ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទីតាំង​ចាក់សំរាម​នឹងប្តូរ​ពី​ខណ្ឌដង្កោ​ទៅ​កាន់ស្រុក​អង្គស្នួល ​ខេត្តកណ្ដាលវិញ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ «អាជ្ញាធរ​រាជធានី​ភ្នំពេញ​គ្រោង​ធ្វេ​ី​ការ​ផ្លាស់​ប្តូរ​ទីតាំង​ចាក់សំរាម​ទៅ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥១​ ​ស្ថិត​ក្នុង​ស្រុក​​អង្គស្នួល​ ខេត្តកណ្ដាលវិញ​ ​ចំណែក​​ទីតាំង​ចាក់សំរាម​នៅ​ក្នុង​ខណ្ឌដង្កោ​បច្ចុប្បន្ន និង​រក្សា​ទុកជា​ទីតាំង​សម្រាប់​ផ្ទេរ​សំរាម​វិញ» ។ នេះ​បើ​តាម​ការ​បញ្ជាក់​​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៣​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​១១…

រាជធានី​ភ្នំពេញ​ ៖ «អាជ្ញាធរ​រាជធានី​ភ្នំពេញ​គ្រោង​ធ្វេ​ី​ការ​ផ្លាស់​ប្តូរ​ទីតាំង​ចាក់សំរាម​ទៅ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥១​ ​ស្ថិត​ក្នុង​ស្រុក​​អង្គស្នួល​ ខេត្តកណ្ដាលវិញ​ ​ចំណែក​​ទីតាំង​ចាក់សំរាម​នៅ​ក្នុង​ខណ្ឌដង្កោ​បច្ចុប្បន្ន និង​រក្សា​ទុកជា​ទីតាំង​សម្រាប់​ផ្ទេរ​សំរាម​វិញ» ។ នេះ​បើ​តាម​ការ​បញ្ជាក់​​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៣​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា​នេះ​ នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក​ឃួ​ង ស្រេង បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​យើង​ផ្ទេរ​ទៅ​កាន់​ទីលាន​ចាក់សំរាម​ថ្មី​ហើយ​នោះ ទីតាំង​ចាក់សំរាម​ចាស់​ក្នុង​ខណ្ឌដង្កោ​នឹង​ទុកជា​កន្លែង​ផ្ទេរ​សំរាម​ ។ ​ក្រៅពី​នេះ​យើង​ក៏​បាន​ជ្រើសរើស​យក​ទីតាំង​ផ្ទេរ​សំរាម​​ចំនួន​បី​ផ្សេង​ទៀត​នៅ​ជាយ​រាជធានី​ភ្នំពេញ ដែល​ក្នុង​នោះ​នៅ​ខណ្ឌ​ព្រៃ​ព្នៅ​មាន​២​ទីតាំង, ខណ្ឌ​សែន​សុខ​មាន​១​ទីតាំង​ និង​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​១​ទីតាំង​។

លោក​បន្ត​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដេញថ្លៃ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​សំរាម​ចំនួន​បី​រួច​ហើយ ​ក្រោយ​ពី​ក្រុមហ៊ុន​ទាំង​បី​បាន​អនុវត្ត​ការងារ​របស់​ខ្លួន​ហើយ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​មាន​វិធានការ​ក្តៅ ហើយ​ចំពោះ​អ្នក​ដែល​មិន​បាន​បង់ថ្លៃ​សំរាម នឹង​មាន​វិធានការ​ចំពោះ​អ្នក​ទុកដាក់​សំរាម​អាណា​ធិ​ប​តេ​យ្យ​ផង​ដែរ​។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា បញ្ហា​ជំងឺ​កូ​វី​ដ​១៩ អាជ្ញាធរ​រាជធានី​ភ្នំពេញ​មាន​វិធានការ​គ្រប់​ជ្រុងជ្រោយ ដោយ​បាន​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​ខណ្ឌ​ទាំង​១៤ ដើម្បី​បង្ការ​និង​ទប់ស្កាត់​នូវ​ការ​ឆ្លង​ពី​ជម្ងឺ​កូ​វី​ដ​–១៩​នេះ ទៅ​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួងសុខាភិបាល ដោយ​បាន​ដាក់​ទីតាំង​ច​ត្តា​ទ្បី​ស័ក​នៅ​តាម​សាលារៀន​មួយ​ចំនួន​ផង​ដែរ​។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នេះ​ស្ថិត​ក្នុង​អធិបតីភាព​លោកប៉ា សុ​ជាតិ​វង្ស​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក​ឃួ​ង​ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រេ​ី​នរូ​ប​ទៀត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ