ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ម្នាក់​ទៀត​ហើយ​មក​ពី​បារាំង

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងសុខាភិបាល​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ម្នាក់​ទៀតហើយ​ សរុប​អ្នក​កំពុង​ព្យាបាល​​មាន​ចំនួន​៣​នាក់ ហើយ​អ្នក​ឆ្លង​ទូ​ទាំង​ប្រទេស​កើន​ដល់​១២៦​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​៧ ​ខែមិថុនា ឆ្នាំ​២០២០​។ ​យោង​តាម​ការ​ចេញផ្សាយ​បស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ គិ​ត​ត្រឹម​ថ្ងៃ​ទី​៧…

​រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងសុខាភិបាល​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ម្នាក់​ទៀតហើយ​ សរុប​អ្នក​កំពុង​ព្យាបាល​​មាន​ចំនួន​៣​នាក់ ហើយ​អ្នក​ឆ្លង​ទូ​ទាំង​ប្រទេស​កើន​ដល់​១២៦​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​៧ ​ខែមិថុនា ឆ្នាំ​២០២០​។

​យោង​តាម​ការ​ចេញផ្សាយ​បស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ គិ​ត​ត្រឹម​ថ្ងៃ​ទី​៧ ខែមិថុនា​ ឆ្នាំ​២០២០​ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន​១២៣​នា​ក់ ស្មើនឹង​៩៨.៤០% ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វី​ដ​១៩​ទាំងអស់ នៅ​ក្នុង ចំនួន​នេះ​មាន​ស្រី​៣៩​នាក់ និង​បុរស​៨៤​នាក់ ។

អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​រដ្ឋ​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​មាន​ចំនួន​៣​នាក់ (​ជា​បុរស​) រួម​មាន ជនជាតិ​ខ្មែរ​១ នាក់​ដែល​បាន​វិល​ត្រឡប់​ពី​ប្រទេស​ហ្វី​លី​ពី​ន និង​បុរស​ជនជាតិ​ខ្មែរ បារាំង​ដែល​មាន​លទ្ធ ផល​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត និង​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា ជ​ប៉ុ​ុ​ន​មង្គលបុរី នៃ​ខេត្តបន្ទាយមានជ័យ​។

​ក្រសួង​បន្ត​ថា​ នៅ​ថ្ងៃ​ទី​៦​ ខែមិថុនា ឆ្នាំ​២០២០ មាន​ករណី​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​ចំពោះ បុរស​ជនជាតិ​ខ្មែរ​បារាំង អាយុ​៣០ ឆ្នាំ ធ្វើ​ដំណើរ​មក​ពី​ប្រទេស​បារាំង​តាម​ជើង​ហោះ ហើយពី​សារ​ធារ​ណ​រដ្ឋ​កូរ៉េ មក​ដល់​កម្ពុ​ចា​កាលពី​ថ្ងៃ​ទី​២៤ ​ខែឧសភា ឆ្នាំ​២០២០ ស្នាក់​នៅ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យ​ក​វត្ថុ​សំណាក​របស់​គាត់ ទៅ​វិភាគ​ឡើង​វិញ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័​កម្ពុជា​ក្នុង​កំឡុង​ថ្ងៃ​ទី​១៣ នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​របស់​គាត់ ដែល​ទទួល​បាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ នៅ​ថ្ងៃ​ទី​៦​ខែមិថុនា​ឆ្នាំ​២០២០​។ ប​ច្ចុ​ប្ប​បុរស​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត​។

​ក្រសួង​កត់​សម្គាល់ថា​លទ្ធផល​វិភាគ​សំណាក​របស់​គាត់​នៅ​ថ្ងៃ​ទី​២៥​ខែឧសភា ឆ្នាំ​២០២០ គឺ​អវិជ្ជមាន ។ ប្រទេស​ដែល​បុរស​ខាងលើ​នេះ​បាន​ធ្វើ​ដំណើរ និង​ថ្នាក់​នៅ​រយៈពេល ១៤​ថ្ងៃ​ចុង​ក្រោយ មុន​មក​ដល់​កម្ពុជា​គឺ​ប្រទេស​អស់​គ្លេ​ស​ប្រទេស​អា​ល្លី​ម៉​ង់ ប្រទេស​បារាំង និង​ប្រទេស​កូរ៉េ​។

​ក្រសួង​អះអាង​ថា​ក្រុមការងារ​ឆ្ល​យ​តប​បន្ទាន់​របស់​ក្រសួង​នឹង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ទៀត​ដើម្បី​រក​អ្នក​ប៉ះពាល់​។ ចំនួន​អ្នក​ធ្វើតេស្ត​អ្នក ដំណើរ​យ​តាម​យន្តហោះ​សរុប​ចាប់ពី​ថ្ងៃ​ទី​១៦​ខែឧសភា ឆ្នាំ​២០២០​មក​ដល់​បច្ចុប្បន្ន ចំនួន​ធ្វើតេស្ត អ្នកដំណើរ​តាម​យន្តហោះ​សរុប​មាន​៣៦៣៧​នាក់ ស្រី (​ស្រី ៧៥៦​នាក់ និង​បុរស​២៨៨១​នាក់​)​។ ការ​ធ្វើតេស្ត សំណាក់​វត្ថុ​វិភាគ​នៅ​ក្នុង​ចំនួន​សរុប​ទាំង​អស់នេះ មាន​លទ្ធភាព​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ចំនួន​៣​នាក់ ដែល​ម្នាក់​ជា​ស្ត្រី​មក​ពី​សហរដ្ឋអាមេរិក បានជា​សះស្បើយ ហើយ និង នៅ​សល់​ចំនួន​២​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​។

​ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ទៀត​ថា ចំនួន​ធ្វើតេស្ត​សំណាក​វត្ថុ​វិភាគ​សរុប ទាំង​ប្រទេស គិត​ចាប់ពី​ខែមករា ឆ្នាំ​២០២០ មក​ដល់​បច្ចុប្បន្ន​នេះ វត្ថុ​សំណាក​សរុប​ទូ​ទាំង ប្រទេស​មាន​ចំនួន​២១.៧៤៩​សំណាក​ដែ ល​ស្មើនឹង ១.៣១០​សំណាក ក្នុង​ចំណោម​ប្រជា ជន​មូ​យ​លាន​នាក់​ដែល​តួលេខ​នេះ​ខ្ពស់​ជាង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ