ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តី​ម៉ែឪ​មាន​តម្លៃ​មហាសាល

3 ឆ្នាំ មុន

វាចា​ឪពុក​ម្តាយ​ប្រៃ​និង​ជ្រៅ​ជាង​មហាសមុទ្រ មាន​តម្លៃ​ធំធេង​ណា​ង​ស់ កូនប្រុស​ស្រី​ទាំងឡាយ​ណា​មិន​ស្ដាប់​តាម​ពាក្យ​របស់​ឪពុក​ម្ដាយ កូនប្រុស​ស្រី​ទាំងឡាយ​នោះ​ច្រើន​តែ​បរាជ័យ​នៅ​រាល់​ការងារ​ដែល​ខ្លួន​ធ្វើ ឬ​ជួប​ឧបសគ្គ​បង្ក​ឲ្យ​មាន​បញ្ហា ដែល​មិន​ចេះ​ដោះស្រាយ​បាន និង​ជួប​នូវ​សេចក្ដី​ទុក្ខ​លំបាក​សព្វគ្រប់​បែប​យ៉ាង​នៅ​ក្នុង​ជីវិត ដែល​មិន​អាច​គេច​ផុត​ឡើយ ហើយ​ទៅ​ណា​មក​ណា តែង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ព្រោះ​ទោស​នៃ​ការ​មិន​ស្ដាប់​តាម​ពាក្យ​ឪពុក​ម្ដាយ​នោះ​ឯង…

វាចា​ឪពុក​ម្តាយ​ប្រៃ​និង​ជ្រៅ​ជាង​មហាសមុទ្រ មាន​តម្លៃ​ធំធេង​ណា​ង​ស់ កូនប្រុស​ស្រី​ទាំងឡាយ​ណា​មិន​ស្ដាប់​តាម​ពាក្យ​របស់​ឪពុក​ម្ដាយ កូនប្រុស​ស្រី​ទាំងឡាយ​នោះ​ច្រើន​តែ​បរាជ័យ​នៅ​រាល់​ការងារ​ដែល​ខ្លួន​ធ្វើ ឬ​ជួប​ឧបសគ្គ​បង្ក​ឲ្យ​មាន​បញ្ហា ដែល​មិន​ចេះ​ដោះស្រាយ​បាន និង​ជួប​នូវ​សេចក្ដី​ទុក្ខ​លំបាក​សព្វគ្រប់​បែប​យ៉ាង​នៅ​ក្នុង​ជីវិត ដែល​មិន​អាច​គេច​ផុត​ឡើយ ហើយ​ទៅ​ណា​មក​ណា តែង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ព្រោះ​ទោស​នៃ​ការ​មិន​ស្ដាប់​តាម​ពាក្យ​ឪពុក​ម្ដាយ​នោះ​ឯង ។

កូន​ទាំងឡាយ​ត្រូវ​ដឹង​ថា ពាក្យ​សម្តី​ឪពុក​ម្តាយ​មាន​តម្លៃ​ជាងមាស​ជាង​ពេជ្រ​ទៅ​ទៀត ចង់ឱ្យ​តែ​កូន​បាន​សុខ​ជោគជ័យ​ក្នុង​កិច្ចការ​គ្រប់យ៉ាង កូន​ណា​ប្រតិបត្តិ​តាម កូន​នោះ​នឹង​បាន​ល្អ ជោគជ័យ ចម្រុងចម្រើន​រមែង​រស់នៅ​ដោយ​សុខ​សុភមង្គល​ក្នុង​ជីវិត​ទាំង​ក្នុង​លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង ។

អ្នកប្រាជ្ញ​ពោល​ថា គុណ​ឪពុក​ម្តាយធំ​ធេង​ណាស់ ជា​គុណ​រាប់​មិន​បាន ប្រមាណ​មិន​ត្រូវ ជ្រៅ​និង​ប្រៃ​ជាង​មហាសមុទ្រ ពោល​ឱ្យ​កូន​ណា​បាន​សុខ នឹង​បាន​សុខ ពោល​ឱ្យ​កូន​ណា​មានទុក្ខ នឹង​មានទុក្ខ ជា​វាចា​ដែល​ស័ក្តិសិទ្ធិ​បំផុត សូម​កូនប្រុស​ស្រី​ស្តាប់​ឱ្យ​ជាក់​ណា ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ