ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពស់​បើក​វែក​​​ប្រយុទ្ធ​​ទល់​ជាមួយ​ឆ្កែ បែរ​បាត់​បង់ជីវិតអ្នក​ជំនាញ​ចាប់​ពស់​ទៅវិញ

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ពស់វែករនាម​ប្រវែង​ជាង​៣​ម៉ែត្រ​បាន​ចឹក​ស្លាប់​បុរស​ម្នាក់​ដែល​ចូល​ព្រៃ​ហើយ​ព្យាយាម​ចាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិសាស្ត្រ​ភូមិ​សំឡាញ់ ឃុំត្បែង​មួយ ស្រុក​សង្គម​ថ្មី ខេត្តព្រះ វិហារ កាលពី​រសៀល​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៨…

ខេត្តព្រះវិហារ ៖ ពស់វែករនាម​ប្រវែង​ជាង​៣​ម៉ែត្រ​បាន​ចឹក​ស្លាប់​បុរស​ម្នាក់​ដែល​ចូល​ព្រៃ​ហើយ​ព្យាយាម​ចាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិសាស្ត្រ​ភូមិ​សំឡាញ់ ឃុំត្បែង​មួយ ស្រុក​សង្គម​ថ្មី ខេត្តព្រះ វិហារ កាលពី​រសៀល​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២០ ។ នេះ​បើ​តាម​ការ​ប្រាប់​ឱ្យ​ដឹង​ពី​លោក​វរ សេនីយ៍ទោ ជួន មឿ​ន អធិការ​នគរបាល​ស្រុក​សង្គម​ថ្មី ។

តាម​ប្រភព​ព័ត៌មាន​ថា បុរស​រង​គ្រោះ​ឈ្មោះ យាម តាក់ អាយុ​៣៧​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​សំឡាញ ឃុំ​ត្បែង​មួយ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ។ មូលហេតុ​ដែល​បណ្តាល​ឱ្យ​បុរស​រង​គ្រោះ​ខាងលើ​ស្លាប់​នោះ​គឺ​ដោយសារ​តែ​បុរស​នោះ ប្រទះ​ឃើញ​ពស់វែករនាម​ធំ​មួយ​ក្បាល ខណៈ​ជន​រង​គ្រោះ​កំពុង​ដើរ​ក្នុង​ព្រៃ ក៏​ស្ទុះ​ទៅ​ចាប់ តែ​អកុសល​ត្រូវ​ពស់វែក​ដែល​មាន​ពិស​ដ៏​សាហាវ​នេះ​បក​មក​ចឹក​វិញ​ចំ​កំភួនដៃ​ឆ្វេង​។ ភ្លាម​ៗ​នោះ​បុរស​រង​គ្រោះ​បាន​វាយ​ពស់​នោះ​ងាប់ ហើយ​ក៏​យក​ពស់វែករនាម​នេះ​ចេញពី​ព្រៃ ត្រឡប់​មក​ផ្ទះ​ដើម្បី​ឱ្យ​គេ​ជួយ​សង្គ្រោះ តែ​ដោយសារ​តែ​ពិស​ដ៏​សាហាវ​របស់​ពស់វែករនាម​នេះ​បាន​ជ្រាប​ពេញ​ខ្លួន​ក៏​បាន​ធ្វើ​ឱ្យ​បុរស​រង​គ្រោះ​ដួល​ដាច់ខ្យល់​ស្លាប់​ពាក់​កណ្តាលផ្លូវ​បន្សល់​ទុក​ពស់​ដែល​វាយ​ងាប់​នោះ​កាន់​ជាប់​នឹង​ដៃ ។

នេះ​មិនមែន​ជា​លើក​ដំបូង​ទេ​ដែល​ពស់វែករនាម​បាន​វាយប្រហារ​មនុស្ស ។ តាម​កត់សម្គាល់​ជិត​១​ឆ្នាំ​មុន គឺ​ថ្ងៃ​ទី​២៥ មិថុនា ២០១៩ បុរស​វ័យ​ចំណាស់​មាន​ជំនាញ​ចាប់​ពស់​ម្នាក់ បាន​ភ្លាត់ស្នៀត​ត្រូវ​ពស់វែករនាម​ដ៏​ធំ​១​ក្បាល ចឹក​ចំ​ដៃ​ពិស​ជ្រាប​ចូល​ក្នុង​ខ្លួន​ឈឺ​ចុកចាប់រ​ត់ទៅ​រក​ពេទ្យ​ឱ្យ​ជួយ តែ​អកុសល ស្លាប់​ចោល​ប្រពន្ធ​កូន​យ៉ាង​អាណោចអាធ័ម​នៅ​ចំណុច​ចម្ការ​របស់​ខ្លួន ស្ថិត​នៅ​ចំណុច​ភូមិ​សៀម​បូក ឃុំ​សៀម​បូក ស្រុក​សៀម​បូក ។

ជន​រង​គ្រោះ​រូប​នោះ​ឈ្មោះ សុខ ស៊ី​ន អាយុ​៦៦​ឆ្នាំ មុខរបរ​កសិករ មាន​លំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ តាម​ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ចេញ​ទៅ​ដើរ​រក​សត្វ​នៅ​ក្នុង​ចម្កា​របស់​ខ្លួន​ដូច​សព្វដង ដោយ​មាន​បណ្តើរ​ឆ្កែ​មួយ​ក្បាល​ទៅ​ជាមួយ​ផង ។ លុះ​ពេល​ទៅ​ដល់​ក្នុង​ចម្ការ ក៏​ឮ​សំឡេង​ឆ្កែ​ព្រូស​រន្ថើន​ ហើយ​ពេល​ជន​រង​គ្រោះ​ដើរទៅ​មើល​ក៏​ប្រទះ​ឃើញ​ពស់វែករនាម​១​ក្បាល កំពុង​តែ​បើក​វែក​ប្រយុទ្ធ​តទល់​ជាមួយ​ឆ្កែ ។

ឃើញ​ដូច្នេះ​ក៏​ស្ទុះ​ទៅ​ចាប់​ពស់ ដោយ​មិន​ខ្លាចញញើត​អ្វី​សោះ ព្រោះតែ​កន្លង​មក​គាត់​ធ្លាប់​ចាប់​ពស់មានពិស​បានជា​ច្រើន​ក្បាល​មក​ហើយ តែ​លើក​នេះ​ជា​អកុសល ពេល​ចាប់​ពស់វែករនាម​នោះ​បាន​ហើយ តែ​ទំនងជា​ជន​រង​គ្រោះ​ភ្លាត់ស្នៀត ស្រាប់តែ​ត្រូវ​ពស់​បក​ក្បាល​មក​ចឹក​ចំ​ដៃ ធ្វើ​ឱ្យ​ឈឺ​ចុកចាប់​យ៉ាង​ខ្លាំង ។ ភ្លាម​ៗ​ក៏​ប្រញាប់​ដើរទៅ​រក​កូនចៅ​នៅផ្ទះ​ឱ្យ​ជួយ​ដឹក​ទៅ​មណ្ឌល​សុខភាព​កោះ​ព្រះ ដើម្បី​ឱ្យ​ក្រុម​គ្រូពេទ្យ​ជំនាញ​ជួយ​សង្គ្រោះ ប៉ុន្តែ​ពេល​បញ្ជូន​ទៅ​ដល់​គ្រូពេទ្យ​ពិនិត្យ​រួច ក៏​ប្រាប់​ថា ពិសពស់​បាន​ជ្រាប​ពេញ​ខ្លួន​ជន​រង​គ្រោះ​ទៅ​ហើយ មិន​អាច​ជួយ​សង្គ្រោះ​បាន​ទេ ទីបំផុត​ក៏​ស្លាប់ ។

ពស់វែករនាម​រស់នៅ​តែ​ក្នុង​ព្រៃ វាលស្រែ និង​ទំនាប​ដែល​មាន​ច្រើន​ជាងគេ​នៅ​ប្រទេស ឥណ្ឌា និង​តំបន់​អាស៊ី​អាគ្នេយ៍ ។ សត្វ​អ​សិ​រ្ពិ​ស​ជា​ប្រភេទ​ពស់​ដ៏​មាន​គ្រោះថ្នាក់ ហើយ​អាច​មាន​ប្រវែង​រហូត​ដល់​៥​ម៉ែត្រ​ឯណោះ ។ នៅ​ពេល​វា​គិត​ថា​មាន​គ្រោះថ្នាក់ វា​តែង​ងើប​ក្បាល​អើត​ឡើង​ខ្ពស់​ផុត​ពី​ដី​រហូត​ដល់​១,៥​ម៉ែត្រ រួច​ដំឡើង​ស្បែក​ឱ្យ​រីក​ធំ (​គេ​ថា​ពស់​ដកព​ពារ ឬ​បើក​វែក ) ។ ចាស់​បុរាណ​បាន​និយាយ​ពី​អនុភាព​ពិស​របស់​ប្រភេទ​ពស់វែក​ថា ពស់វែកដំបូក​១​ស្រែ ពស់វែកស្រងែ​១​ព្យាម ពស់វែករនាម​បុ​ាំ​ង​ស្ដូក ៕

អត្ថបទសរសេរ ដោយ