ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​សាហា.វ​ខ្លាំងណាស់​​រ​ន្ទះ !

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ចំណាស់​ម្នាក់ ​ត្រូវ​រន្ទះបាញ់​បណ្តាលឱ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ​ពេល​ទៅ​បិទ​​ក្រោលគោ​ កើត​ឡើងកាលពី​ថ្ងៃ​ទី​០៥ មិថុនា​ វេលា​ម៉ោង​១៨ និង១៥នាទី​យប់ ស្ថិតនៅ​ភូមិ​ទីពោ…

ខេត្តកំពង់ធំ ៖ បុរស​ចំណាស់​ម្នាក់ ​ត្រូវ​រន្ទះបាញ់​បណ្តាលឱ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ​ពេល​ទៅ​បិទ​​ក្រោលគោ​ កើត​ឡើងកាលពី​ថ្ងៃ​ទី​០៥ មិថុនា​ វេលា​ម៉ោង​១៨ និង១៥នាទី​យប់ ស្ថិតនៅ​ភូមិ​ទីពោ ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ប្រភព​ពី​សាច់ញាតិ​និយាយ​ថា​ នៅ​ពេល​មេឃ​កំពុង​មាន​ភ្លៀង​ផ្គរ រន្ទះ លាយ​ឡំ​និង​ខ្យល់​កន្ត្រាក់​​នោះ ជន​រង​គ្រោះ​ឈ្មោះ ខៀវ អួន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ បាន​ដើរទៅ​បិទ​ច្រក​ទ្វារ​ក្រោលគោ​ដែល​បាន​បញ្ចូល​រួច​ហើយ​ពេល​កំពុង​តែ​បិទ​នោះ ស្រាប់តែ​ត្រូវ​រន្ទះបាញ់​ស្លាប់​តែ​ម្តង ។

​សមត្ថកិច្ច​ស្រុក និង​ប៉ុស្តិ៍​រដ្ឋបាល​បាន​ចុះទៅ​ពិនិត្យ​សាកសព​ការ​ពិនិត្យ​សាកសព ​ពុំ​មាន​ឃើញ​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​​ផ្សេង​ឡើយ ។ ​ក្រោយ​ពិនិត្យ​ចប់​សមត្ថកិច្ច បាន​ធ្វេ​ី​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វេ​ី​បុណ្យ​តាម​បរពៃណី​ប៉ុណ្ណោះ ។​

អត្ថបទសរសេរ ដោយ