ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារមន្ទីរ​ទាំង​៣​នៅ​តំបន់​អង្គ​រ បើក​ឡើង​​វិញ​ហើយ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ចាប់ពី​ថ្ងៃ​ទី​២ ខែមិថុនា តទៅ សារមន្ទីរ​ទាំង​៣​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា បើកទ្វារ​ស្វាគមន៍​ការ​ទស្សនា​របស់​ភ្ញៀវ​ទេសចរ​ឡើង​វិញ បន្ទាប់​ពី​បិទទ្វារ​មួយ​រយៈ​អំឡុង​ពេល​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ។ ការ​បើកទ្វារ​ឡើង​វិញ​នេះ គឺ​មានការ​គិតគូរ​ខ្ពស់​ពី​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ដែល​អញ្ជើញ​មក​ទស្សនា…

ខេត្តសៀមរាប​៖ ចាប់ពី​ថ្ងៃ​ទី​២ ខែមិថុនា តទៅ សារមន្ទីរ​ទាំង​៣​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា បើកទ្វារ​ស្វាគមន៍​ការ​ទស្សនា​របស់​ភ្ញៀវ​ទេសចរ​ឡើង​វិញ បន្ទាប់​ពី​បិទទ្វារ​មួយ​រយៈ​អំឡុង​ពេល​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ។ ការ​បើកទ្វារ​ឡើង​វិញ​នេះ គឺ​មានការ​គិតគូរ​ខ្ពស់​ពី​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ដែល​អញ្ជើញ​មក​ទស្សនា ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​ថា​លោក​សេង សុធា​រ៉ា អនុប្រធាន​នាយក​អភិវឌ្ឍន៍​វប្បធម៌ សារមន្ទីរ និង​បទដ្ឋាន​បេតិកភណ្ឌ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យ​ដឹង​ថា សារមន្ទីរ​ទាំង​៣​នោះ​សារមន្ទីរ​ព្រះ​នរោត្តម សីហ​នុ​-​អង្គរ​, សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី និង​សារមន្ទីរ​កុលាល​ភាជន៍​ឡ​តានី បាន​បំពាក់​ឧបករណ៍​វាស់​កម្ដៅ ទឹក​អាល់កុល សម្រាប់​ត្រួតពិនិត្យ និង​ការ​គិតគូរ​ពី​សុវត្ថិភាព​មិន​ឱ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។ ភ្ញៀវ​ទេសចរ​ទាំងអស់​នឹង​តម្រូវ​ឱ្យ​ស្ថិត​នៅ​ចំណុច​គម្លាត​២​ម៉ែត្រ​ពី​គ្នា ប្រសិនបើ​ការ​ទស្សនា​នោះ​មាន​ចំនួន​ច្រើន អំឡុង​ពេល​ចូល​ទស្សនា​ក្នុង​សារមន្ទីរ ។

អាជ្ញាធរ​ជាតិ​អប្សរា នឹង​បន្ត​ការ​បើកទ្វារ​ទស្សនា​ដោយ​ឥត​គិតថ្លៃ ដើម្បី​អបអរ​ខួប​២៥​ឆ្នាំ ថ្ងៃ​បង្កើត​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ការ​ប្រកាស​នេះ​ចាប់ផ្តើម​ពី​ដើមខែ មីនា ឆ្នាំ​២០២០ រហូត​ដល់​ចុង​ខែ​មករា ឆ្នាំ​២០២១ ក្នុង​គោលដៅ​ដើម្បី​ផ្សព្វផ្សាយ​ពី​ប្រវត្តិសាស្ដ្រ វប្បធម៌ អារ្យធម៌ ទំនៀមទម្លាប់​ប្រពៃណី​ដល់​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាស្ដ្រ​បានដឹង​ពី​កម្ពុជា ។

អនុប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ សារមន្ទីរ និង​បទដ្ឋាន​បេតិកភណ្ឌ បាន​អំពាវនាវ​ដល់​សាធា​រណជន ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ សូម​អញ្ជើញ​មក​ទស្សនា​សារមន្ទីរ​ទាំង​៣​របស់​អាជ្ញាធរ​ជាតិ​អប្សរា គឺ​សារមន្ទីរ​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ទទួល​ស្វាគមន៍​ទេសចរ​គ្រប់​ជាតិ​សាសន៍​អំឡុង​ពេល​មាន​ជំងឺ​កូ​វី​ដ​១៩​នេះ ។ ការ​ការពារ​នេះ គឺ​ដើម្បី​ធានា​សុវត្ថិភាព​ទាំង​ទេសចរ និង​បុគ្គលិក​របស់​សារមន្ទីរ ធ្វើ​យ៉ាងណា​ធានា​ឱ្យ​បាន​ពី​សុវត្ថិភាព​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩។

សារមន្ទីរ​ព្រះ​នរោត្ដម សីហ​នុ​-​អង្គរ និង​សារមន្ទីរ​កុលាលភាជន៍​ឡ​តានី បើកទ្វារ​ពី​ថ្ងៃ​អង្គារ ដល់​ថ្ងៃអាទិត្យ ចំណែក​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បើកទ្វារ​ពី​ថ្ងៃ​ពុធ ដល់​ថ្ងៃ​ចន្ទ ៕