ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ឡាន​ទំនើប​ប្រើប្រាស់​ផ្លា​ក​លេខ​ក្លែងក្លាយ​នឹង​ត្រូវ​ផ្ត​ន្ទា​ទោស​ជាប់គុក​ពី ២ ទៅ៥ឆ្នាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ពាក់ព័ន្ធ​នឹង​បញ្ហា​ដែល​កំពុង​ក្តៅ​គគុក​ជុំវិញ​រឿង​រថយន្ត​ទំនើប ២ គ្រឿង​គឺ​ម៉ាក Rolls-Royce និង Mercedes ដែល​ពាក់​ស្លាក​លេខ «​នគរបាល 2-7715»…

រាជធានី​ភ្នំពេញ​៖ ពាក់ព័ន្ធ​នឹង​បញ្ហា​ដែល​កំពុង​ក្តៅ​គគុក​ជុំវិញ​រឿង​រថយន្ត​ទំនើប ២ គ្រឿង​គឺ​ម៉ាក Rolls-Royce និង Mercedes ដែល​ពាក់​ស្លាក​លេខ «​នគរបាល 2-7715» ត្រូវ​បាន​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​ផែន​ចរាចរណ៍​បាន​បញ្ជាក់​បំភ្លឺ​ជូន​សាធារណជន​ថា «​ជា​ស្លាក​លេខ​ក្លែងក្លាយ​» នោះ​កំពុង​ទទួល​បាន​ចំណាប់អារម្មណ៍​មួយទៀត ថា​តើ «​នរណា​ម្ចាស​យានយន្ត​ទំនើប​ទាំង ២ គ្រឿង​» ? ព្រោះ​បើ​ក្រ​ឡែក​ទៅ​មើល​ច្បាប់​ចរាចរណ៍​ថ្មី​ឆ្នាំ ២០១៥ បាន​ចែង​ច្បាស់​ថា ជា​ការ​ខុសច្បាប់​និង​ប្រ​ឈ​មុខ​ជាប់​ពន្ធនាគារ​ពី ២ ទៅ ៥ ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ជា​ច្រើន​ទៀត​ផង ។

យោង​តាម​មាត្រា ៧៨ នៃ​ច្បាប់​ចរាចរណ៍​ថ្មី​ឆ្នាំ ២០១៥ បាន​ចែង​យ៉ាង​ច្បាស់​ថា «​ជន​ណា​ដែល​ចរាចរ​យានជំនិះ ដោយ​ប្រើប្រាស់​បណ្ណ​បើកបរ បណ្ណ​សម្គាល់​យានជំនិះ ផ្លា​ក​លេខ​សម្គាល់​យានជំនិះ ឬ​លិខិតអនុញ្ញាត​ផ្សេង​ៗ​ដោយ​ដឹង​ថា​ជា​ឯកសារ ឬ​វត្ថុ​ក្លែងក្លាយ ត្រូវ​ផ​ន្ទា​ទោស​តាម​បញ្ញា​ត្តិ​មាត្រា ៦៣០ (​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ​) នៃ​ក្រមព្រហ្មទណ្ឌ »​។

ងាក​ទៅ បញ្ញា​ត្តិ​មាត្រា ៦៣០ (​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ​) នៃ​ក្រមព្រហ្មទណ្ឌ បាន​ចែង​ថា «​ការ​ប្រើប្រាស់​ឯកសារ​ក្លែង​ដែល​មាន​ចែង​ក្នុង​មាត្រា ៦២៩ (​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​) នៃ​ក្រម​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២ (​ពីរ​) ឆ្នាំ ទៅ ៥ (​ប្រាំ​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤ លាន ទៅ ១០ លាន​រៀល​» ។

យ៉ាងណាមិញ​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី ០៤ មិថុនា​នេះ​នៅ​មិន​ទាន់​មានការ​បញ្ជាក់​ណាមួយ​ពី​សមត្ថកិច្ច​ថា​នរណា​ជា​ម្ចាស់​រថយន្ត​ប្រណីត​ទាំង​២​គ្រឿង​ដែល​ត្រូវ​បាន​មហាជន​រិះគន់​យ៉ាង​ខ្លាំងក្លា​នោះ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ