​អាជ្ញាធរ​ខេត្ត​កែប​បួងសួង បារមី​4​កន្លែង


ខេត្ត​កែប ៖ រដ្ឋបាល​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា​កន្លង​មកនេះ បាន​រៀបចំ​ធ្វើ​ពិធី​បួងសួង​សុំ​សេចក្ដី សុខចម្រុងចម្រើន ពី​អស់លោកម្ចាស់​ទឹក​ម្ចាស់​ដី​ថែរក្សា​ទឹកដី​ព្រៃ​ព្រឹក្សា​ខេត្ត​កែប ដើម្បី​សុំ​ពរ​ជ័យ ​ពី​ព្រះ​បារមី សូម​ជួយ​មក​ដល់​មន្ត្រី​គ្រប់​មន្ទីរ​នៅ​ជុំវិញ​ខេត្ត ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត និងអភិបាលរង​ខេត្ត ស្នងការ​នគរបាល​ខេត្ត អភិបាល​ស្រុក អភិ បាល ក្រុង រួម​ទាំង​មន្ត្រី​ផ្សេង​ៗ​ទៀត ក៏​មាន​វត្ត​មាននៅ​ក្នុង​ពិធី​នេះ​ដែរ ។ លោក រស់ សុវណ្ណ ជា​គ្រូអា ចារ្យ និង​ជា​អ្នក​រៀបចំ​ក្នុង​ពិធី​បែ​បន់​បួងសួង​នេះ​និយាយ​ថា នៅ​ព្រឹក​ថ្ងៃនេះ ឯកឧត្តម​អភិបាលខេត្ត បាន​ដឹក
នាំ​មន្ត្រីរាជការ​ចូលរួម​បួងសួង​សុំ​សេចក្ដីសុខ​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី​រក្សា​អាណាចក្រ​ខេត្ត​កែប​នេះ ។

ការ​បួង សួង​ដល់​ព្រះ​បារមី​ថែរក្សា​ទឹកដី​ខេត្ត​កែបនេះ​មាន​៤​កន្លែង​ផ្សេង​ៗ​គ្នា​គឺ ១-​នៅ​រង្វង់​មូល​សេះស ២-​មច្ឆា​ទេព ៣-​ព្រះ​ឥសូរ និង​៤-​ព្រះ​នារាយណ៍ និង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា បន្ត​អុជ​ធូប​បួងសួង​នៅ​កន្លែង​លោកយាយ​មៅ​៉ និង​តា​កង្ហារ​ដែក​ផង​ដែរ ។

ទោះបីជា​បែប​ណា ពិធីបួងសួង​នេះ​មិន​មានមន្ត្រី​ណា​ប្រកាស​ឱ្យ​ដឹង​ជា​ផ្លូវការ​ឱ្យ​ពិស្ដារ​ទេ តែមាន​មន្ត្រី​សាលាខេត្ត​មួយ​រូប​និយាយ​ថា ឯកឧត្តមអភិបាលខេត្ត​ថ្មី​ដែល​ទើប​ចូល​កាន់​តំណែង បាន​ប្រ​កូក​ប្រកាស​ឲ្យ​អ្នក​ថែរក្សា​ទឹកដី​ខេត្ត​កែប​ទាំងមូល ជួយ​រារាំង​បាំងបិទ​គ្រោះ​មហន្តរាយ​នានា សូម​ឱ្យ​រំលង​ចៀស​ចេញ​ឆ្ងាយ​ពី​ដែនដី​នេះនិង​នាំ​មក​តែ​ភាព​ចម្រុងចម្រើន ។

មន្ត្រី​សាលាខេត្ត​រូប​នេះ​និយាយ​ថា រដ្ឋបាល​ខេត្ត​រៀបចំ​ធ្វើ​ពិធីបួងសួង​នេះ​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​គឺ​ថ្ងៃ​ទី​៩​និង​ទី​១០ ខែមិថុនា ២០២០ ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ពី​បុរាណ ដែល​គ្មាន​ន័យ​អ្វី​ក្រៅពី​សុំ​ជួប​តែ​សេចក្តីសុខ និង​សន្តិភាព​ត្រជាក់ត្រជំ​នោះ​ឡើយ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ