ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​មាន​ជំនឿព្រោះ​យល់​ថា​ទឹក​ដែល​ហូរ​តាម​ទី​នេះ​ជា​ប្រភព​នៃ​ការ​ចម្រុងចម្រើន និង​ត្រជាក់ត្រជុំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្បាលស្ពាន​មាន​ចម្ងាយ ៥០ គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​សៀមរាប និង​ប្រហែល ១៧-១៨ គីឡូម៉ែត្រ ពី​ប្រាសាទបន្ទាយស្រី កន្លែង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា…

រាជធានី​ភ្នំពេញ ៖ ក្បាលស្ពាន​មាន​ចម្ងាយ ៥០ គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​សៀមរាប និង​ប្រហែល ១៧-១៨ គីឡូម៉ែត្រ ពី​ប្រាសាទបន្ទាយស្រី កន្លែង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ជ្រលង​នៃ​លិង្គ ១០០០, និង​មាន​ផ្លូវ​ឡើង​ភ្នំ​ប្រវែង ១៥០០ ម៉ែត្រ (​ពីក្រោម​ឡើង​ទៅ​លើ​ភ្នំ​) ។ កន្លែង​នេះ​មាន​ចម្លាក់​ធ្វើ​អំពី​ថ្ម​នៅ​ក្នុង​ស្ទឹង និង​ជុំវិញ​ស្ទឹង​ក្បាលស្ពាន ចម្លាក់​ទាំងនោះ​ភាគច្រើន​សាង​ឡើង​ពី​សតវត្ស​ទី ១១ នៃ​គ្រិស្តសករាជ ។ ក្បាលស្ពាន​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ ព្រះបាទ​សូរ្យ​វរ្ម័ន​ទី ១, និង​ស្ថាបនា​រួច​ជា​ស្ថាពរ​ដោយ​ព្រះបាទ​ឧទ​យា​ទិ​ត្យ​វរ្ម័ន​ទី ២ ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា ចេញផ្សាយ​នា​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២០ ។

ប្រជាជន​មាន​ជំនឿ ដោយសារ​គេ​យល់​ថា ទឹក​ដែល​ហូរ​តាម​ទី​នេះ គឺជា​ប្រភព​នៃ​ការ​ចម្រុងចម្រើន និង​ត្រជាក់ត្រជុំ ហើយ​ម្យ៉ាងទៀត​យក​ទៅ​ប្រើ​ការ​ក្នុង​កសិកម្ម​ផង គេ​បាន​ឆ្លាក់​លិង្គ​រាប់រយ​ដែល​ស្នង ព្រះ​ឥសូរ នៅ​តាម​បាត​ស្ទឹង ចាប់ពី​ខាងជើង​ផែ្ន​ក​ខាងលើ​នៃ​ស្ពានថ្ម​ធម្មជាតិ ចុះ​មក​ក្រោម​រហូត​ដល់​ទឹកធ្លាក់ មាន​ប្រវែង ១៥០ ម៉ែត្រ ។

ដូ​ចេះ្ន​ហើយ​បានជា​សិលាចារឹក​សំស្ក្រឹត ហៅ​ទី​នេះ​ថា «​សហ​ស្រ​លិង្គ​» (​លិង្គ​១០០០) ។ កន្លែង​ខ្លះ​ក៏​មាន​ឆ្លាក់​យោនី​ជាប​ល្ល័​ង្គ​ភ្ជាប់​ជាមួយ​ផង ចម្លាក់​ទាំងនេះ រាយ​នៅ​បាត​ស្ទឹង ប្រវែង​ប្រមាណ ២០០ ម៉ែត្រ នៅ​តាម​ច្រាំង​និង​នៅ​លើ​ជញ្ជាំង​ខ្លះ​ៗ​ផង ។

ក្រៅពី​នេះ​មាន​ចម្លាក់​ជា​ច្រើន​ក​នែ្ល​ង​មាន​រូប ព្រះ​នារាយណ៍ ផ្ទុំ​កណ្តាល​មហាសមុទ្រ នា​អន្តរកប្ប​មួយ​។ទឹក​ដែល​ហូរ​កាត់​ព្រមទាំង​ទទួល​មន្ត​ពី​ចម្លាក់ អស់ទាំង​នេះ​ហើយ​ដែល​បង្កើត​ជា​ស្ទឹង​ឬ​ស្សី ហើយ​បែក​មក​ជា ស្ទឹង​ពួក និង​ស្ទឹង​សៀមរាប ៕