ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ទំនើប Rolls-Royce ស្លាក​លេខ​នគរបាល​កំពុង​បង្ក​ការ​រិះគន់​យ៉ាង​ចាស់ដៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មានការ​ចែកចាយ​នូវ​រូបភាព​ឡាន​សេរី​ទំនើប​ថ្លៃ​កប់​ពពក​ម៉ាក Rolls-Royce តែ​ពាក់​ស្លាក​លេខ «​នគរបាល​» បង្ក​ឲ្យ​មានការ​រិះគន់​ដូច​ទឹកបាក់​ទំនប់ តាំងពី​សាមញ្ញ​ជន​រហូត​មន្ត្រី​ជួរ​មុខ​ក្នុង​រាជរដ្ឋាភិបាល ។ ជាក់ស្តែង លោក…

រាជធានី​ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មានការ​ចែកចាយ​នូវ​រូបភាព​ឡាន​សេរី​ទំនើប​ថ្លៃ​កប់​ពពក​ម៉ាក Rolls-Royce តែ​ពាក់​ស្លាក​លេខ «​នគរបាល​» បង្ក​ឲ្យ​មានការ​រិះគន់​ដូច​ទឹកបាក់​ទំនប់ តាំងពី​សាមញ្ញ​ជន​រហូត​មន្ត្រី​ជួរ​មុខ​ក្នុង​រាជរដ្ឋាភិបាល ។

ជាក់ស្តែង លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៅ​ថ្ងៃ​ទី ៤ មិថុនា​នេះ​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​រិះគន់​អ្នក​ដែល​ជិះ​រថយន្ត​តម្លៃ​ថ្លៃ​កប់​ពពក បែរជា​ទៅ​ពាក់​ស្លាក​លេខ​របស់​រដ្ឋ​ទៅ​វិញ ។

លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កា​ញា​រី​ទ្ធ បាន​បង្ហោះ​រូបភាព​នៅ​លើ​បណ្តាញ​សង្គម​ដោយ​សរសេរ​ថា «​ខ្ញុំ​គិត​ថា​មាន​ដល់​ឡាន​នេះ​ជិះ​ហើយ មិន​គួរ​ប្រើ​លេខ​រដ្ឋ​ទេ​!» ។ រូបភាព​នេះ​បាន​បង្ហាញ​ពី​រថយន្ត​ម៉ាក រ៉ូ​រ៉​យ​ស៊េរី​ទំនើប ពណ៌​ខ្មៅ​១​គ្រឿង បាន​បើក​នៅ​លើ​ដងផ្លូវ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ហួសចិត្ត​គ្រប់​គ្នា​នោះ គឺ​រថយន្ត​នេះ​មិន​បាន​ពាក់​ស្លាក​លេខ​រថយន្ត​ធម្មតា​នោះ​ទេ បែរជា​ទៅ​ពាក់​ស្លាក​លេខ​នគរបាល​ដែល​មាន​លេខ ៧៧១៥​ទៅ​វិញ ។

ដោយឡែក​លោក នុ​ត សវ​នា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធ​ធនាគារ​ក្រសួងមហាផ្ទៃ​ក៏​បាន​បញ្ចេញមតិ​ផង​ដែរ​នៅ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី​២ ខែមិថុនា ដោយ​លោក​បាន​សរសេរ​ថា «​ខ្ញុំ​ព្យាយាម​ថត​កង់​បី​ពណ៌​ស​ស្អាត​២​នោះ​ទេ តែ​ចៃដន្យ​អី​ជាប់​ឡាន​ប៉ូ​លី​ស »​។

រូបភាព​នេះ បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​នៅ​លើ​បណ្តាញ​សង្គម​រិះគន់​យ៉ាង​ចាស់ដៃ និង​ចោទ​ជា​សំនួ​រថា តើ​ស្លាក​លេខ​នគរបាល​នោះ​ជា​ស្លាក​លេខ​ពិតប្រាកដ ឬ​ក៏​ជា​ស្លាក​លេខ​ក្លែងក្លាយ? ។

ចំណែក​អ្នក​លែង​បណ្តាញ​សង្គម​ខ្លះ​បាន​ធ្វើការ​ប្រៀបធៀប​របៀប​ឌឺ​ចំអក​ថា «​កុំអោយ​ចាញ់​ប៉ូ​លី​ស​នៅ ឌូ​ប៉ៃ តែបើ​ជ្រុល​ជា​ពាក់​ស្លាក នប នគរបាល​ជាតិ​ហើយ​គួរតែ​បន្ថែម​ភ្លើង​ពីលើ​ដំបូល នឹង​មាន​អក្សរ Polis សងខាង​ទើប សំ សួន នឹង​គ្រប់គ្រឿង​👌» ។

យ៉ាងណា គេ​នៅ​មិន​ទាន់​ដឹង​ថា​តើ​រថយន្ត​ដែល​មាន​តម្លៃ​ខ្ពស់​មួយ​គ្រឿង​នេះ​ជា​របស់​អ្នក​ណា​នៅឡើយ​ទេ ខណៈ​ស្លាក​លេខ​គឺ​នៅ​ស្ថាប័ន​ប៉ូ​លី​ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ