគី​សហរដ្ឋអាមេរិក មាន​ទាំង​តំណាង​ស្ថានទូត តំណាង​ក្រសួងយុត្តិធម៌ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា ។

កម្ពុជា​មាន​ឆន្ទៈ​ក្នុង​ការ​រ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ទោះបីជា​បទល្មើស​នេះ​ប្រព្រឹត្ត​តាម​ទម្រង់​ណា​ក៏​ដោយ ហេតុ​ដូចនេះ​ហើយ​ទើប​កម្ពុជា​ព្យាយាម​ធ្វើការ​រៀបចំ​ច្បាប់​នេះ​ឡើង ។

លោក ប៊ុ​ន ហុ​ន បាន​បញ្ជាក់​ថា​«​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​បច្ចេកវិទ្យា​នេះ កម្ពុជា​នៅ​មាន​កម្រិត​នៅឡើយ ដូច្នេះ​ហើយ​នៅ​ក្នុង​ការ​រៀបចំ​សេចក្តីព្រាងច្បាប់​នេះ​ចង់បាន​នូវ​មតិយោបល់​ពី​អ្នកជំនាញ​អន្តរជាតិ ដើម្បី​ធ្វើ​ឱ្យ​សេចក្តីព្រាងច្បាប់​នេះ​មាន​សុក្រឹតភាព និង​បទដ្ឋាន​អន្តរជាតិ​ព្រមទាំង​ស្រប​តាម​ការ​អភិវឌ្ឍ​នៃ​ប្រទេស​កម្ពុជា​»​។

អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​លោក Michael Nebill បាន​លើក​ឡើង​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​បទល្មើស​ប​ច្ចេ​វិទ្យា​ព័ត៌មានវិទ្យា​នេះ ពិតជា​មាន​សារៈសំខាន់​ដោយ​ច្បាប់​នេះ គឺ​បង្កើត​ឡើង​ក្នុង​ន័យ ដើម្បី​រក្សា​តុល្យភាព​ធ្វើ​យ៉ាងណា​រក្សា​ការពារ​កុំឱ្យ​មាន​បទល្មើស​បច្ចេកវិទ្យា និង​ដើម្បី​ការពារ​សិទ្ធិ​រក្សា​បាន​នូវ​បទដ្ឋាន​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​ធានា​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​អន្តរជាតិ​អាច​អនុលោម​បាន ហើយ​អាច​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន ។

លោក​បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក​នឹង​ចាំ​ត្រៀម​ផ្តល់​នូវ​ធនធាន​ជំនួយ​ប​ច្ចក​ទេស​សម្រាប់​ការ​រៀបចំ​នូវ​សេចក្តីព្រាងច្បាប់​ពី​បទល្មើស​ប​ច្ចេ​វិទ្យា​ព័ត៌មាន​នេះ ជា​បន្តបន្ទាប់​ទៀត ។

សេចក្តីព្រាងច្បាប់​ស្តី​ពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន បាន​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​២០១៦ ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក តែងតែ​ពិភាក្សា​ពិគ្រោះ​យោបល់​ជាមួយ​កម្ពុជា​ជា​បន្តបន្ទាប់ ។

លោក ប៊ុ​ន ហុ​ន បាន​បញ្ជាក់​ថា សេចក្តីព្រាងច្បាប់​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​ព្រាង​នៅឡើយ និង​ពុំ​ទាន់​បាន​ឆ្លង និង​ពិគ្រោះ​យោបល់​ជាមួយ​រាជរដ្ឋាភិបាល​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ