ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​កន្លែង​កែ​ច្នៃគ្រឿងញៀ.នក្នុង​អា​ផាត​មិន សរុប​៨៧៣០.២៨​ក្រាម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ​(​ក​១០) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឃាត់ខ្លួន ជនសង្ស័យ​៤​នាក់ និង​បាន​ធ្វើតេស្ត​វត្ថុ​តាង​គ្រឿងញៀន​សរុប ៨ ៧៣០.២៨​ក្រាម…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ​(​ក​១០) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឃាត់ខ្លួន ជនសង្ស័យ​៤​នាក់ និង​បាន​ធ្វើតេស្ត​វត្ថុ​តាង​គ្រឿងញៀន​សរុប ៨ ៧៣០.២៨​ក្រាម នៅ​មន្ទីរ ប្រឆាំង​គ្រឿងញៀន នា​ព្រឹក​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​ពីរ​គោលដៅ​ផ្សេង​គ្នា ក្នុង​រាជធានី​ភ្នំពេញ ។

តាម​របាយការណ៍​សង្ខេប ស្តី​ពី​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​កែ​ច្នៃ​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​២០ និង​៤០​នាទី ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​(​ក​១០) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សារី បុត្រ​សត្យា​, លោក​វរសេនីយ៍ឯក យឹ​ម សែន​ឧត្តម នាយករង​មន្ទីរ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ពី​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង បាន​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ និង​ឈាន​ទៅ​បង្ក្រាប នៅ​២​គោលដៅ​ផ្សេង​គ្នា គោលដៅ​ទី​១ ៖

នៅ​ចំណុច​ក្បែរ​ស្ថានទូត​អូស្ត្រាលី ផ្លូវ​ចូល​ទៅ​កោះ​ពេជ្រ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង​គោលដៅ​ទី​២ ៖ នៅ​ចំណុច​អា​ផាត​មិន សុភា ផ្ទះ​លេខ​១៥ ផ្លូវ​៣៥២ ស្ថិត​នៅ​សង្កាត់ បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។ លទ្ធផល (​ក​)​ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់ ១-​ឈ្មោះ LEE SHAOFENG ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ ចិន​(​តៃវ៉ាន់​)​។ ២-​ឈ្មោះ HE YI RI ភេទ​ប្រុស កើត 16.06.1964 ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ G45794394 ៣- ឈ្មោះ ZHANG JUN ភេទ ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ ចិន​។ ៤-​ឈ្មោះ CAI TAO ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ចិន​។

(​ខ​) ចាប់​យក​វត្ថ​តាង សរុប​រួម ៖ ១-​សារធាតុ​ញៀន​សរុប ទម្ងន់ 7307.12g កេ​តា​មីន​(Ketamine) 5094.51g, ម៉េ​តំ​ហ្វេ​តា​មីន​(ICE) 2184.55g, ហេ​រ៉ូ​អ៊ី​ន​(Heroin) 0.31g, អ៊ិ​ច​ស្តា​ស៊ី​(MDMA) 25.75g ២-​សារធាតុ​គីមី​ផ្សំ សរុប 109 kgs 519.20g, សារធាតុ​គីមី​ផ្សំ ៤​ប្រភេទ (​ស្ថិត​ក្នុង​តារាង​៤) 16kg 490.38g, សារធាតុ​គីមី​ផ្សំ ៩​ប្រភេទ (​គ្មាន​ក្នុង​តារាង​) 93 kgs 028.82g​។ តាម​របាយការណ៍ ដែល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ធ្វើតេស្ត និង​បូក​សរុប​ចុង​ក្រោយ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២០​បាន ឲ្យ​ដឹង​ថា ៖

១.​ថ្នាំ​ញៀន​ប្រភេទ Ice ក្រាម សរុប ២១០៧,២៣​ក្រាម ២.​ថ្នាំ​ញៀន​ប្រភេទ Ice រាវ សរុប ៦៥,៤២​ក្រាម ៣.​ថ្នាំ​ញៀន​ប្រភេទ Wy គ្រាប់ សរុប ១៣,៩០​ក្រាម ៤.​កា​តា​មីន សរុប ៥០០២,១០​ក្រាម ៥.​ថ្នាំ​គ្រាប់ MDMA ៥,៤៥​ក្រាម ៦.​ក្រាម​ពណ៌​កាហ្វេ MDMA ២០,៣០​ក្រាម ៧.​ម្សៅ​ស​ហេ​រ៉ូ​អ៊ី​ន ០,៣១​ក្រាម ៨.Clanazolam (​ម្សៅ​ពណ៌​លឿង​) ០,៧៦​ក្រ​រាម ៩.MDP2P (​ម្សៅ​ស​) ៨០០,៨២​ក្រាម ១០.(​ក្រាម​ស​ភ្លឺ​) Methylamine Hcl ៦២១,៥៨​ក្រាម សរុប​មាន​ទម្ងន់ ៨៧៣០.២៨​ក្រាម​។ តាម​ការ​ឲ្យ​ដឹង​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ិ​ន សុង នាយករង​មន្ទីរ នៅ​ល្ងាច​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ នៅ​ថ្ងៃស្អែក​នេះ​៕ ដោយ ៖ យន់ ស៊ី​ថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ