ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ ដំបូន្មាន​សម្រាប់​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ក្នុង​ឆ្នាំ ២០២០

3 ឆ្នាំ មុន

ឆ្នាំ ២០២០ មិនមែន​ជា​ឆ្នាំ​ដែល​ល្អ​សម្រាប់​ការ​បញ្ចប់​ការ​សិក្សា​ទេ ព្រោះ​វា​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា ខណៈ​ដែល​សេដ្ឋកិច្ច​កំពុង​ជួប​ប្រទះ​នឹង​វិបត្តិ​ផង​ដែរ ។ ក្នុង​កំឡុង​ពេល​នេះ​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ក៏​មានការ​លំបាក​ក្នុង​ការ​រៀបចំ​គម្រោងការ​សម្រាប់​ថ្ងៃ​អនាគត​ផង​ដែរ ។ យោង​តាម Forbes…

ឆ្នាំ ២០២០ មិនមែន​ជា​ឆ្នាំ​ដែល​ល្អ​សម្រាប់​ការ​បញ្ចប់​ការ​សិក្សា​ទេ ព្រោះ​វា​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា ខណៈ​ដែល​សេដ្ឋកិច្ច​កំពុង​ជួប​ប្រទះ​នឹង​វិបត្តិ​ផង​ដែរ ។ ក្នុង​កំឡុង​ពេល​នេះ​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ក៏​មានការ​លំបាក​ក្នុង​ការ​រៀបចំ​គម្រោងការ​សម្រាប់​ថ្ងៃ​អនាគត​ផង​ដែរ ។

យោង​តាម Forbes ខាងក្រោម​នេះ គឺជា​ដំបូន្មាន​មួយ​ចំនួន​សម្រាប់​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ក្នុងឆ្នាំនេះ​ដើម្បី​ធានា​ថា ដំណើរ​ទៅ​រក​ភាព​ជោគជ័យ​មិន​មានការ​អាក់ខាន ។

១. សន្សំ​ជា​មុន​សិន
ប្រសិនបើ​អ្នក​រកបាន​ការងារ​ដំបូង​បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​ហើយ​នោះ អ្នក​ត្រូវ​ទុក​ប្រាក់​ចំណូល​ក្នុង​គណនី​សន្សំ​ឲ្យ​បាន​ច្បាស់លាស់​មុន​ពេល​អ្នកធ្វើការ​ចាយវាយ​ផ្សេង​ៗ ។ ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​ផ្តល់​មេរៀន​សំខាន់​មួយ​ដល់​មនុស្ស​គ្រប់​រូប​ជុំវិញ​ពិភពលោក​ពី​សារៈសំខាន់​នៃ​ការ​មាន​ប្រាក់​បម្រុង​ទុក​ពេល​មាន​អាសន្ន ដូច្នេះ​អ្នក​មិន​ត្រូវ​មើល​រំលង​មេរៀន​នេះ​ឡើយ ។

២. រស់នៅ​តាម​សមត្ថភាព
សម្រាប់​អ្នក​ដែល​ទទួល​បាន​ប្រាក់ខែ​ដំបូង វា​ពិតជា​ងាយស្រួល​ណាស់​ក្នុង​ការ​ចាយវាយ​ភ្លេចខ្លួន និង​ចាប់ផ្តើម​រស់នៅ​ជីវភាព​ដែល​ខ្ពស់​ជាង​សមត្ថភាព​របស់​ខ្លួន ។ ប្រសិនបើ​អ្នក​មិន​ចង់​ចាប់ផ្តើម​ទម្លាប់​មិនល្អ​នេះ​ទេ អ្នក​គួរតែ​ព្យាយាម​រស់នៅ​តាម​ជីវភាព​ជា​និស្សិត​ដ​ដែរ​ដូច​ជា​ជៀសវាង​ការ​ប្តូរ​រថយន្ត ទិញ​សម្លៀក​បំពាក់​ថ្មី​ៗ​លើស​តម្រូវការ និង​ចៀសវាង​ការ​ចេញ​ទៅ​ទទួលទាន​អាហារ​ក្រៅ​ច្រើន​ដង​ពេក​ជាដើម ។

៣. បន្ត​រៀនសូត្រ​ជា​និច្ច
គ្រប់​ការងារ​ទាំងអស់​តែងតែ​ផ្តល់​ឱកាស​ឲ្យ​អ្នករៀន​ជំនាញ​សំខាន់​ៗ​ដែល​បង្កើន​តម្លៃ​ខ្លួន​របស់​អ្នក ។ អ្នក​មិន​គួរ​ធ្វើ​ការងារ​ព្រោះតែ​លុយ​ទេ តែ​ជ្រើសរើស​ការងារ​ដែល​អាច​បង្រៀន​អ្នក​នូវ​អ្វី​ដែល​អ្នក​ចង់​រៀនសូត្រ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ អ្នក​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ​ក្នុង​ការ​រៀន​អ្វី​ថ្មី​ៗ ។

ទីផ្សារ​ការងារ​បច្ចុប្បន្ន​អាច​នឹង​មានការ​ផ្លាស់​ប្តូរ​ព្រោះតែ​ជំងឺ​កូ​វី​ដ ១៩ ដូច្នេះ​អ្នក​ត្រូវ​ត្រៀមខ្លួន​ទទួលយក​ការងារ​ដែល​អាច​នឹង​ខុស​ពី​អ្វី​ដែល​អ្នក​រំពឹង​ទុក ។ ជាក់ស្តែង មនុស្ស​វ័យក្មេង​បច្ចុប្បន្ន​នេះ​ប្រហែលជា​មិន​ចាប់អារម្មណ៍​ក្នុង​ការ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​រហូត​មាន​តំណែង​ខ្ពស់​ខ្ពស់​ទេ ហើយ​អ្នក​ក៏​អាច​ជ្រើសរើស​ផ្លូវ​ផ្សេង​បាន​ដែរ​ដូច​ជា​ចាប់ផ្តើម​អាជីវកម្ម​ដោយ​ខ្លួនឯង ឬ​ធ្វើការ​ឲ្យ​អង្គការ​មិន​គិត​ប្រាក់​ចំណូល​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ