ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បញ្ជា​ទិញ​ផលិតផល​កាត់ដេរ​ពី​ក្រៅប្រទេស​អាច​នឹង​ធ្លាក់​ចុះ​ពី ៥០​ទៅ ៦០​ភាគរយ​ក្នុង​ត្រី មាស​ទី ២

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា​ក្នុង​រយៈ ពេល​ថ្មី​ៗ​នេះ​កាន់តែ​មាន​ភាពអាក្រក់​ឡើង ដោយសារ​តែ​ស្ថានភាព​កូ​វី​ដ ១៩ នៅ​ក្រៅ​ប្រ ទេស​នៅ​តែ​ចោទ​ជា​បញ្ហា ធ្វើ​ឱ្យ​ការ​បញ្ជា​ទិញ​ពី​ប្រទេស​ធំ​ៗ​មួយ​ចំនួន​លើ​ផលិតផល…

រាជធានី​ភ្នំពេញ ៖ វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា​ក្នុង​រយៈ ពេល​ថ្មី​ៗ​នេះ​កាន់តែ​មាន​ភាពអាក្រក់​ឡើង ដោយសារ​តែ​ស្ថានភាព​កូ​វី​ដ ១៩ នៅ​ក្រៅ​ប្រ ទេស​នៅ​តែ​ចោទ​ជា​បញ្ហា ធ្វើ​ឱ្យ​ការ​បញ្ជា​ទិញ​ពី​ប្រទេស​ធំ​ៗ​មួយ​ចំនួន​លើ​ផលិតផល សម្លៀក​បំពាក់ និង​ស្បែកជើង​កាន់តែ​តិច​ទៀត ដែល​ធ្វើ​ហេតុ​ធ្វើ​ឱ្យ​ហានិភ័យ​នៃ​ការ​ផ្អាក ដំណើរការ​ផលិត​កាន់តែ​ខ្ពស់ ។

យោង​តាម​ការ​ព្យាករណ៍​ពី​ខាង​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែក ជើង​កម្ពុជា បានឱ្យ​ដឹង​ថា នៅ​ក្នុង​ត្រីមាស​ទី ២ នៃ​ឆ្នាំ ២០២០​នេះ​វិស័យ​នេះ​នឹង​បាត់បង់​អ្នក បញ្ជា​ទិញ​ពី ៥០ ទៅ ៦០​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០១៩ ។

លោក ប៊េ​ន កៅ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង ស្បែកជើង​ហៅ​កាត់​ថា GMAC បានឱ្យ​ដឹង​ថា ហាង​លក់រាយ​ល្បី​ៗ​នៅ​សហភាព​អឺរ៉ុប និង អា​មេ​រិ​ក​ខាងត្បូង បាន​បង្ខំចិត្ត​ផ្អាក ឬ​លុប​ចោលការ​បញ្ជា​ទិញ ដោយសារ​តែ​វិបត្តិ​ហិរញ្ញវត្ថុ ពីព្រោះ​តែ​ការ​រីក​រាល​ដា​នៃ​កូ​វី​ដ ១៩ ។ លោក​បន្ត​ថា ៖ «​យើង​ព្យាករណ៍​ថា ផលិតផល ម្លៀ​ក​បំពាក់ ស្បែកជើង និង​សម្ភារ​ធ្វើ​ដំណើរ​ដែល​ផលិត​ផ​នៅ​កម្ពុជា នឹង​អាច​បាត់បង់​ការ បញ្ជា​ទិញ​ពី ៥០ ទៅ ៦០​ភាគរយ ក្នុង​ត្រីមាស​ទី ២ ឆ្នាំ ២០២០​នេះ បើ​ធៀប​នឹង​ចំនួន​អ្នក បញ្ជា​ទិញ​ក្នុង​ត្រីមាស​ទី ២ ឆ្នាំ ២០១៩ » ។

លោក ប៊េ​ន បន្ថែម​ថា សមាគម​ព្យាករណ៍​ថា វិស័យ​នេះ​អាច​នឹង​ប្រសើរ​បន្តិច​វិញ​នៅ មុន​ឆ្នាំ ២០២១ ប៉ុន្តែ​ក្នុង​ពេល​ដែល​វិស័យ​នេះ ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់​នេះ ពលរដ្ឋ​កម្ពុជា រាប់រយ​ពាន់​នាក់​នឹង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​បាត់បង់​ការងារ ហើយ​ពលរដ្ឋ​រាប់​លាន​នាក់ នឹង​ត្រលប់​ទៅ​រក​ភាព​ក្រីក្រ​វិញ ។

បើ​តាម​របាយការណ៍​របស់​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង កម្ពុជា បាន​បង្ហាញ​ផង​ដែរ​ថា គិត​មក​ដល់​បច្ចុប្បន្ន​នេះ មាន​រោងចក្រ​ប្រមាណ ២៥០​រោង ចក្រ​ហើយ​បាន​ផ្អាក​សកម្មភាព​ផលិត​ដោយសារ​តែ​កូ​វី​ដ ១៩ ដោយ​ក្នុង​នោះ​មាន​កម្មករ កម្មការិនី​ប្រមាណ ១៣​ម៉ឺន​នាក់​ហើយ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ សម្លៀក​បំពាក់ និង​ស្បែកជើង​ត្រូវ​បាន​ព្យួរការងារ ដែល​ភាគច្រើន គឺជា​ស្ត្រី ។ យ៉ាងណា​ក៏​ដោយនៅ​ថ្ងៃ ខាង​មុខ បើសិន​ស្ថានភាព​នៅ​តែ​មិន​អំណោយផល ហានិភ័យ​នៃ​ការ​បាត់បង់​ការងារ​របស់ ពលរដ្ឋ​កម្ពុជា នឹង​មាន​ចំនួន​កាន់តែ​កើនឡើង នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ។

ទោះជា​យ៉ាងណា​ក្ដី រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដា ល​វិជ្ជាជីវៈ ក៏​បាន​ជួយ​សម្រួល​បន្ទុក​មួយ​ចំនួន​ដល់​កម្មករនិយោជិត​ដែល​បាត់បង់​ការងារ ផង​ដែរ នៅ​ក្នុង​វិស័យ​ឧស្សាហក​កម្ម​កាត់ដេរ ដោយ​ក្រសួង​បាន​ប្រកាស​ដល់​កម្មករ និ​យោ ជិត​នៅ​តាម​ក្រុមហ៊ុន​ដែល​បាន​ដាក់​ព្យួរការងារ​ទៅ​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​តាម​រយៈ​ធនាគារ​ឯកទេស​វី​ង ហើយ​ទឹកប្រាក់​នោះ​ក៏​មាន​បរិមាណ​ទៅ​តាម​ចំនួន​ថ្ងៃ​ដែល​បាន ព្យួរការងារ​របស់​ក្រុមហ៊ុន​ខ្លួន​ធ្វើការ​ផង​ដែរ ។

សូម​បញ្ជាក់​ថា ធនាគារពិភពលោក​ក៏​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ ទំនិញ​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ផង​ដែរ ជា​ពិសេស​ផលិតផល​វាយ​ន​ភណ្ឌ​ដែល បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប និង​អា​មេ​រិ​កបាន​ធ្លាក់​ចុះ ។

លោក លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា បាន​និ​យា យ​ថា វិស័យ​កាត់ដេរ គឺជា​វិស័យ​មួយ​ធំ​ដែល​គាំទ្រ​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា ដូច​ជា ការ​នាំ​ចេញ​សម្លៀក​បំពាក់​ស្បែកជើង និង​សម្ភារ​ធ្វើ​ដំណើរ ហើយ​វិស័យ​នេះ ចាប់ផ្ដើម ទទួល​ឥទ្ធិពល​អវិជ្ជមាន​ពី​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ នៅ​ពេល​ថ្មី​ៗ​ចុង​ក្រោយ​នេះ ដែល ធ្វើ​ឱ្យ​រោងចក្រ​កាន់តែ​ច្រើន​ចាប់ផ្ដើម​បិទទ្វារ និង​កម្មក​កាន់តែ​ច្រើន​ចាប់ផ្ដើម​បាត់បង់​ការ ងារ​ធ្វើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ