ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ៖ អគារ​រដ្ឋបាល​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បង្ហាញ​ពី​កម្លាំង​សាមគ្គី​

3 ឆ្នាំ មុន
  • ភ្នំពេញ

សាងសង់​នៅ​ទីតាំង​ចាស់ អគារ​រដ្ឋបាល​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​កំពុង​លេច​រូបរាង​យ៉ាង​ធំ​ស្កឹមស្កៃ​បង្ហាញ​សាធារណជន នៅ​លើ​ដង​មហាផ្ទៃ​មមាញឹក​ក្នុង​រាជធានី​ភ្នំពេញ គឺ​មហា​វិធី ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់​។ អគារ​ដែល​សាងសង់​បាន​៩៥%​នេះ មាន​កម្ពស់​៥​ជាន់ ទំហំ​សំណង់​អគារ…

សាងសង់​នៅ​ទីតាំង​ចាស់ អគារ​រដ្ឋបាល​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​កំពុង​លេច​រូបរាង​យ៉ាង​ធំ​ស្កឹមស្កៃ​បង្ហាញ​សាធារណជន នៅ​លើ​ដង​មហាផ្ទៃ​មមាញឹក​ក្នុង​រាជធានី​ភ្នំពេញ គឺ​មហា​វិធី ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់​។

អគារ​ដែល​សាងសង់​បាន​៩៥%​នេះ មាន​កម្ពស់​៥​ជាន់ ទំហំ​សំណង់​អគារ គឺ​ប្រមាណ​៥០,០០០​ម៉ែត្រក្រឡា រំលេច​ដោយ​ក្បូរក្បាច់​រចនាបថ​ខ្មែរ​ដ៏​ល្អ​វិចិត្រ​ជាមួយ​សោភ័ណ​ភាពល្អ​ប្រណិត ដោយ​មាន​បណ្ដោយ​១៥០​ម៉ែត្រ , ទទឹង​៧៤ ម៉ែត្រ កម្ពស់​អគារ​គិត​អំពី​ទីលាន​មហាជន ខាង​មុខ​រហូត​ទៅ​ដល់​កំពូល​ពេជ្រ មាន​កម្ពស់​៤៨​ម៉ែត្រ ។

លោក ឈឹ​ម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ថា វត្តមាន​អគារ​ដ៏​ធំ​ស្កឹមស្កៃ​នេះ​បង្ហាញ​ពី​ភាពរឹងមាំ និង​ជា​និមិត្តរូប​នៃ​ការ​រួបរួម សាមគ្គីភាព និង​ភាព​រុងរឿង​ដ៏​អស្ចារ្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។ លោក​ថា ថវិកា​សាងសង់​អគារ​ជា​ប្រវត្តិសាស្ត្រ​នេះ បាន​មក​ពី​ការ​បរិច្ចាគ​របស់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ។

អគារ​គណបក្ស​ប្រជាជន​កម្ពុជា មាន​សាល​បដិសណ្ឋារកិច្ច ដែល​មាន​ក្រឡា​ផ្ទៃ​ប្រមាណ ៣​ពាន់​ម៉ែត្រក្រឡា ដែល​អាច​ដាក់​មនុស្ស​បាន​ប្រមាណ​ជាង​៤,០០០​នាក់​, មាន​អាហារ​ដ្ឋា​ន​នៅ​ផ្នែក​ខាងត្បូង​អគារ ដែល​អាច​ដាក់​មនុស្ស​បាន​ចំនួន​១២០​នាក់​។

អគារ​មាន​បន្ទប់​សោត​ទស្សន៍ បន្ទប់​កាត់ត បន្ទប់​រដ្ឋបាល មាន​បន្ទប់​សម្រាប់​ជន​ពិការ មាន​បន្ទប់​ឃ្លាំង មាន​បន្ទប់​សម្រាប់​កងការពារ បន្ទប់​ប្រជុំ​គណៈ​ប្រចាំការ និង​បន្ទប់​ប្រជុំ​អន្តរជាតិ មាន​ការិយាល័យ​សម្រាប់​សម្រាក និង​ការិយាល័យ​សម្ដេច​ប្រធានកិត្តិយស ការិយាល័យ​សម្រាប់​ប្រឹក្សា​គណៈ​អចិន្ត្រៃយ៍ ការិយាល័យ​សមាជិក​អចិន្ត្រៃយ៍ និង​បន្ទប់​ទទួលទាន​អាហារ​ជាដើម ។

នៅ​ជាន់​ផ្ទាល់​ដី​មាន​ចំណតរថយន្ត​ជាង​៥០០​ចំណត និង​ទីធ្លា​មុខ​អគារ​សម្រាប់​មហាជន​យើង​អាច​ចត​រថយន្ត​បាន​៣០០​គ្រឿង ។ នៅ​ជាន់​លើ គឺ​មាន​សាល​សម្រាប់​ប្រជុំ​ជា​លក្ខណៈ​មហាជន​ដែល​អាច​ដាក់​មនុស្ស​បាន​ចំនួន​ប្រមាណ​ជា​១​ម៉ឺន​នាក់ ។ នៅ​ជាន់​ទី​៥ មាន​សាល​ប្រជុំ​ធំ ដែល​មាន​ចំនួន​កៅអី​អាច​ដាក់​បាន​ប្រមាណ ៣,៤៧៤ នាក់ មាន​ទី​សម្រាក​នៅ​សងខាង​ដែល​អាច​ដាក់​មនុស្ស​បាន ៣៤៧០ នាក់​ផង​ដែរ​។
អគារ​ទីស្នាក់ការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​រចនា​រួម​បញ្ចូល​គ្នា​នូវ​រចនាបថ ប្រាសាទអង្គរវត្ត រចនាបថ​បន្ទាយស្រី និង​រចនាបថ​កណ្ដាល ។ គណបក្ស​ប្រជាជន​កម្ពុជា ប្រជាជន​កម្ពុជា​បាន​បង្កើត​នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ ជា​គណបក្ស​នយោបាយ​មួយ ដែល​បាន​រំដោះ​ពលរដ្ឋ​ចេញពី​របប​ខ្មែរក្រហម​នៅ​ឆ្នាំ​១៩៧៩ ។

សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គ​បក្ស​ដែល​បាន​អញ្ជើញ​ទៅ​ពិនិត្យ​ការ​សាងសង់ អគារ​ថ្មី​របស់​គណបក្ស កាលពី​ថ្ងៃ​ទី​៥​មិថុនា​នេះ ។ សម្រាប​សម្តេច​គណបក្ស​កម្ពុជា​ប្រជាជន​កម្ពុជា​បាន​បំពេញបេសកកម្ម​យ៉ាង​សកម្ម​ជាទី​បំផុត ដើម្បី​នាំ​មក​នូវ​ឧត្តម​ប្រយោជន៍​សម្រាប់​ជាតិ​កម្ពុជា ។

គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​គោលបំណង និង​ឧត្តមគតិ​របស់​ខ្លួន ដោយ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារ​ភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រុញ​រា ដើម្បី​កម្ពុជា​ឯករាជ្យ​សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អ​ព្យា​ក្រឹត្យ និង​វឌ្ឍនភាព​សង្គម ។ ទោះបី​មក​ដល់​ពេល​នេះ​ការ​សាងសង់​អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​បាន​៩៥%​យ៉ាងណា​ក្តី ការ​សម្ពោធ​ជា​ផ្លូវការ លោក ឈឹ​ម ផល​វរុណ ថា មិន​ទាន់​កំណត់​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ