សម័យកូវីដ អាជ្ញាធរសំងំ បុរសណាចាក់ដីលុបបឹងដូនជាតិ?
- កណ្តាល
ខេត្តកណ្តាល ៖ បឹងដូនជាតិ គឺជាបឹងធម្មជាតិសាធារណ:របស់រដ្ឋ កើតមានឡើងតាំងពីដូនតា ស្ថិតនៅក្នុងភូមិសំបួរ ឃុំសំបួរ ជាប់ព្រំប្រទល់ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល…
ខេត្តកណ្តាល ៖ បឹងដូនជាតិ គឺជាបឹងធម្មជាតិសាធារណ:របស់រដ្ឋ កើតមានឡើងតាំងពីដូនតា ស្ថិតនៅក្នុងភូមិសំបួរ ឃុំសំបួរ ជាប់ព្រំប្រទល់ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល…
ខេត្តកណ្តាល ៖ បឹងដូនជាតិ គឺជាបឹងធម្មជាតិសាធារណ:របស់រដ្ឋ កើតមានឡើងតាំងពីដូនតា ស្ថិតនៅក្នុងភូមិសំបួរ ឃុំសំបួរ ជាប់ព្រំប្រទល់ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបានឈ្មួញអ្នកមានលុយមានអំណាចចាក់លុបរំលោភយកដី ធ្វើជាកម្មសិទ្ធិបុគ្គលផ្ទាល់ខ្លួន គ្មានអាជ្ញាធរមន្ត្រីជំនាញស្ថាប័នណាមួយចុះមកហាមឃាត់ទប់ស្កាត់នោះឡើយ សង្ស័យមានការឃុបឃិតគ្នាជាប្រព័ន្ធ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា បឹងដូនជាតិនេះ គឺជាបឹងធម្មជាតិសាធារណ:របស់រដ្ឋកើតមានឡើងតាំងពីដូនតាមកម្ល៉េះ ដែលប្រជាពលរដ្ឋយកទឹកប្រើប្រាស់ ស្រោបផលដំណាំផ្សេងៗ និងរកនេសាទត្រីចិញ្ចឹមជីវិត ។ ប្រភពបន្តទៀតថា ដីបឹងដូនជាតិសាធារណ:របស់រដ្ឋនេះ ត្រូវបានក្រុមឈ្មួញកណ្តាលឃុបឃិតគ្នាយកទៅលក់ឱ្យឯកឧត្តមម្នាក់ មិនស្គាល់ឈ្មោះនៅរាជធានីភ្នំពេញ ក្រោមរូបភាពយកប្រជាពលរដ្ឋធ្វើជាខែល ឥឡូវចាប់ផ្តើមប្រើប្រាស់គ្រឿងចក្រជីកយកអាចម៍ដីបាទបឹងដទៃ ដឹកតាមរថយន្តយកមកចាក់លុបបឹងយ៉ាងគឃ្លើនរយ:ពេលយូរខែមកហើយ ពុំដែលឃើញមានអាជ្ញាធរ មន្ត្រីជំនាញស្ថាប័នណាមួយមានវិធានការទប់ស្កាត់នោះទេ ធ្វើអោយមហាជនជាច្រើនបានដាក់ការសង្ស័យថា មានការឃុបឃិតត្រូវរ៉ូវគ្នាជាប្រព័ន្ធ ទើបដំណើរបានយ៉ាងរលូនដូច្នេះ ។
ពាក់ព័ន្ធករណីចាក់ដីលុបបឹងធម្មជាតិនេះដែរ អភិបាលស្រុកល្វាឯមបានប្រាប់តាមទូរស័ព្ទអោយដឹង កាលពីរសៀលថ្ងៃទី៣ មិថុនា នេះថា រូបលោកជាប់រវល់ប្រជុំ ហើយក៏មិនទាន់បានដឹងដែរ ចាំអោយមន្ត្រីក្រោមឱវាទចុះទៅពិនិត្យមើល ៕
ចែករំលែកព័តមាននេះ