ខណៈគ្រញូងក្នុងស្រុកខ្មែរត្រូវឈ្មួញកាប់មិនឈប់ ស្រាប់តែលេចវត្តមានដើមគ្រញូងហៃណាន
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ គ្រញូងហៃណាន គឺជាប្រភេទឈើប្រណិតមានដើមកំណើតនៅប្រទេសចិន បច្ចុប្បន្ន ត្រូវបានលោក ព្រុំ ហួយ ម្ចាស់កសិដ្ឋាន គ្រីនហ្វាម…
ខេត្តកំពង់ឆ្នាំង ៖ គ្រញូងហៃណាន គឺជាប្រភេទឈើប្រណិតមានដើមកំណើតនៅប្រទេសចិន បច្ចុប្បន្ន ត្រូវបានលោក ព្រុំ ហួយ ម្ចាស់កសិដ្ឋាន គ្រីនហ្វាម…
ខេត្តកំពង់ឆ្នាំង ៖ គ្រញូងហៃណាន គឺជាប្រភេទឈើប្រណិតមានដើមកំណើតនៅប្រទេសចិន បច្ចុប្បន្ន ត្រូវបានលោក ព្រុំ ហួយ ម្ចាស់កសិដ្ឋាន គ្រីនហ្វាម មានទីតាំងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស បានធ្វើការនាំពូជយកមកបណ្តុះរាប់ម៉ឺនដើម ក្នុងគោលបំណងដាំលើផ្ទៃដីជាង៣០០ហិកតា និងសម្រាប់កូនចែកចាយជូនអតិថិជននៅក្នុងស្រុកសំរាប់ដាំដុះតាមចំការ ឬដាំលំអរតាមគេហដ្ឋាន ហើយអាចទទួលផល ក្នុងរយៈពេល៧ឆ្នាំ ។
តាមប្រភពព័ត៌មានបានអោយដឹងថា ដើមគ្រញូងហៃណាន គឺជាដើមឈើប្រណិតដ៏មានតម្លៃនៅក្នុងប្រទេសចិន ដែលនៅក្នុងទីផ្សារអន្តរជាតិបានទទួលស្គាល់ និងតម្រូវការច្រើនសំរាប់ធ្វើជាគ្រឿងសង្ខារិម មានតុទូកៅអី គ្រែ និងធ្វើរបស់ប្រើប្រាស់ដែលគេនិយមចូលចិត្ត ដូចជាធ្វើជាក្តារបន្ទះតូចធំ បិតលំអរនៅក្នុងរថយន្តជាដើម។ល។ យើងអាចទទួលផលពីដើមគ្រញូងហៃណាន ក្នុងរយៈពេល៥ឆ្នាំទៅ៧ឆ្នាំ ទៅតាមប្រភេទដី ។
ក្នុងរយៈពេលនេះ ដើមគ្រញូងមានមុខកាត់២តឹក និងអាចមានខ្លឹម១,៥០តឹក គឺមានក្រយ៉ៅខ្លឹមស្រទាប់ៗយ៉ាងល្អប្រណិត ដែលអាចលក់ចេញនៅក្នុងទីផ្សារក្នុងស្រុក និងក្រៅស្រុកជាង១ពាន់ដុល្លារ បើក្នុង១ដើម មានខ្លឹម២តឹកប្រវែង៤ម៉ែត្រ ។ ប៉ុន្តែយើងក៏អាចទទួលបានពីវាក្នុងរយៈពេល២ឆ្នាំផងដែរ បើយើងចង់លក់កូនឈើប្រភេទនេះ សម្រាប់អ្នកត្រូវការទិញយកទៅដាំលំអរ តាមសណ្ឋាគារ ភូមិគ្រឹះ និងតាម ក្រុមហ៊ុនជាដើម ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ