សម្ពោធផ្លូវ និងស្ពានដែលចំណាយថវិកាអស់ជិត២៣ម៉ឺនដុល្លារ
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់…
ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់…
ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្លូវក្រួសក្រហមចំនួន៦ខ្សែ នៅឃុំអន្លង់រាប ស្រុកវាលវែង។
អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកសមា
ជិកាព្រឹទ្ធសភា សមាជិកសមាជិការដ្ឋសភា សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមការងារ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបជាង៥០០នាក់ ។
អភិបាលស្រុកវាលវែង លោក ហេង សុភាណា បានថ្លែងថា ឃុំអន្លង់រាបគឺជាឃុំមួយក្នុងចំណោមឃុំទាំង៥របស់ស្រុកវាលវែង មានព្រំប្រទល់ខាងកើតជាប់ឃុំប្រមោយ ខាងលិចជាប់ឃុំថ្មដា ខាងត្បូងជាប់ឃុំអូរសោម ខាងជើងជាប់ឃុំក្រពើពីរ និងស្រុកសំឡូត ខេត្តបាត់ដំបង ។ មានភូមិចំនួន៩ ក្នុងនោះភូមិផ្លូវការមានចំនួន៥ភូមិឧបសម្ព័ន្ធចំនួន៤ មានប្រជាពលរដ្ឋចំនួន១.៧១៧គ្រួសារ ។
ឃុំអន្លង់រាប ក៏ជាឃុំមួយមានសក្ដានុពលលើវិស័យកសិកម្មផងដែរ ដោយប្រជាពលរដ្ឋដាំដុះឈើហូបផ្លែដូចជា ទុរេន សាវម៉ាវ តាង៉ែន ខ្នុរ ចេក និងមានដាំកៅស៊ូ ម្រេច ពោត ដំឡូងមី សណ្ដែកខៀវ ជាដើម ។ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរពីភូមិមួយទៅភូមិមួយ ទើបឯកឧត្តមរដ្ឋមន្ត្រី ស៊ុយសែម និងលោកជំទាវ បានផ្ដួចផ្ដើមគំនិតកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ ដែលមកដល់ពេលនេះនៅទូទាំងស្រុវាលវែងបានចំនួន៣៤ខ្សែ ប្រវែង៨៨,៨៣គីឡូម៉ែត្រ ស្ពានបេឡត៍៦កន្លែង ទំនប់បង្ហៀរ១កន្លែង និងលូជាង១០០កន្លែង ដើម្បី
បំពេញតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។
សមិទ្ធផលក្នុងឃុំអន្លង់រាប ដែលធ្វើពិធីសម្ពោធនាថ្ងៃនេះ មានផ្លូវក្រួសក្រហមចំនួន៦ខ្សែប្រវែង១៣.១១០ម៉ែត្រ ស្ពានបេឡេត៍១កន្លែងប្រវែង៣៦ម៉ែត្រ និងលូចំនួន២៦កន្លែង ចំណាយថវិកាសរុប២២៧.៧៦០ដុល្លារសហរដ្ឋអាមេរិក ជាអំណោយរបស់ឯកឧត្តម ស៊ុយ សែម និងលោកជំទាវ ។
ប្រជាជាពលរដ្ឋ អាជ្ញាធរ ក៏ដូចជាក្រុមការងារចុះមូលដ្ឋាននៅទីនោះ បានសម្ដែងការត្រេកអរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម រដ្ឋមន្ត្រី ស៊ុយ សែម និងលោកជំទាវ ដែលបានជួយកសាងផ្លូវ និងស្ពាន ជូនពួកគាត់បានធ្វើដំណើរងាយស្រួល ព្រោះពីមុនមកមានការលំបាកខ្លាំងណាស់ ។
ឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះប្រជាពលរដ្ឋទាំងអស់នៅស្រុកវាលវែង ពិសេសប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ ។ ដោយមើលឃើញថា នៅតាមភូមិ ឃុំខ្វះផ្លូវលំ ខ្វះស្ពានឆ្លងអូរ ឆ្លងព្រែក ដែលថវិកាមូលនិធិរបស់ឃុំមិនអាចរ៉ាប់រងបាន ឯកឧត្តមក៏បានផ្ដួចផ្ដើមគំនិតកៀរគររកប្រាក់ពីសប្បុរសជនខ្លះ និងក្រុមគ្រួសារឯកឧត្តមខ្លះ ដើម្បីយកមកធ្វើផ្លូវទាំង៥ឃុំ ក្នុងស្រុកវាលវែងនេះ ។
ការសម្ពោធផ្លូវនៅឃុំអន្លង់រាបនេះជាលើកទី៤ហើយ ដែលលើកទី១នៅឃុំថ្មដា លើកទី២នៅឃុំក្រពើពីរ និងលើកទី៣នៅឃុំអូរសោម ។
នេះគ្រាន់តែជាការជួយរួមចំណែកសម្រាលនូវការលំបាកខ្លះៗរបស់បងប្អូនតែប៉ុណ្ណោះ ហើយ
សង្ឃឹមថា នៅពេលអនាគតផ្លូវនេះនិងផ្លូវផ្សេងទៀត ដែលមិនទាន់ធ្វើ គឺថវិការបស់ឃុំអាចបន្ដការងារមួយឆ្នាំបន្តិចៗ ហើយលើកគម្រោងទៅក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីបន្តធ្វើផ្លូវជូនបងប្អូនតទៅទៀត ។
សមិទ្ធផលថ្ងៃនេះ គឺកើតចេញពីការចង់បានរបស់ប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សា និងអភិបាលស្រុក ក្រុមការងារ និងការគិតគូររបស់ឯកឧត្តមផ្ទាល់ ក្នុងនាមជាប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ ។ ផ្លូវនេះពិតជាបានជួយសម្រួលដល់ការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ បង្កលក្ខណៈងាយស្រួលដល់សិស្សសាលា អ្នកជំងឺ និងស្ត្រីឆ្លងទន្លេយប់ព្រលប់ទៅមន្ទីរពេទ្យផងដែរ ។
ឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម មានប្រសាសន៍ទៀតថា ទោះបីសេដ្ឋកិច្ចធ្លាក់ចុះដោយសារជំងឺ
កូវីដ-១៩ក៏ដោយ តែរាជរដ្ឋាភិបាលបានផ្ដាំផ្ញើដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្ត
ទុកដាក់អំពីសុខភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មិនឲ្យស្លាប់ដោយអត់អាហារដែលយើងមិនបានដឹង ឬដឹងហើយមិនបានដោះស្រាយនោះទេ ហើយថ្មីៗនេះ ឯកឧត្តម និងលោកជំទាវ
ក៏បានជួយឧបត្ថម្ភអង្ករចំនួន៣០តោន ដល់ស្រុកវាលវែង សម្រាប់ជួយអ្នកខ្វះខាតពិតប្រាកដផង
ដែរ ។ សូមបន្តប្រុងប្រយ័ត្នការពារជំងឺកូវីដ-១៩តទៅទៀត ស្ដាប់ការអំពាវនាវរបស់រាជរដ្ឋាភិបាល ខិតខំដាំដុះ និងការងារបង្កបង្កើនផល ត្រូវប្រុងប្រយ័ត្នផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផង ព្រោះរដូវវស្សាចូលមកដល់ហើយ ។
ក្នុងឱកាសនោះ មានការជូនផ្លែឈើដល់គណៈអធិបតី ហើយឯកឧត្តម ស៊ុយ សែម និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកាដល់សាលាស្រុកចំនួន១លានរៀល កងកម្លាំង១លានរៀល សាលា
ឃុំអន្លង់រាប៤០ម៉ឺនរៀល មណ្ឌលសុខភាព៤០ម៉ឺនរៀល សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព៦០ម៉ឺនរៀល គ្រូ៧នាក់ម្នាក់ៗទទួលបានកាតាប១ ក្រណាត់អាវប៉ាក់ សំពត់ សារុង សៀវភៅ៥ក្បាល ប៊ិក៤ដើម និងប្រាក់៥០.០០០រៀល ។
សិស្ស១៨១នាក់ ម្នាក់ៗទទួលបានកាតាប១ សៀវភៅ៤ក្បាល ប៊ិក២ដើម ប្រាក់១០.០០០រៀល និងប្រជាពលរដ្ឋចូលរួម៥០០នាក់ ទទួលបានក្រមាម្នាក់១ ជារបស់កំដរដៃផងដែរ ។ បន្ទាប់មក គណៈអធិបតីបានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវក្រួសក្រហម និងស្ពាន ក្នុងឃុំអន្លង់រាប ស្រុកវាលវែង ចាប់ពីពេលនេះតទៅ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ