ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗទាំងនេះយ៉ាងណាដែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀល ខ្មែរធៀបជាមួយប្រាក់នៃបណ្តាប្រទេសសំខាន់ៗមួយចំនួនដែលប្រជាពលរដ្ឋខ្មែរនិយម ចាយវាយញឹកញាប់ជាងគេ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៨ខែមិថុនា…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀល ខ្មែរធៀបជាមួយប្រាក់នៃបណ្តាប្រទេសសំខាន់ៗមួយចំនួនដែលប្រជាពលរដ្ឋខ្មែរនិយម ចាយវាយញឹកញាប់ជាងគេ ។

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៨ខែមិថុនា ឆ្នាំ ២០២០នេះឱ្យដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤១០៨ រៀល ហើយ ១អឺរ៉ូ ទិញចូល ៤៦៤៩រៀល លក់ចេញ ៤៦៩៦ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៨៧៦ រៀល លក់ចេញ ២៩០៥ រៀល ។

ទន្ទឹមនេះដែរ ១យន់ចិន ទិញចូល ៥៨០ រៀល លក់ចេញ ៥៨៦ រៀល ខណៈដែល ១០០យ៉េនជប៉ុន ទិញចូល ៣៧៤៧ រៀល លក់ចេញ ៣៧៨៥ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៤០ រៀល ហើយលក់ចេញ ៣៤៤ រៀល ។

នៅថ្ងៃដដែលនេះដែរ គឺ ១ដុល្លារសាំងហ្គាពួរ ទិញចូល ២៩៥៣ រៀល លក់ចេញ ២៩៨៣ រៀល និង ១បាតថៃ ទិញចូល ១៣១ រៀល លក់ចេញ ១៣២ រៀល ហើយចំពោះប្រាក់ដុងវៀត ណាមវិញ គឺ ១០០០ដុង ទិញចូល ១៧៧ រៀល និងលក់ចេញ ១៧៨ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ